Part 26

1.8K 61 0
                                        

ពេលដែលអ្នកស្រី ម៉ារ៉ូលី ដើរចេញផុតទៅ បន្ទប់ទាំងមូលក៏ធ្លាក់ក្នុងសភាពស្ងាត់ម្តងទៀត។ ហូសុក បែរខ្នងទៅសម្លឹងមើលសភាពរញ៉េរញ៉ៃក្នុងបន្ទប់ធ្វើការរបស់ខ្លួនដោយដកដង្ហើមធំ មុននិងដើរទៅយកទូរស័ព្ទលើតុខលហៅលេខាអោយចូលមករៀបចំ។
   « ទៅយកអាវអោយបន្តិច » អ្នកកម្លោះងាកទៅបញ្ជា មីឡា តែពេលឃើញនាងឈរធ្មឹងមិនកម្រើកគេក៏អត់មិនបាននិងជ្រួញចិញ្ចើម
    « មិនឮទេ? »
    « ឮតែខ្ញុំមិនមែនជាកញ្ជៈលោកទេបើចង់យកអាវ ក៏ដើរទៅយកខ្លួនឯងទៅ » នាងនិយាយចប់ក៏ដើរចេញទៅបាត់ទុកអោយ ហូសុក នៅឈរគាំងម្នាក់ឯង នាងហ៊ានជំទាស់បញ្ជាគេផង
    « នែ៎ ទៅណាមកវិញភ្លាម » គេរត់ទៅយកអាវធំរបស់ខ្លួនដែលបោះចោលលើសាឡុងមកកាន់រួចក៏ប្រញាប់រត់ទៅតាមនាង
   « ស្អីរបស់លោក?! » នាងងាកទៅធ្វើមុខក្រញូវដាក់គេ ពេលដែលដើមដៃត្រូវដៃធំទាញអោយងាកទៅរក
   « ភ្លេចហើយឬថានាងនៅជាមួយយើងក្នុងឋានៈជាអ្វី? » មីឡា សម្លឹងមើលអ្នកដែលកំពុងញេញធ្មេញដាក់ខ្លួនមិនដាក់ភ្នែក
    « មិនភ្លេចទេ ពេលនេះខ្ញុំជាកញ្ជះរបស់លោកហើយយ៉ាងម៉េចពេញចិត្តដែរទេ » នាងនិយាយឌឺដង ហើយក៏រមួលដៃពីការចាប់របស់គេដើរចូលជណ្តើរយន្តដែលបើកចំពេលល្មម
    « បើដឹងក៏ល្អហើយ »
     នៅក្នុងជណ្តើរយន្តគ្មានអ្នកណានិយាយអ្វី រហូតមកដល់ចំណតឡាននាងក៏ព្រមដើរចូលឡានស្រួលៗដោយមិនបាច់អោយ ហូសុក ត្រូវប្រើកម្លាំងបាយ។
     ឡានចេះតែរំកិលទៅមុខមិនឈប់ ចំណែកមីឡា ក៏ស្ងាត់ដូចគេចុកតាមធម្មតានាងប្រាកដជាយំឬក៏ជេគេ តែនេះស្ងាត់ចម្លែកពិតមែន។ បើទោះជាចម្លែកចិត្តតែ ហូសុក ក៏មិនសួរអ្វី គេបើករហូតមកដល់ផែនហោស៍ ហើយវិនាទីដែលចូលមកដល់ខាងក្នុងភ្លាមនាងក៏ដើរចូលបន្ទប់បាត់។

