Part 78

797 35 0
                                    

« បាទចៅហ្វាយ » លូកាស តបមុននិងបែរមុខងាកទៅរកមីឡា ដែលពេលនេះកំពុងក្រាញ់ននៀលប្រឹងទាញដៃរបស់ខ្លួនអោយរួចពីការចាប់របស់មនុស្សមាឌធំទាំងពីរ
« ជុងហ្គុក លោកគ្មានសិទ្ធធ្វើបែបនេះទេ!! » មីឡា ស្រែកអោយនាយកម្លោះមិនឈប់តែគេមិនខ្ចីយកត្រចៀកស្តាប់។ លូកាស ដើរមកឈរពីមុខមីឡា ទឹកមុខសង្ហាក៏បង្ហាញពីអារម្មណ៍សុំទោសតាមរយៈកែវភ្នែកមុននិងនិយាយដោយសម្លេងខ្សាវ
« អ្នកនាងមីឡា សូមជួយសហការផងខ្ញុំសន្យាថានិងធ្វើអោយវាបញ្ចប់លឿនបំផុត » លូកាស់ ដឹងថាយកដៃមកឆែកលើខ្លួនមនុស្សស្រីរបស់ ហូសុក មិនមែនជារឿងគួរសមត្រូវធ្វើនោះទេ កាន់តែគេជាមនុស្សប្រុសក៏កាន់តែខុសខ្លាំង តែគេគ្មានជម្រើសព្រោះនេះជាបញ្ជាដូច្នេះហើយបានត្រឹមតែសុំទោសមីឡា នៅក្នុងចិត្តប៉ុណ្ណោះ។ មីឡា បញ្ចេញទឹកមុខមាំសម្លឹងមើល លូកាស មុននិងដកដង្ហើមធំចេញមកទាំងភាពទាល់ច្រក ត្រូវចាប់បានស្រស់ៗបែបនេះលាក់ក៏មិនជិតដែរ តែបើអោយនាងទទួលត្រង់ៗក៏នាងធ្វើមិនបានដូចគ្នា។ ពេលនេះរបស់នៅក្នុងដៃ បើត្រូវគេឆែកពិតមែនប្រាកដជាត្រូវចាប់បាន ហើយរឿងនេះវាមិនគួរកើតឡើងនោះទេ នាងត្រូវតែធ្វើអ្វីម្យ៉ាង....គិតមីឡា គិត...ធ្វើយ៉ាងម៉េច
« ខ្ញុំសុំអនុញ្ញាតផង » លូកាស បន្លឺសម្លេងប្រាប់ជាមុន មុននិងលូមដៃទៅស្ទៀបតាមចង្កេះមីឡា ធ្វើការឆែកឆេររករបស់ដែលចៅហ្វាយខ្លួនត្រូវការ
« ឈប់សិន!! » ពាក្យតែពីរមាត់តែក៏ធ្វើអោយដៃរបស់ លូកាស នៅស្ងៀមមិនហ៊ានកម្រើកទៀត
« ខ្ញុំជាមនុស្សស្រី អោយមនុស្សប្រុសមកស្ទៀបបែបនេះម៉េចនិងបាន អ្នកដែលខូចខាតជាខ្ញុំ » មីឡា បោះសម្តីឡើង ឯលូកាស ក៏ងាកទៅសម្លឹង ចៅហ្វាយខ្លួនរងចាំការបញ្ជារបស់គាត់
« កុំភ័យ លូកាសវាមិនមែនជាមនុស្សដែលគេងចំណេញលើមនុស្សមិនរើសមុខទេ »
« តែវានៅតែមិនសម »
« នាងនៅអោយតែស្ងៀមទៅមីឡា កុំនិយាយច្រើនពេក ឃើញនៅទីនេះក្រៅពីនាងអ្នកណាឡូឡា បែបនេះដែរទេ? » ជុងហ្គុក ថាអោយទាំងមិនពេញចិត្ត គេចាប់ផ្តើមម៉ួម៉ៅមកហើយ ឆ្ងល់ពិតមែនបងប្រុសទ្រាំជាមួយមនុស្សរឿងច្រើនបែបនេះបានយ៉ាងម៉េច
« ក៏មើលទៅថាមានអ្នកណាខ្លះដែលត្រូវលោកអោយមនុស្សមកចាប់ដៃចាប់ជើងឆែកខ្លួនបែបនេះ?! »
« មកពីនាងគំនិតខ្មៅដោយខ្លួន គេចាប់បានហើយត្រូវទទួលបែបនេះវាសាកសមហើយ »
« ខ្ញុំគ្មានគំនិតខ្មៅស្អីទេ កុំមកចោទ!! »
« បើចឹងអាឯកសារដែលនាងលួចចេញពីកុំព្យូរទ័ររបស់បងប្រុស មកនោះយ៉ាងម៉េចវិញ? ប្រាប់មកមើលថាទង្វើរបែបហ្នឹងគេហៅយ៉ាងម៉េច ហើយគួរអោយចាត់ការបែបណា?! » សម្តីរបស់ជុងហ្គុក ធ្វើអោយអ្នកស្តាប់គ្រប់គ្នាចង្ហរមាត់បញ្ចេញសម្លេងសឹងមិនជឿឡើងមក។ ម្នាក់ៗសម្លឹងមើលទៅ មីឡា ទាំងក្រសែភ្នែកមិនពេញចិត្តឡើងមកភ្លាម មិនលើកលែងសូម្បីតែ លូកាស់ និង ស៊ូប៊ីន
« អ្នកនាងក្បត់ចៅហ្វាយ?? » ស៊ូប៊ីន សឹងមិនជឿនិងត្រចៀកថាមនុស្សស្រីដែលចៅហ្វាយខ្លួន ស្រឡាញ់ថ្នាក់ថ្នមជាងជីវិត បកមកចាក់គាត់ពីក្រោយបែបនេះសោះ នេ៎ះបើគាត់ដឹងគេទាយមិនបានពិតមែនថាគាត់និងមានអារម្មណ៍បែបណា
« ជុងហ្គុក លោកគ្មានភស្តុតាង លោកមកចោទខ្ញុំបែបនេះមិនបានទេ » បើទោះជាភ្ញាក់ផ្អើលដែលគេដឹងថានាងបានធ្វើអ្វី តែមីឡា នៅតែសម្តែងធ្វើល្ងង់
« ចោទប្រកាន់ឬជាការពិតបន្តិចទៀតនិងដឹងហើយ....លូកាស បន្តទៅ » ចប់បញ្ជារបស់ ជុងហ្គុក លូកាស ក៏ងាកត្រឡប់មកវិញហើយក៏ចាប់ផ្តើមបន្តឆែកឆេ តាមដងខ្លួនរបស់មីឡា តែលើកនេះគេគ្មានអារម្មណ៍ដឹងខុសទៀតទេ ព្រោះអ្វីដែលឮមុននេះវាល្មមនិងធ្វើអោយគេងាកមកប្រាកដប្រជានិងរឿងដែលខ្លួនកំពុងធ្វើវិញហើយ។ 

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now