Part 27

1.3K 55 0
                                    

    តិប...តិប....
    សម្លេងសម្រឹកជើងនៅតែឮមិនឈប់ មីឡា និងសេរ៉ា អង្គុយអោបគ្នាមិនហ៊ានសូម្បីតែដកដង្ហើមឮៗខ្លាចថាអ្នកនៅខាងក្រៅអាចនិងឮ
    { មានរឿងអី? }
    { សេរ៉ា ឮយើងនិយាយទេ? }
    { ហាមមិនអោយមីឡា កើយអីអោយសោះយល់ទេ } សម្លេង ហូសុក បន្តឮចេញពីទូរស័ព្ទមកខ្សាវៗមិនឈប់ មីឡា ចង់តែដណ្តើមទូរស័ព្ទនោះមកនិយាយហើយប្រាប់គេទេថាកំពុងមានរឿងអីកើតឡើង តែថាស្ថានការណ៍មិនអំណោយផលជាពិសេសពេលដែលសម្រឹងជើងនោះឮកាន់តែជិតទៅៗ
     គ្រឺក....គ្រឺក.....
     សម្លេងដូចដំបងដែកអូសលើការ៉ូលាន់ឡើងសឹងស្រកៀរត្រចៀក អ្នកកាន់វាមានចេតនាដើរអូសយឺតៗដូចចង់លរលេងនិងអ្នកដែលលាក់ខ្លួន
     ផាំង*
     តំបងដែកវាយទៅលើប្រដាប់មួលទ្វារបន្ទប់ទឹកខ្លាំងៗ មីឡា កាន់តែខិតចូលទៅជិត សេរ៉ា កាន់តែកៀក ភ្នែកទាំងគូរបើកកាន់តែធំ ភាពភ័យខ្លាចធ្វើអោយនាងធ្វើអីមិនត្រូវទឹកភ្នែកក៏កាន់តែហូរ វាដឹងថាពួកនាងពួកនៅក្នុងនេះ
     « ហ៉ឹកៗ » សម្លេងអណ្តឺតអណ្តកបន្លឺឡើងដោយទប់មិនជាប់ សេរ៉ា ឃើញបែបនោះក៏ប្រញាប់ក្រលេកមើលជុំវិញខ្លួន នាងត្រូវរកអ្វីការពារខ្លួន
      ផាំង*
      សម្លេងនោះនៅតែបន្លឺមិនឈប់ ហើយប្រដាប់មួលទ្វារមើលទៅក៏ដូចជាចង់បាក់ហើយដែរ
      « អ្នកនាងមីឡា កាន់អានេះ » សេរ៉ា ហុចកំប៉ុងសាប៊ូមកអោយ មីឡា កាន់មុននិងប្រាប់ដោយសម្លេងខ្សឹបៗស្តាប់សឹងមិនឮ
      « ពេលដែលវាទម្លុះចូលមកអ្នកនាងបាញ់ទៅរកមុខរបស់វាអោយចំៗណា ចំណែកខ្ញុំនិងធ្វើជាអ្នកបាញ់ទឹក ពេលសាប៊ូចូលភ្នែកវាមើលមិនឃើញយើងឆ្លៀតឱកាសនេះរុញវាចេញហើយរត់ចេញពីទីនេះទាំងអស់គ្នាយល់ទេ? » សេរ៉ា ព្យាយាមពន្យល់ប្រាប់ ឯមីឡា ក៏បានត្រឹមងក់ក្បាល ដៃក៏លូកទៅយកកំប៉ុងសាប៊ូកក់សក់ពី សេរ៉ា ទាំងដៃញ័រទទ្រើត
      « ប្រមូលស្មារតីអ្នកនាងអោយមូលហើយកុំខ្លាចអោយសោះ ពួកយើងប្រាកដជាមិនអី » សេរ៉ា នៅតែលួងលោមមិនឈប់ តែសម្តីលួងលោមនោះមិនបានចូលត្រចៀក មីឡា នោះទេពេលនេះអារម្មណ៍នាងវាផ្តោតទៅលើទ្វារដែលកំពុងតែរង្គើរទៅវិញទេ
