Part 01

7.3K 181 1
                                    

      ស្វីស ត្រូវបានពិភពលោកស្គាលថាជាប្រទេសដែលតំណាងអោយភាពសន្តិភាព ប្រទេសដែលជាប់ចំណាស់ថ្នាក់ជាប្រទេសដែលសុវត្តិភាពបំផុត ហើយក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខបី ក្នុងចំណោមប្រទេសដែលមានជាងគេបង្អស់លើពិភពលោកផងដែរ។ មិនត្រឹមតែជាប្រទេសដែលមានសុវត្ថិភាពក្នុងការរស់នៅតែស្វីសក៏ជាប្រទេសស្ងប់សុខ ស្រស់បំព្រង និងហ៊ំព័ទ្ធដោយធម្មជាតិ ភ្នំ និងបឹងជាច្រើន ធ្វើអោយ ស្វីសក្លាយជាកន្លែងដ៏ល្អបំផុតសម្រាប់ការសម្រាកលម្ហែកាយ
      ស្វីស មានរាជធានីឈ្មោះថា ប៊ែន ដែលជារាជធានីចាស់បុរាណ និងសម្បូរទៅដោយ ចម្លាក់ទឹកបាញ់ និងអគារបុរាណជាច្រើនដែលបន្សល់ទុកមកជាច្រើនសតវត្ស។ បើទោះជា ប៊ែន ជារាជធានីរបស់ស្វីស តែទីក្រុងដែល ធំជាងគេបង្អស់ និងជាសសៃឈាមដ៏សំខាន់បំផុតរបស់ប្រទេស គឺទីក្រុង ហ្សូរ៉ីច។ ទីក្រុង ហ្សូរ៉ីច ត្រូវបានគេស្គាល់ថាជាទីក្រុងនៃភាពប្រណិត ស៊ីវីល័យ និងជាបណ្តុំរបស់អ្នកជំនួញធំៗ រួមបញ្ចូលទាំងមហាសេដ្ឋីជាច្រើន ដោយក្នុងចំណោមនោះក៏មានគ្រួសារ វ៉ូស្សែនីលេក ផងដែរ។
      វ៉ូស្សែនីលេក ជាត្រកូលអ្នកជំនួសដ៏មានឥទ្ធិពលម្នាក់របស់ ស្វីស។ ត្រកូលវ៉ូស្សែនីលេក ប្រកបជំនួញច្រើនប្រភេទ តែក្នុងនោះជំនួញដែលធំបំផុតរបស់ត្រកូលនេះគឺ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ វី.ខ័រ អ៊ែរឡាញ ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ស្វីស និងមានសាខាក្រៅប្រទេសច្រើនដល់ទៅ 74 ប្រទេសលើពិភពលោក។ មកដល់សព្វថ្ងៃនេះក្រុមហ៊ុន ទាំងអស់រួមបញ្ចូលទាំងក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានបន្តទៅអោយកូនចៅជំនាន់ទី 34 ជាអ្នកគ្រប់គ្រងជំនួស ហើយម្នាក់នោះគ្មានអ្នកណាក្រៅពី ហូសុក វ៉ូស្សែនីលេក កូនច្បងរបស់ត្រកូល វ៉ូស្សែនីលេក។
     បន្ទាប់ពី ជំនួញទាំងអស់ធ្លាក់ទៅក្នុងដៃអ្នកកម្លោះវ័យ 26 ឆ្នាំ ឥទ្ធិពល និងអំណាចដែលត្រកូល វ៉ូស្សែនីលេក ធ្លាប់មានពីមុនក៏កាន់តែរីកដាលធំឡើង ហើយជំនួញទាំងអស់ក៏រីកចម្រើនកាន់តែរហ័ស ធ្វើអោយពិភពលោកស្ញប់ស្ញែង និងលើកតម្កើនគេជាខ្លាំង។ តែក្រៅពីភាពជោគជ័យ របស់ ហូសុក អ្នកកម្លោះក៏ត្រូវបានគេស្គាល់ថាជាសាតានក្នុងស្រោមមុខរាជបុត្រព្រោះនៅក្រោមផ្ទៃមុខសង្ហាឥតទាស់ ដែលតែងតែលម្អរដោយស្នាមញញឹមល្អឥតខ្ចោះនោះគឺ បង្កប់ទៅដោយភាពឃោឃៅ ឈាមត្រជាក់ និងគ្មានបេះដូងបំផុត។ ហើយបន្ទាប់ពីលេចឮព័ត៌មានដែលគេជាប់ពាក់ព័ន្ធនិងក្រុមម៉ាហ្វៀដែលជាស្តេចអំណាចរបស់រុស្សី ហូសុក ក៏កាន់តែក្លាយជាមនុស្សម្នាក់ដែលមនុស្សសឹងពាក់កណ្តាលទ្វីបមិនហ៊ាមក្អកដាក់ ហើយគ្រួសារត្រកូលវ៉ូស្សែនីលេក ក៏ក្លាយជាគ្រួសារដែលគ្មានអ្នកណាហ៊ានបង្ករបញ្ហាជាមួយឬសូម្បីតែរបស់ដែលពាក់ព័ន្ធនិងគ្រួសារនេះគឺគ្មានអ្នកណាហ៊ានប៉ះពាល់នោះទេ។
     ភូមិគ្រឹះកម្ពស់បីជាប់ ដែលមានទំហំធំជិត3ម៉ឺនហ្វីតការ៉េ របស់គ្រួសារ វ៉ូស្សែនីលេក ត្រូវបានសាងសង់ឡើងតាមបែបបត់សំណង់បារាំង ហើយជុំវិញភូមិគ្រឹះទាំងមូលក៏ ហ៊ំព័ទ្ធទៅដោយធម្មជាតិ ទាំងដើមឈើជាច្រើនដើមដែលត្រូវបានដាំយ៉ាងល្អ និងជួរភ្នំដែលនៅខាងក្រោយផ្ទះ រួមទាំងអាងទឹកទំហំធំដែលត្រូវបានសាងសង់ឡើងជាពិសេស។ នៅក្នុងផ្ទៃដីដ៏ធំរបស់ភូមិគ្រឹះនេះ មានរួមបញ្ចូលទាំង ទីលានវាយថេននីស កន្លែងចុះចតឧទ្ធម្ភាគចក្រខ្នាតតូច រោងចតឡានដែលអាចចតឡានបានដល់ទៅ8គ្រឿង និងសួនច្បារដ៏ធំដែលដាំដោយផ្កាជាច្រើនប្រភេទចម្រុះគ្នា។ ក្រៅពីភាពសម្បូរបែបនៅខាងក្រៅ ផ្នែកខាងក្នុងក៏ត្រូវបានឌីស្សាញដោយស្ថាកត្យករដ៏ល្បី ដោយការតុបតែងមានភាពទាន់សម័យ ហើយគ្រឿងសង្ហារឹមនីមួយៗសុទ្ធតែជារបស់មានគុណភាពល្អ និងមានតម្លៃថ្លៃកប់ពពក។
     សម្លេងស្បែកជើងតម្លៃថ្លៃប៉ះនិងថ្មម៉ាបរបស់ជណ្តើរបន្លឺឡើងមុននិងរាងកាយសង្ហាមានអំណាច ក្នុងឈុតថាក់ស៊ីដូរពណ៍ខ្មៅរបស់ហូសុក បង្ហាញឡើងទាំងទឹកមុខម៉ូវ ដែលបង្ហាញច្បាស់ណាស់ថាគេកំពុងតែមិនពេញចិត្តនិងអ្វីដែលខ្លួនត្រូវធ្វើអីបន្តិចទេ
     « នែ ញញឹមបន្តិចមិនបានឬ ធ្វើមុខបែបនេះអ្នកផ្សេងគេឃើញខ្លាចស្លាប់ហើយ » សម្តីរបស់លោកស្រី វ៉ូស្សែនីលែក បន្លឺឡើងទាំងមិនពេញចិត្តពេលបានឃើញទឹកមុខកូនប្រុសច្បងរបស់ ខ្លួន។ នេះគ្រាន់តែអោយទៅចូលរួមកម្មវិធីស្រមោលសសោះក៏ធ្វើមុខមើលតែអោយទៅកើបអាចន៍សេះទៅកើត
     « ម៉េចក៏ម៉ាក់មិនអោយ ជុងហ្គុក ទៅជំនួសទៅរឿងអស់នេះអាម្សៀនោះវាជំនាញស្រាប់ » ហូសុក និយាយពីប្អូនប្រុសរបស់ខ្លួន ជុងហ្គុក វ៉ូស្សែនីលេក ដែលពេលនេះកំពុងគ្រប់គ្រងជំនួញនៅ ញូវយ៉ក។ បើជា ជុងហ្គុក វិញវាប្រ ហែលជាឈរញញឹមបិតមាត់មិនជិតហើយ អ្នកណាមិនដឹងនោះថាអាម្សៀនោះវាចូលចិត្តចេញមុខតាមកម្មវិធីប៉ុណ្ណា និយាយរួម វាចូលចិត្តចំណាច់អារម្មណ៍ដែលគ្រប់គ្នាប្រគល់អោយវាបំផុតហើយ
