Part 13

2.2K 71 0
                                        

  ផាំង!ផាំង!
    « ហូសុក បើកទ្វារ! » មីឡាគោះទ្វារមួយទំហឹងៗមិនខ្លាចឈឺដៃ ឯមាត់ក៏ប្រឹងស្រែកមិនឈប់ តែជំនួសអោយការឆ្លើយតបត្រឡប់មកវិញ ហូសុក ចាក់សោរបន្ទប់ពីខាងក្រៅរួចក៏ដើរចេញទៅបាត់។ សម្លេងសម្រឹកជើងដែលដើរចេញទៅឆ្ងាយពីបន្ទប់ធ្វើអោយមីឡា កាន់តែច្រួលច្របលឡើង ដៃជើងទៅជាត្រជាក់ ញើសក៏ចាប់ផ្តើមហូរមក ឯមុខក៏ចាប់ផ្តើមស្លេក នាងខ្លាច.....ខ្លាចថាគេនិងទៅធ្វើអីលើគ្រួសារនាងព្រោះតែរឿងដែលគេកំពុងយល់ច្រលំ
     « ធ្វើយ៉ាងម៉េច? » នាងតូចខាំដៃខ្លួនឯងតិចៗខួរក្បាលក៏ប្រឹងរកវិធីចេញពីទីនេះ។ នាងសម្លឹងមើលជុំវិញខ្លួនតែបន្ទប់នេះគ្មានកន្លែងអោយរត់ពិតមែន បង្អួចធំដែលជាប់នៅជញ្ជាំគ្មានកន្លែងបើកទេ តែទោះជាបើកចេញក៏មិនអាចផ្លោះបានព្រោះបន្ទប់នេះនៅជាន់ខ្ពស់បើតាមនាងស្មានបើមិនជាន់ទី ១០ក៏ជាន់ទី៩ដែរ។
     « គិតទៅមីឡា គិត » នាងគោះក្បាលខ្លួនឯងខ្លាំងជើងចាប់ផ្តើមដើរទៅមកមិនឈប់។
    ខុសដាច់ពីមីឡា ដែលកំពុងចលាចលម្នាក់ឯងក្នុងបន្ទប់ ហូសុក ដើរចេញពីបន្ទប់ដោយទឹកមុខមានល្បិច។
     « បើចូលចិត្តលេងហ្គេមខ្លាំងណាស់ ចាំយើងធ្វើជាគ្រូល្អបង្រៀនលេងទៅចុះ » អ្នកកម្លោះនិយាយជាមួយស្នាមញញឹមចុងមាត់ មុននិងដាក់ខ្លួនអង្គុយគងទាក់ខ្លាលើសាឡុងតម្លៃថ្លៃក្នុងបន្ទប់ទទួលភ្ញៀវ កែវភ្នែកពណ៍ត្នោតចាស់ដែលពោរពេញដោយល្បិចនិងអាថ៌កំបាំងក៏សម្លឹងមើលទៅតាមបង្អួចមិនដាក់ ពេលនេះមានតែគេប៉ុណ្ណោះដែលដឹងថាខ្លួនឯងកំពុងគិតអ្វី ហើយរឿងអ្វីដែលកំពុងនិងជិតកើតឡើង។

  ម៉ោង ៩:៣៦ នាទីយប់
    ទ្វារធំរបស់ផេន៍ហោសត្រូវបានបើកមុននិងរាងចំណាច់របស់ នូអារ៍ ដើរចូលមក
    « អូននៅមិនទាន់គេងទៀតឬ? » ប្រមុខ អ៊ូសូរ៉ូ សួរភរិយាដែលកំពុងអង្គុយនៅលើសាឡុង តែទឹកមុខខ្វល់ខ្វាយរបស់ ម៉ារ៉ូលី ធ្វើអោយគាត់ប្រញាប់ដើរទៅរក
    « មានរឿងអីឬបានជាធ្វើមុខបែបនេះ? »
    « គឺអូនបារម្ភពីកូនមកដល់ស្មានេះហើយនៅមិនទាន់ត្រឡប់មកផ្ទះទៀត ទូរស័ព្ទខលទៅក៏មិនលើកមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាហើយ » សម្តីរបស់ប្រពន្ធធ្វើអោយចិញ្ចើម នូអារ៍ជ្រួញចូលគ្នា
     « ក្រែងអូនប្រាប់ថា មីឡា ទៅដើរលេងជាមួយមិត្តភក្តិនោះអី? ជួបកាលកូនអាចនិងគេងនៅផ្ទះមិត្តភក្តិក៏ថាបាន »
