Part 72

829 35 0
                                    

« ខ្ញុំសុំទោស ណាលូកាស កំពូលសង្ហាទៅរកអ្នកនាងមីឡា ពីរនាក់មកណា៎ » ឆេរី តោងដៃគេហើយក៏បន្តយោលទៅយោលមកដូចកូនក្មេង ក្រសែរភ្នែកអង្វរករ របស់នាងដែលសម្លឹងទៅរកក៏ធ្វើអោយ លូកាស់ ត្រូវងាកមុខចេញហើយក៏លួចគ្រហឹមដើម.ក តិចៗ មុខមាំក៏ចាប់ផ្តើមឡើងក្រហមតិចៗ
« ក៏បាន តែមានតែលើនេះម្តងទេ » គេប្រឹងធ្វើសម្លេងមាំដាក់ ទាំងដែលបេះដូងទន់ល្អូនទៅហើយ។ គឺក្រាស់របស់ខ្លួនមកអោបដៃស្មោះ មិនអោយញាប់ញ័រយ៉ាងម៉េចបាន
« អូខេ អរគុណ ហិហិ » ឆេរី ញញឹមស្ញេញ មុននិងបែរខ្លួនដើរទៅរកទ្វារតែក៏មិនភ្លេចទាញដៃអ្នកកម្លោះអោយដើរទៅតាមខ្លួន។
« តែឈប់សិន នាងនៅមិនទាន់ប្រាប់នៅឡើយទេថាអ្នកនាងមីឡា ទៅណា?! » លូកាស់ សួរពេលដែលត្រូវរាងតូចអូសមកដល់ក្រៅផ្ទះ
« គាត់ថាគាត់ទៅផ្ទះរបស់គាត់ ចឹងហើយខ្ញុំគិតថាគាត់ប្រហែលជានៅទីនោះ »
« អូ! »
« តោះ » ឆេរី និយាយដៃក៏ប្រុងនិងទាញទ្វារឡានចូលទៅអង្គុយហើយ តែរបងផ្ទះធំក៏ស្រាប់តែបើកឡើង មុននិងឡានស្ព័រក្រហមឆេះលូនចូលមកបរិវេណភូមិគ្រឹះ
« គិតថាមិនបាច់ទៅរក មកដល់បាត់ទៅហើយ » លូកាស់ និយាយដៃក៏ច្រតហោប៉ៅ ផ្អែកនិងទ្វារឡានសម្លឹងមើល ឡានដែលកំពុងតែបន្ថយល្បឿនមុននិងឈប់ស្ងៀមនៅចំពោះមុខ។
« អ្នកនាងមីឡា!! » ឆេរី ទាញ់ទ្វារឡានបិទវិញ មុននិងរត់ទៅរកមីឡា ដែលកំពុងចុះពីលើឡានលឿនដូចព្យុះ
« ឆេរី »
« ស្លាប់ហើយ ខ្ញុំបារម្ភពីអ្នកនាងសឹងតែស្លាប់ទៅហើយ ហេតុអីអ្នកនាងមិនលើកទូរស័ព្ទខ្ញុំសោះបែបនេះ » ឆេរី ត្អូញត្អែរវែងអន្លាយ មុខស្អាតជ្រួញចូលគ្នាណែន ធ្វើអោយមីឡា អត់មិនបាននិងញោចមាត់ញញឹមបន្តិច
« ទូរស័ព្ទខ្ញុំអស់ថ្មទើបមិនដឹងថាឯងខលមក សុំទោសណាដែលធ្វើអោយបារម្ភ »
« មិនអីទេ អោយតែអ្នកនាងមិនអីខ្ញុំសប្បាយចិត្តហើយ » ហើយពេលដែល មីឡា និងឆេរី កំពុងឈរនិយាយគ្នា ទ្វាររបងធំដែលទើបនិងបិទក៏បើកឡើងម្តងទៀត មុននិងឡានទំនើបពណ៌ខ្មៅរលោងស្រិលបីគ្រឿងបើកបន្តកន្ទុយគ្នាចូលមក។
« អ្នកប្រុសធំមកដល់ហើយ » សម្តីរបស់លូកាស់ ធ្វើអោយក្រមុំទាំងពីរប្រញាប់ងាកទៅរកគោលដៅតែមួយ ហើយត្រឹមតែឃើញឡានដែលកំពុងបើកចូលមកនោះក៏ធ្វើអោយទឹកមុខញញឹមរបស់មីឡា ប្តូរមកជាមាំមួយរំពេច
« ខ្ញុំឡើងទៅបន្ទប់មុនហើយ » មីឡា និយាយឡើងមុននិងបែរខ្លួនប្រុងដើរចូលទៅក្នុងផ្ទះ ហើយទង្វើររបស់នាងធ្វើអោយ ឆេរី ចម្លែកចិត្តមិនតិចទេ
« អ្នកនាងមិននៅចាំទទួលអ្នកប្រុសធំសិនទេឬ? » ឃើញគាត់ទទូចចង់ជួបប៉ុន្មានថ្ងៃហើយ តែពេលមកដល់ក៏មិននៅចាំទទួលទៅវិញ
« ខ្ញុំមិនស្រួលខ្លួន ហើយណាមួយទៅដល់ក្នុងគង់តែជួបគ្នាដដែល បែបនេះទៅមុនក៏មិនអី » គ្រាន់តែនិយាយចប់ មីឡា ក៏ដើរទៅក្នុងបាត់ ទុកអោយ ឆេរី និង លូកាស់ បានត្រឹមសម្លឹងមុខគ្នាទាំងមីងមាំង។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now