     « បើ ជុងហ្គុក នៅទីនេះម៉ាក់ក៏មិនយកឯងទៅដែរ បានហើយឈប់រអ៊ូច្រើនដល់ម៉ោងអីឡូវហើយ » ហូសុក ដកដង្ហើមធំទាំងធុញទ្រាន់ តែក៏នៅតែដើរតាមម្តាយរបស់ខ្លួន ទៅរកឡានដែលកំពុងបើកទ្វារចាំស្រាប់ ។
      លីម៉ូស៉ីនសេរីទំនើបបើកចេញពីភូមិគ្រឹះក្រោមពន្លឺព្រះចន្ទនាពេលរាត្រីឆ្ពោះទៅកាន់សណ្ឋាគាដែលល្បីបំផុតនៅកណ្តាលក្រុងដែលពេលនេះកំពុងប្រព្រឹត្តកម្មវិធីរាត្រីស្រមោលសដ៏ធំដែលតែងតែធ្វើឡើងរៀងរាល់មួយឆ្នាំម្តង។ កម្មវិធីដែលអ្នកជំនួញល្បីៗជាច្រើនត្រូវបានអញ្ជើញអោយចូលរួមធ្វើការជជែកកម្សាន្ត ឬក៏អាចនិយាយម្យ៉ាងទៀតបានថាជាកម្មវិធីដែលគ្រប់គ្នាត្រូវពាក់មុខធ្វើជាមនុស្សល្អ សប្បុរស បង្កើតចំណងមិត្តភាពរវាងដៃគូរប្រកួតប្រជែង និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ទាំងដែលក្រោយខ្នងស្អប់គ្នានិងព្យាយាមវំផ្លាញគ្នាទៅវិញទៅមក។ ហើយអ្វីដែលធ្វើអោយកម្មវីធីអស់នេះកាន់តែគួរអោយធុញទ្រាន់នោះគឺគេត្រូវទ្រាំឈរខាំមាត់សង្កត់ចិត្តនិយាយល្អជាមួយមនុស្សមួយចំនួនដែលគេមិនធ្លាប់សូម្បីតែក្រលៀសភ្នែកមើលដើម្បីតែព័ត៌មានដែលអ្នកការសែតយកទៅចុះអោយពិភពលោកដឹងនៅព្រឹកបន្ទាប់។
     បន្ទាប់ពីត្រូវឆ្លងកាត់សមុទ្រអ្នកការសែតដែលបាញ់ភ្លើងកាម៉េរាមករក និងដណ្តើមគ្នាសួរសំនួរគ្មានបានការមិនឈប់ទីបំផុតទាំងម្តាយនិងកូនក៏ចូលមកដល់ខាងក្នុងសណ្ឋាគារដែលពេលនេះត្រូវបានតុបតែងយ៉ាងប្រណិតនិងក្លាសស៊ីក។គ្រាន់តែចូលមកដល់ភ្លាមអ្នកជាម៉ាក់ក៏នាំកូនប្រុសច្បងរបស់ខ្លួនទៅណែនាំអោយមិត្តភក្តិស្គាល់ បន្ទាប់មកពេលរួចរាល់ក៏ទុក ហូសុក ចោល ធ្វើអោយអ្នកកម្លោះត្រូវមកឈរសម្លឹងមើលមនុស្សជុំវិញខ្លួនទាំងទឹកមុខធុញទ្រាន់។ នេះបើកុំតែជាបញ្ជារបស់ លោកស្រី ឡូរីលី វ៉ូស្សែនីលេក ដែលត្រូវជាម្តាយកំពូលឆ្នាស់របស់គេទេ ពេលនេះគេប្រហែលជាត្រឡប់ទៅដល់ភូមិគ្រឹះវិញបាត់ទៅហើយ។
    « សួស្តី ហូសុក វ៉ូស្សែនីលេក រីករាយពិតមែនដែលបានជួបលោកនៅទីនេះ » សម្លេងគ្រលរតាមបែបមនុស្សចាស់បន្លឺឡើងធ្វើអោយអ្នកកម្លោះដែលកំពុងធុញទ្រាន់ ត្រូវបង្ខំចិត្តងាកទៅរក
     « អូ៎ លោកគឺ...... »