     « តែទោះយ៉ាងណាក៏គួរតែខលមកប្រាប់មួយម៉ាត់ នេះបាត់តំណឹងសូន្យតែម្តងទាក់ទង់ទៅក៏មិនចូល » ភាពបារម្ភរបស់នាងធ្វើអោយ នូអារ៍ត្រូវលើកដៃមកច្របាច់ដៃនាងថ្នមៗមុននិងនិយាយលួងលោម
      « កុំបារម្ភអីថាមិនត្រូវទូរស័ព្ទកូនអាចនិងអស់ថ្មក៏ថាបាន......មីឡាធំហើយ បងគិតថានាងអាចមើលថែខ្លួនឯងបានអូនកុំបារម្ភអី » សម្តីលួងលោមរបស់ប្តីមិនបានធ្វើអោយនាងធូរអារម្មណ៍អីបន្តិចទេផ្ទុយទៅវិញនាងកាន់តែបារម្ភខ្លាំង អារម្មណ៍ជាម្តាយរបស់នាងវាស្រែកប្រាប់ថាមានអ្វីមិនស្រួលកំពុងកើតឡើងលើកូនហើយ
    « តែ... »
    « ទៅសម្រាកទៅ កុំបារម្ភបើព្រឹកនៅតែទាក់ទងកូនមិនចូលចាំបងជាអ្នកទៅរកល្អទេ? » បើទោះជាមិនចង់ ម៉ារ៉ូលី ក៏នៅតែងក់ក្បាលយល់ស្រប ជួកកាលអ្វីដែលប្តីនាងនិយាយក៏ត្រូវ នាងអាចនិងបារម្ភខ្លាំងពេកក៏ថាបាន។ នូអារ៍ នាំប្រពន្ធមកក្នុងបន្ទប់វិញ មុននិងទុកឯកសាររបសខ្លួនដែលយកមកពីក្រុមហ៊ុនលើតុធ្វើការ ហើយក៏ដើរចូលបន្ទប់ទឹកបាត់។ ម៉ារ៉ូលី ដែលតាមមើលសកម្មភាពរបស់ប្តីហើយបានត្រឹមគ្រវីក្បាលហួសចិត្តមុននិងងើបទៅរៀបចំឯកសារដែលត្រូវបោះរញ៉េរញ៉ៃលើតុ អោយស្រួលវិញ។ នាងរើក្រដាស់ដែលសុទ្ធតែអក្សរមួយសន្លឹកហើយមួយសន្លឹកទៀតដាក់គរលើគ្នាអោយមានរបៀបរៀបរយ
     ប្រូស*
     ដៃដែលកំពុងរវល់រៀបក្រដាស់ជ្រុលទៅប៉ះកាបូបដែលដាក់លើតុនោះមួយទំហឹង ធ្វើអោយឯកសារដែលនៅក្នុងការបូកជ្រុះរាយពេញឥដ្ឋ
    « ថានិងរៀបអោយស្រួលតែបែរជាពង្រាយលើសដើម » ម៉ារ៉ូលី រអ៊ូថាអោយខ្លួនឯងរួចក៏ប្រញាប់រៀបចំគ្រប់យ៉ាងអោយស្រួលបួលវិញមុនពេលដែលប្តីចេញពីបន្ទប់ទឹក តែពេលដែលកំពុងរៀបចំរូបថតច្រើនសន្លឹងក៏លានចេញពីក្នុងសឺមីទាញចំណាប់អារម្មណ៍របស់នាងអោយទាញមួយយកមកមើល ហើយភ្នែកទាំងគូរក៏ត្រូវបើកធំៗ ពេលឃើញថារូបនោះជារូបអ្វី 
    « ម៉ារ៉ូលី អូនកំពុងធ្វើអី? » នូអារ៍ ដែលទើបតែចេញពីបន្ទប់ទឹកប្រញាប់ដើរមករកពេលឃើញប្រពន្ធអង្គុយស្ងៀមលើឥដ្ឋជាមួយឯកសាររបស់ខ្លួនរាយពេញហ្នឹង
    « នូអារ៍ នេះជាស្អី? » នាងនិយាយ ទាំងលើករូបថតនៅក្នុងដៃមកបង្ហាញប្តី។ ក្នុងរូបនោះជារូបលួចថតបានរបស់ មនុស្សពីរនាក់ឈរនិយាយគ្នានៅចន្លោះទូរកុងទីន័រ ហើយបើទោះជាវារាងងងឹតមើលមិនសូវច្បាស់ តែគ្រប់គ្នាដែលបានឃើញរូបនេះអាចទាញបានថាមនុស្សប្រុសដែលកំពុងឈរនិយាយនោះជា ហូសុក វ៉ូស្សែនីលេក។