     ផាំង* ផាំង*
       « ត្រៀមខ្លួន » សេរ៉ាប្រាប់ ហើយវិនាទីដែលនាងនិយាយចប់ទ្វារបន្ទប់ទឹកក៏ត្រូវធាក់បោកផ្ទុបនិងជញ្ជាំងលាន់សម្លេងដូចរន្ទះ
      ផាំង*
       « បាញ់ » ចប់សម្តីនេះ ទឹកបាញ់ចេញពីប្រដាប់បាញ់ទឹកតម្រង់ទៅរកមុខរបស់មនុស្សប្រុសក្នុវឈុតខ្មៅចំៗព្រមគ្នាជាមួយសាប៊ូដែលមីឡា កំពុងកាន់។ ទាំងទឹកនិងសាប៊ូ ប៉ះគ្នាបង្កើតបានជាពពុះធ្វើអោយជាតិផ្សាររបស់វាជ្រាបចូលភ្នែករបស់អាម្នាក់នោះពេញៗ សេរ៉ា ឃើញវាភ្លេចខ្លួនលើកដៃប្រវេស្រវា ចាប់ភ្នែកនាងក៏ប្រញាប់បោលទៅបំបុងរាងកាយមនុស្សប្រុសនោះអោយដួលទៅលើពពុះសាប៊ូនៅលើឥដ្ឋបន្ទប់ទឹកមួយទំហឹង មុននឹងស្រវាចាប់ដៃ មីឡា អោយរត់ចេញទៅក្រៅ តែរត់មិនបានប៉ុន្មាន សក់ខ្មៅវែងអន្លាយរបស់ មីឡា ក៏ត្រូវគេចាប់ច្បាមពេញដៃហើយបោចមកក្រោយខ្លាំងៗ ធ្វើអោយរាងកាយរបស់នាងត្រូវហោះទៅតាមកម្លាំងដៃនោះ
      « អាយយយយយ..... » កម្លាំងដៃមនុស្សប្រុសដែលបោចសក់នោះវាធ្ងន់ខ្លាំងធ្វើអោយនាងមានអារម្មណ៍ថាស្បែកក្បាលរបស់ខ្លួនចង់រលាត់ទៅហើយ។ សេរ៉ា ឃើញបែបនោះក៏ប្រញាប់រត់ទៅប្រតាយប្រតប់ជួយ
     ប្រូស* តែរាងកាយរបស់នាង ត្រូវគេចាប់បោកដូចសំឡីទៅលើឥដ្ឋ ធ្វើអោយទូរស័ព្ទនៅក្នុងដៃជ្រុះទៅម្ខាង
    ឌឹប! កម្លាំងដៃមនុស្សប្រុសដាល់ទៅលើមុខរបស់ សេរ៉ា មួយដៃហើយមួយដៃទៀតធ្វើអោយមុខស្អាតៗទៅជាដាមដោយឈាម ចំណែកមីឡា ដែលត្រូវគេទុកចោលអោយនៅលើឥដ្ឋក៏ប្រញាប់វារទៅរកទូរស័ព្ទដែលជ្រុះនៅក្បែរនោះ
    « ហូសុក.....ហ៉ឹកៗ....ហូសុ....អាយយយយយ លែង អាឆ្គួត- »  សម្តីរបស់នាងត្រូវប្តូរមកជាសម្លេងស្រែកពេលសក់ត្រូវគេចាប់បោចទៅក្រោយម្តងទៀត ស្របពេលដែលទូរស័ព្ទត្រូវគេកញ្ឆក់យកទៅបាត់
    « លែង....ហ៉ឹកៗ....លែងយើង » មីឡា ប្រឹងប្រតាយប្រតប់ពេលត្រូវគេបោចសក់អូសចេញពីបន្ទប់ ហើយពេលដែលគេអូសនាងកាត់ សេរ៉ា ដែលដេកក្នុងថ្លុកឈាមមិនកម្រើកនាងក៏កាន់តែស្លុតចិត្ត
