Part 70

873 36 0
                                    

     « មិនបាច់!! »
     « កូនដឹងថាប៉ា មិនចូលចិត្តគេ តែប៉ាត្រូវតែជឿកូន គេប្រាកដជាជួយយើងបាន »
     « ឯងគិតថាគេជួយឯងឬ មីឡា?! »
     « ហូសុក គេមិនបានអាក្រក់ថ្នាក់នោះទេ ហើយគេប្រាកដជាជួយបើសិនជាកូនសុំ » នាងនិយាយដោយភាពជឿជាក់។ ហូសុក ស្រឡាញ់ ហើយក៏ខ្វល់ខ្វាយពីនាងខ្លាំងគេគ្មានថ្ងៃបណ្តោយអោយនាងមានរឿងនោះទេ បែបនេះហើយគេប្រាកដជាជួយច្បាស់ណាស់
     « ឯងប្រាកដខ្លាំងប៉ុណ្ណាថាអំពើល្អកន្លងមករបស់គេមិនមែនជាការសម្តែង?! »
     « ប៉ា កូនប្រាប់ហើយមិនមែនឬថាហូសុក មិនមែនជាមនុស្សបែបនោះ » មីឡា ចាប់ផ្តើមមិនពេញចិត្ត នាងដឹងថាហូសុក អាចនិងកុហក់នាងរឿង ដែលគេដឹងថាម៉ាក់បាត់ខ្លួន តែសម្តែងធ្វើល្អ ធ្វើស្រឡាញ់នេះឬ? គ្មានថ្ងៃទេ ហូសុក ដែលនាងស្គាល់គ្មានថ្ងៃធ្វើបែបនោះ...គេស្រឡាញ់នាង ហើយក៏ស្រឡាញ់ខ្លាំងដូចគ្នា
     « កូនប្រាកដឬថាគេមិនកុហក លាក់បាំងអ្វីពីកូន?! » សំណួរ និងកែវភ្នែករបស់ឳពុកធ្វើអោយ មីឡា មានសំពាធជាខ្លាំង។ គាត់ធ្វើអោយនាងចាប់ផ្តើមមិនប្រាកដចិត្តហើយ...
     « ប្រាកដណាស់ គេគ្មានថ្ងៃធ្វើបែបនោះ » មីឡា តបទាំងសម្លេងខ្សោយ តែមុខក៏ប្រឹងធ្វើមាំមិនអោយឳពុកចាប់ភារុទ្ធបាន ទាំងដែលក្នុងចិត្តកំពុងតែរង្គោះរង្គើរ
     « បែបនេះប្រាប់មកមើលថាប៉ុន្មានថ្ងៃនេះគេទៅណា?! » សំណួរឳពុកធ្វើអោយមីឡា ភាំងមួយខណៈ
     « ហេតុអីក៏ប៉ាដឹងថា ហូសុក មិននៅផ្ទះ?! »
     « អ្វីដែលឯងខ្វល់មិនមែនជារឿងនេះ...តែជាចម្លើយដែលឯងត្រូវឆ្លើយទៅវិញទេ »
     « គេទៅដោះស្រាយការងារ ប្រាកដណាស់ » នោះជាអ្វីដែលគេប្រាប់មុនពេលចាកចេញ តែនាងក៏មិនច្បាស់ដូចគ្នាថាគេទៅដោះស្រាយការងារដូចដែលគេនិយាយមែនឬអត់? ឆ្គួតមែន មីឡា ឯងគួរតែទុកចិត្តហូសុក គេគ្មានថ្ងៃកុហក់ ឯងនោះទេ!!!
     «ឯងនៅជាមួយវារាល់ថ្ងៃ តែបែរជាមិនដឹងថាវាទៅណា នេះឬដែលថាអាចទុកចិត្តបាន?! »
     « ក៏ប្រាប់ប៉ាហើយថាគេទៅធ្វើការ »
     « អូ៎ ពិតមែនឬ?! » ពាក្យរបស់គាត់ធ្វើអោយមីឡា មានអារម្មណ៍ថាគាត់កំពុងតែនិយាយបញ្ឈឺនាង យ៉ាងម៉េចមិនដឹង ហើយក្រសែរភ្នែកក្រហមច្រាលដោយទឹកភ្នែកមួយគូរដែលសម្លឹងមកនោះកាន់តែធ្វើអោយនាងមានអារម្មណ៍មិនល្អ
     « មើលទៅការងាររបស់វាសំខាប់គួរសម ឯងមិនគិតចឹងឬ? » គាត់និយាយចប់ក៏បើកថតតុ យករូបថតប៉ុន្មានសម្លឹងមកដាក់នៅចំពោះមុខមីឡា
     « នេះជារូបអី?! »
    « រូបមនុស្សល្អរបស់ឯងនោះអី! » សម្តីរបស់គាត់ធ្វើអោយមីឡា អត់មិនបាននិងសម្លឹងឆ្លាស់គ្នាទៅមករវាងមុខឳពុកនិងរូបថតនៅលើពូក មុននិងនាងសម្រេចចិត្តលូកដៃទៅទាញវាមកមើល
« នេះជាហូសុកមិនមែនឬ? » មីឡា សួរបញ្ជាក់ទាំងចិញ្ចើមចងចូលគ្នា។ ក្នុងនេះជារូបមនុស្សប្រុសមួយក្រុមឈរនិយាយគ្នា ហើយបើទោះជារូបមិនសូវច្បាស់ក៏នាងនៅតែអាចមើលដឹងដដែលថាម្នាក់ដែលឈរនៅចំកណ្តាលគេនោះជាហូសុក
« ប៉ាបានវាមកពីណា? » មីឡា សម្លឹងមុខឳពុកទាំងក្រសែរភ្នែកសង្ស័យ នាងកាន់តែមិនយល់ហើយ ហេតុអីក៏គាត់ដឹងរឿងហូសុក ច្រើនយ៉ាងនេះ
« កុំប្រាប់ឲ្យសោះថាប៉ាបញ្ជូនមនុស្សទៅតាមដានគេ?! » ហើយភាពស្ងប់ស្ងាត់របស់ឳពុកធ្វើអោយមីឡា មិនពេញចិត្តជាខ្លាំង

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now