     « នូអារ៍ អ៊ូសូរ៉ូ »
     « រីករាយដែលបានជួប លោក អ៊ូសូរ៉ូ កិត្តនាមក្រុមហ៊ុនអ្នកកាសែតរបស់លោកល្បីមិនធម្មតាទេ » ហូសុក និយាយទាំងសម្លេងមាំ តែក៏ភ្ជាប់ជាមួយនឹងស្នាមញញឹមមានមន្តស្នេហ៍របស់ខ្លួន មុននឹងលោកដៃទៅចាប់ដៃគ្នាជាមួយអ្នកម្ខាងទៀតដែលឈរនៅចំពោះមុខ
      « លោក សរសើរពេកហើយ ហាសហា៎... អូ៎ ហើយនេះជាកូនស្រីរបស់ខ្ញុំ មីឡា អ៊ូសូរ៉ូ » សម្តីរបស់ នូអារ៍ ធ្វើអោយហូសុក ងាកទៅមើលមនុស្សស្រីខ្លួនតូចក្នុងឈុតស្រមោលសពណ៍ទឹកប៊ិចចខ្ចីដែលឈរក្បែរនោះ ទាំងអត់ឆ្ងល់មិនបាន មុននេះគេមិនបានចាប់អារម្មណ៍ថាមានមនុស្សស្រីឈរក្បែរនេះអីបន្តិចទេ
       « រីករាយដែលបានជួប » ស្នាមញញឹម ភាពជឿជាក់ និងកែវភ្នែកឆ្នើមរបស់នាង ធ្វើអោយ ហូសុក ញញឹមចុងមាត់ចេញមកតិចៗ
       « រីករាយដែលបានជួបអ្នកនាងដូចគ្នា មីឡា អ៊ូសូរ៉ូ » មិនត្រឹមតែនិយាយ ហូសុក ទាញដៃនាងមកថើបថ្នមៗលើខ្នងដៃតាមបែបផែនសុភាពបុរសពេលដែលរាកទាក់សុភាពនារី ដោយភ្នែកនៅតែសម្លឹងមុខនាងមិនដាក់ ហើយពេលដែលឃើញថាថ្ពាល់ស មដ្ឋរលោងរបស់នាងឡើងក្រហមព្រឿងៗនោះ  វាធ្វើអោយមនុស្សដូចជាគេអត់មិនបាននិងពេញចិត្ត។ មនុស្សស្រីគ្រប់រូបដែលបានឃើញគេសុទ្ធតែមើលមកគេដោយក្រសែភ្នែកឈ្លក់វង្វេង ហើយភាពជឿជាក់របស់នាងក៏មិនបានធ្វើអោយនាងខុសពីពួកស្រីអស់នោះប៉ុន្មានដែរ។
        ចំហាយក្តៅដែលភាពចេញពីបបូរមាត់របស់គេនៅតែមាននៅលើខ្នងដៃរបស់នាង ហើយវាធ្វើអោយនាងអត់មិនបាននិងសម្លឹងមើលបុរសនៅចំពោះមុខដែលកំពុងនិយាយជាមួយឪពុករបស់ខ្លួនមិនដាក់ភ្នែក។ ទោះជាមិនចង់តែនាងក៏ត្រូវព្រមទទួលស្គាល់ថាប្រុសម្នាក់នេះពិតជាសង្ហាដូចមនុស្សគ្រប់គ្នានិយាយមែន កែវភ្នែកមុតពណ៍ត្នោតចាស់ដែលបង្កប់ដោយភាពអាថ៌កំបាំងគួរអោយស្វែងរក បបូរមាត់ក្រាស់ពណ៍ក្រហមដែលកម្រើករាល់ពេលដែលគេនិយាយ ទម្រង់មុខមាំ រាងកាយក៏ខ្ពសសង្ហាហើយពោរពេញដោយសាច់ដុំធ្វើអោយអ្នកមើលអត់មិនបាននិងស្រម៉ៃទៅដល់រូបភាពដែលបិតបាំងនៅពីក្រោមថាក់ស៊ីដូតម្លៃថ្លៃនោះ មិនតែប៉ុណ្ណោះនៅជុំវិញខ្លួនរបស់គេក៏ផ្តល់នូវចំហាយគ្រោះថ្នាក់ដែលធ្វើអោយមនុស្សមិនហ៊ានទៅជិត តែក៏ពោរពេញទៅដោយភាពទាក់ទាញដែលធ្វើអោយគ្រប់គ្នាត្រូវងាកមកសម្លឹង។ ប្រុសម្នាក់នេះទាំងហត សង្ហា ទាំងគួរអោយទាក់ទាញ មិនចម្លែកទេដែលមនុស្សស្រីជាច្រើនជ្រួលច្របល់លើរូបគេ។ មីឡា គិតក្នុងចិត្តស្ងាត់ ឯភ្នែកក៏សម្លឹងមើលគេពីក្បាលដល់ចុងជើងមិនឈប់ នាងសម្លឹងមកដល់មុខមុននិងនឹងកែវភ្នែករបស់នាងរត់ទៅប្រសព្វនិងកែវភ្នែករបស់គេ ហើយក៏ដូចការគិត ស្នាមញញឹមមានអំនួតក៏បង្ហាញឡើងភ្លាមៗនៅលើមុខសង្ហានោះ