    « ខ្ញុំប្រាប់បងហើយមែនទេថាមិនអោយទៅពាក់ព័ន្ធនិងរឿងរបស់ពួកនោះ » ម៉ារ៉ូលី ស្តីអោយប្តីទាំងទឹកមុខមាំ
    « ហើយបងក៏ប្រាប់ហើយដូចគ្នាថាបងនិងមិនបញ្ឈប់អ្វីដែលបងកំពុងធ្វើនោះទេ » នូអារ៍ តបទៅវិញមិនអោយចាញ់មុននិងកញ្ឆក់រូបថតពីដៃប្រពន្ធមកទុក ធ្វើអោយអ្នកដែលត្រូវកញ្ឆក់រូបចេញពីដៃបានត្រឹមសម្លឹងស្លឺមើលប្តីសឹងមិនជឿជាមួយអ្វីដែលខ្លួនបានឮ
    « បងឆ្គួតហើយឬ? បើមិនគិតពីខ្លួនឯងទេក៏គួរតែគិតដល់កូនផង បើសិនជាពួកនោះមកបង្ករបញ្ហាធ្វើយ៉ាងម៉េច? »
    « ម៉ារ៉ូលី បងប្រាប់អូនហើយមែនទេថា វ៉ូស្សែនីលេក ធ្វើអីពួកយើងមិនបានទេ »
     « តែ.... »
     « បងសន្យាថា មីឡា និងមានសុវត្ថិភាព អ្វីដែលបងធ្វើនិងមិនអោយប៉ះពាល់ដល់កូនទេ » សម្តីរបស់ប្តីធ្វើអោយនាងដកដង្ហើមធំ
      « ហើយបងបានរូបថតនោះមកពីណា? » បើទោះជានាងប្រឆាំងនិងគំនិតគេ តែនាងក៏នៅតែចង់ដឹងដាគេបានរូបភាពនោះមកពីណាព្រោះមនុស្សដូចជា ហូសុក ប្រយ័ត្នខ្លួនខ្លាំងណាស់គេមិនងាយអោយអ្នកណាតាមដានបានងាយៗនោះទេ។ នូអារ៍ សម្លឹងមើលប្រពន្ធដែលសម្លឹងមកដោយភាពចង់ដឹង មុននិងដកដង្ហើមធំ ពួកគេជាប្តីប្រពន្ធនិងគ្នាវាគ្មានហេតុផលអីដែលគេត្រូវកុហកទេ ណាមួយរឿងនេះជារឿងធំមិនថាយ៉ាងណាគេត្រូវតែប្រាប់នាងដដែល
     « នៅចាំរឿងដែលក្រុមហ៊ុនចុះកាលពីព្រឹកដែរទេ? »
     « ប្រាកដណាស់ រឿងធំថ្នាក់នោះអ្នកណាក៏គេដឹងដែរ » ម៉ារ៉ូលី តប អ្វីដែលនាងនិយាយជាការពិតហេតុការណ៍យប់មិញនេះត្រូវបានចុះផ្សាយពេញប្រទេសអ្នកណាៗក៏គេដឹងទាំងអស់និង
     « បងថតរូបនេះបាននៅកំពង់ផែរដែលកើតហេតុយប់មិញ ពេលតែមួយ ថ្ងៃតែមួយ » ពាក្យដែលចេញពីមាត់ប្តីធ្វើអោយនាងត្រូវបើកភ្នែកធំៗ
     « ហូសុក ទាក់ទងនិងការបាញ់បោះនោះឬ??? ហើយចុះម៉េចក៏បងទៅថតរូបនោះបាន.....អូនចង់មានន័យថាហេតុអីក៏បងដឹង.....បើបងនៅទីនោះមែនហេតុអីក៏បងអាច....... » សំណួរជាច្រើនរបស់នាងត្រូវបានកាត់ផ្តាច់ដោយសម្តីរបស់ស្វាមី ហើយអ្វីដែលគេនិយាយចេញមកនោះកាន់តែធ្វើអោយ ម៉ារ៉ូលី គាំងធ្វើអ្វីលែងត្រូវ
     « ព្រោះអ្នកដែលនៅពីក្រោយខ្នងការលបប្រហារទៅលើ ហូសុក យប់មិញជាអ្នកទាក់ទងមកបង »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now