    « ហ៉ឹកៗ....លែងទៅ...ហ៉ឹកៗ.... » ស្បែកក្បាលក៏ឈឺ ខ្លួនក៏ក្រហាយយព្រោះតែកកិតនិងឥដ្ឋ ពេលនេះនាងខ្លាចខ្លាំងណាស ហូសុក នៅឯងណា ហេតុអីអាប្រុសឆ្គួតនោះមិនមកជួយនាងបែបនេះ ឯណារាជបុត្រដែលមកជួយសង្គ្រោះព្រះនាងពេលមានរឿងកើតឡើងនោះ ពេលនេះនាងត្រូវជិតគេយកទៅសម្លាប់ហើយ រាជបុត្រនាងនៅឯណា។
    មីឡា ត្រូវគេអូសចូលមកបន្ទប់មួយផ្សេងទៀត មុននិងរាងកាយរបស់នាងត្រូវគេបោះទៅលើឥដ្ឋមួយទំហឹងធ្វើអោយឆ្អឹងលើខ្លួននាងឈឺសឹងតែបាក់
    « ឯងជាអ្នកណា.....ត្រូវការអី? » បើទោះជាឈឺខ្លួនក៏នាងប្រឹងវារថយក្រោយចេញអោយឆ្ងាយពីប្រុសម្នាក់នោះ
    « មិនឮសួរទេឬយ៉ាងម៉េច...ហ៉ឹក » វាមិនព្រមឆ្លើយនិងសំណួរនាងតែផ្ទុយទៅវិញវាបែរជាសើចដើម.ក តិចៗ ជើងក៏បោះជំហានមករកនាងយឺតៗ ធ្វើអោយមីឡា កាន់តែស្លន់ស្លោខ្លាំង
    « កុំចូលមក....បើ..បើឯងហ៊ានធ្វើអីយើង ហូសុក មិនលើកលែងអោយឯងឡើយ » នាងចេះតែកុហកអោយរួចខ្លួនប៉ុណ្ណោះ នាងដឹងថាខ្លួនឯងមិនសំខាន់ថ្នាក់នោះទេ
    « ហ៉ឹស » តែអាម្សៀនោះមើលទៅមិនព្រឺរោមជាមួយពាក្យគំរាមរបស់នាងនោះទេផ្ទុយទៅវិញវាធ្វើដូចជាអ្វីដែលនាងនិយាយជារឿងអស់សំណើចណាស់អញ្ចឹង
   « អាយ៎យ... » នាងស្រែកម្តងទៀតពេលដែលសក់ត្រូវគេចាប់ទាញពេញៗដៃ ហេតុអីក៏វាចូលចិត្តបោចសក់នាងយ៉ាងនេះ
    « យើងក៏ចង់ដឹងដែរថា អាចង្រៃនោះវាធ្វើអីយើងបាន » និយាយចប់វាក៏ចាប់ក្បាលរបស់នាងបោកទៅលើបោកទៅលើជញ្ជាំងខ្លាំងៗ
    ផូស*
    មួយផូសធ្វើអោយឈាមហូរចាប់ផ្តើមហូរពីលើថ្ងាស់មកស្រោចពេញមុខ ការឈឺចាប់វាខ្លាំងរហូតដល់នាងស្រែកមិនចេញ
     « ឈ...ឈប់ *ផូស * » នាងនិយាយមិនទាន់ចប់ក្បាលក៏ត្រូវគេចាប់បោកនិងជញ្ជាំងម្តងទៀត ពេលនេះស្មារតីក្នុងខ្លួននាងសឹងតែរលត់ទៅហើយ។ មីឡា ប្រឹងបើកភ្នែកដែលសឹងតែបិតជិតរបស់ខ្លួនសម្លឹងមើលមុខមនុស្សប្រុសម្នាក់នោះ តែឈាមដែលហូរមកពីលើធ្វើអោយអ្វីដែលនាងឃើញមានតែភាពព្រិលពណ៌ក្រហម
     « បើវាមកឃើញស្រីរបស់វាក្នុងសភាពបែបនេះ » សម្លេងគួរអោយខ្លាចនោះបន្លឺឡើងម្តងទៀតមុននិងវាចាប់ក្បាលរបស់នាងទៅបោកផ្ទប់និងជញ្ជាំងជាលើកទីបី ស្របពេលដែលស្មារតីរបស់នាងរលត់លែងទទួលដឹងអ្វីទៀត។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now