     « សម្លឹងមើលយូរបែបនេះខ្ញុំថាថតរូបទុកតែម្តងទៅល្អទេ? » ទាំងទឹកមុខនិងសម្តីដែលគេនិយាយមកធ្វើអោយមុខស ស របស់នាងទៅជាក្រហមដោយភាពអាម៉ាស គេចាប់បានថានាងលួចមើលគេ ហើយក៏លើកយកមកនិយាយឮៗនៅមុខប៉ារបស់នាងទៀត ប្រុសម្នាក់នេះមិនចង់ទុកមុខអោយនាងខ្លះទេឬយ៉ាងម៉េច ហើយអាស្នាមញញឹមគួរអោយជ្រេញនោះទៀត ឆ្គួតមែនហេតុអីនាងមកត្រូវធ្វើអោយខ្លួនឯងអាម៉ាសមុខបែបនេះ
      « មិនបាច់ទេ ខ្ញុំគ្រាន់តែចង់មើលអោយប្រាកដនឹងភ្នែកប៉ុណ្ណោះថាលោក សង្ហាដូចអ្វីដែលគ្រប់គ្នានិយាយឬអត់ » មីឡា និយាយហើយក៏ប្រឹងញញឹមទាំងបង្ខំ តែសម្តីរបស់នាងកាន់តែធ្វើអោយអ្នកនៅចំពោះមុខញញឹមបានចិត្តកាន់តែខ្លាំង
      « ហើយចុះអ្នកនាងគិតថាយ៉ាងម៉េចដែរ? »
      « គឺដូចដែលលោកដឹងគ្រប់ព័ត៌មានមិនប្រាកដថាពិតទាំងអស់ទេ » ហា៎...... មាត់ក្បត់ចិត្ត នៅខាងក្រៅគេសង្ហាជាងក្នុងការសែត 100ដងឯណ្ណោះ តែគិតឬថានាងនិងនិយាយចេញមក ណូ!
      « ពិតមែនឬ? » ហូសុក និយាយចិញ្ចើមម្ខាងក៏លើកឡើង ភ្នែកក៏សម្លឹងមុខនាងមិនដាក់ បើនិយាយថាសម្តីនាងមិនបានធ្វើអោយប៉ះពាល់ដល់ការជឿជាក់របស់គេវាក៏ដូចជាកុហកពេក ព្រោះតាំងពីតូចរហូតដល់ពេលនេះគ្មានអ្នកណាដែលនិយាយថាគេមិនសង្ហានោះទេ គ្រប់គ្នាមិនថាប្រុសឬស្រីសុទ្ធតែទទួលស្គាល់ថាគេសង្ហាទាំងអស់ហ្នឹង
     « ថ្មីពិតមែន អ្នកនាងជាមនុស្សតំបូងហើយដែលនិយាយបែបនេះ »
     « មានកិត្តយសពិតមែនដែលអាចធ្វើអោយមនុស្សដូចជា ហូសុក វ៉ូស្សែនីលេក ជួបអ្វីដែលថ្មីបែបនេះ » មីឡា តបទាំងស្នាមញញឹម តែស្នាមញញឹមនេះវាមិនមែនចេញពីការបង្ខំ តែជាស្នាមញញឹមផ្អែមល្ហែម ដែលធ្វើអោយមនុស្សដូចជា ហូសុក  អត់មិនបាននិងសង្ស័យ
      « បើគ្មានកិច្ចការអ្វីទៀតទេនាងខ្ញុំសុំខ្លួនបន្តិច » នាងក្រមុំនិយាយឡើងម្តងទៀត មុននិងងាកទៅប្រាប់លោកប៉ា ហើយក៏ដើរចូលហ្វូងមនុស្សបាត់ទុកអោយ ហូសុក ឈរជ្រួញចិញ្ចើមសម្លឹងមើលនាងពីចម្ងាយមិនដាក់។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now