   ផាំង*
   មីឡា ទាញទ្វារបិតមុននិងដើរឡើងមកដាក់ខ្លួនអង្គុយនៅលើពូក នាងសង្ងំស្ងាត់ៗម្នាក់ឯងបែបនោះមួយសំទុះមុននិងដកដង្ហើមធំចេញមក។ ក្នុងទ្រូងវាច្របូកច្របល់ដោយអារម្មណ៍ច្រើនបែងចែកមិនត្រូវ ទាំងពិបាកចិត្តដែលត្រូវមកជាប់ឃុំជាមួយប្រុសកំពូលផ្តាច់ការម្នាក់នោះ ហើយក៏បារម្ភពីអ្នកផ្ទះពេលនេះក្រុមហ៊ុនប្រាកដជាត្រូវគេវាយប្រហារខ្លាំងមិនខានដែលចុះព័ត៌មានបង្កាច់បង្ខូច ហូសុក ជាពិសេសប៉ារបស់នាង គាត់ជាមនុស្សស្រឡាញមុខមាត់ណាស់មិនដឹងថាមានរឿងបែបនេះគាត់និងពិបាកចិត្តបែបណាទេ។ 
   « ហ៉ើយ! » ធ្វើអីមិនចេញបានត្រឹមតែដកដង្ហើមធំ ចង់រកទូរស័ព្ទទាក់ទងទៅអ្នកណាក៏មិនបាន យូរយូរទៅមានអារម្មណ៍ដូចជាកំពុងជាប់គុកយ៉ាងម៉េចមិនដឹង
    តុក*តុក*
    សម្លេងគោះទ្វារធ្វើអោយ មីឡា ប្រញាប់ងាកទៅរក ចាប់តាំងពីយប់ដែលនាងត្រូវមនុស្សឆ្លៀតឱកាសនោះបំពានមកនាងតែងតែប្រយ័ត្នខ្លួនពេលនៅក្បែរគេជានិច្ចជាពិសេសពេលដែលនៅក្រោមតំបូលតែមួយបែបនេះ
     « អ្នកណា? »
     « នាងខ្ញុំមកហៅអ្នកនាងទៅញាំអាហារ » សម្លេងស្រីបម្រើបន្លឺឡើងចេញពីម្ខាងទៀតនៃទ្វារ
     « ខ្ញុំតាមទៅឥឡូវហើយ »
     « ចា៎ »
  
     មីឡា ដើរមកបន្ទប់អាហារទាំងលួចចម្លែកចិត្តព្រោះពេលនេះបាត់វត្តមានប្រុសម្នាក់នោះទៅណាក៏មិនដឹងទាំងដែលចាំថាមុននេះឡើងជណ្តើរយន្តមកជាមួយគ្នាសោះ។
    « អ្នកនាងរកចៅហ្វាយមែនទេ? » ពេលឃើញ មីឡា អង្គុយទាំងភ្នែកសម្លឹងមើលពេញផ្ទះ អ្នកបម្រើក៏អត់មិនបាននិងសួរ
    « អ...អត់ទេ » នាងតូចគេចភ្នែកមកសម្លឹងមើលអាហារមិនហ៊ានងើយមុខទេខ្លាចគេចាប់បានថាខ្លួនឯងកំពុងនិយាយកុហក់
    « ចៅហ្វាយគាត់ត្រឡប់ទៅភូមិគ្រឹះវិញហើយ ព្រឹកស្អែកទើបគាត់មករកអ្នកនាងម្តងទៀត » អ្នកបម្រើស្រីប្រាប់ទាំងស្នាមញញឹម នាងដឹងថាមីឡា គ្រាន់តែមាត់រឹងខ្មាស់មិនហ៊ានទទួលស្គាល់ប៉ុណ្ណោះ
    « គេទៅណាជារឿងរបស់គេខ្ញុំមិនខ្វល់ទេ បាត់ទៅបែបនេះក៏ល្អ » នាងតូចនិយាយទាំងសម្លេងរឹង ទោះមាត់ថាមិនខ្វល់តែក៏អត់លួចតូចចិត្តមិនបានពេលត្រូវគេយកមកទុកចោលបែបនេះ
    « ចា៎ » អ្នកបម្រើនៅតែតបទាំងស្នាមញញឹម មុននិងអោនក្បាលលាដើរទៅផ្ទះបាយបាត់ទុកអោយមីឡា អង្គុយញាំបាយម្នាក់ឯង ឯកោ
    « យ៉ាងហោចណាស់ក៏មិនបាច់ត្រូវគេងក្រោមតំបូលតែមួយជាមួយគេ » នាងនិយាយប្រាប់ខ្លួនឯង ក្នុងចិត្តក៏លួចធូរទ្រូងដែលយប់នេះនាងនិងមិនបាច់ត្រូវមកគេងបារម្ភថានិងមានចោររោគចិត្តលួចចូលបន្ទប់ទៀត។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now