Part 97

459 15 0
                                    

ក្រឹង* សម្លេងតំបងដែរជ្រុះទៅលើដីបន្លឺឡើង មុននិងវារមៀលទៅម្ខាងនៃបន្ទប់។ រាងកាយចំណាស់របស់ម៉ាទីវបន្ទន់ខ្លួនអង្គុយមកលើដីទាំថ្ពាល់ដាមដោយទឹកភ្នែក គាត់សម្លឹងមើលរាងកាយដែលដេកស្តូកស្តឹងសឹងតែដកដង្ហើមមិនដល់គ្នារបស់ហូសុក ទាំងអារម្មណ៍ហេលហាល។ នេះជាបំណងគាត់មកយូរហើយ....គាត់ចង់បំផ្លាញ់វា....សម្លាប់វា....ធ្វើអោយវាស្គាល់អារម្មណ៍វេទនាដែលគាត់ធ្លាប់ឆ្លងកាត់កន្លងមក តែថាពេលនេះគាត់ទទួលបានជោគជ័យហើយមិនចឹង តែហេតុអីក៏គាត់បែរជាគ្មានអារម្មណ៍ថារំភើបបែបនេះ ។
« ទានម្ចាស់?! » សម្លេងហៅធ្វើអោយគាត់ងាកទៅរក
« មានការអី? »
« គ្នារបស់យើងទាកទងមកថា ពួកវាមកដល់ហើយទាន » សម្តីនោះធ្វើអោយគាត់អត់មិនបាននិងបញ្ចេញសម្លេងសើចដើម.កចេញមកតិចៗ
« លឿន.....តែក៏យឺតពេល » ត្រង់ចំណុចនេះគាត់ងាកទៅមើលរាងកាយដូចមនុស្សស្លាប់របស់ហូសុកម្តងទៀតជាលើកចុងក្រោយមុននិងក្រោកឈរចេញបញ្ជា
« អោយមនុស្សរៀបចំឡានទៅ ចំណែកវាទុកនៅទីនេះហើយ »
« ឡានរៀបចំរួចហើយ រងចាំតែលោកម្ចាស់ប៉ុណ្ណោះ »
« ល្អ »
« អញ្ចើញមកខាងនេះទាន »

រាងកាយរបស់ហូសុកត្រូវបានគេទុកចោលអោយដេកត្រាំក្នុងថ្លុកឈាមតែឯង ចំណែកគ្រប់គ្នាក៏ដើមអមម៉ាទីវចេញទៅវិញដោយការប្រុងប្រយ័ត្ន។ សម្លេងសម្រឹកជើងបន្លឺឡើងបន្តគ្នាតាមកាំជណ្តើរស៊ីម៉ង់ ពួកគេចេញមកជិតដល់ឡានទៅហើយតែក៏ហេតុការណ៍នឹកស្មានមិនដល់ក៏កើតមានឡើង។
ឌាំង* សម្លេងផ្ទុះបន្លឺឡើងខ្ទរអគារ កម្លាំងបុករបស់វាធ្វើអោយរាងកាយទាំងអស់ប៉ើងទៅបុកជញ្ជាំងមិនលើកលែងសូម្បីតែ ម៉ាទីវ។
« ខឹកៗ » ផ្សែង.ស ហុយឡើងខ្មួលខ្មាញ់ពេញបន្ទប់ដល់ថ្នាក់មើលអ្វីមិនឃើញ សម្លេងសម្រឹកជើងជាច្រើនដើរចូលមកពីចម្ងាយធ្វើអោយកូនចៅដែលដួលលើដីប្រញាប់ងើបវឹបទៅរកប្រធានាធិបតីរបស់ខ្លួន កាំភ្លើងក៏កាន់បាញ់ទៅរកទិសដៅជុំវិញខ្លួនដោយការប្រុងប្រយ័ត្ន។
ផាំង!
ផាំង! ផាំង! ផាំង!
ហើយក៏ស្ងាត់.....គ្រប់យ៉ាងស្រាប់តែធ្លាក់ក្នុងសភាពស្ងៀមស្ងាត់។ ពេលដែលផ្សែងចាប់ផ្តើមហើរទៅអស់ក្នុងអគារក៏អាចមើលឃើញធម្មតាឡើងវិញ សំណរបាក់បែកដែលបន្សល់ពីការផ្ទុះមុននោះក៏នៅរាយពេញដី។ កូនចៅម្នាក់របស់ម៉ាទីវ អើតក្បាលចេញពីកន្លែងពួនដើម្បីមើលសភាពការណ៍ តែថាមិនទាំងទាន់បានធ្វើអ្វីផងសម្លេងកាំភ្លើងដែលទើបតែស្ងាត់ក៏បន្លឺឡើងម្តងទៀតស្រប់គ្នានិងគ្រាប់កាំភ្លើងដែលហោះមកទម្លុះក្បាលរបស់វាអោយដួលដេកនៅមួយកន្លែង។

តិបៗ តិបៗ សម្លេងសំណឹកជើងចូលមកកាន់តែកៀក អ្នកដែលពួនក៏ប្រឹងអត់ដង្ហើមនៅស្ងៀមរងចាំឱកាសវាយប្រហារ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now