សាច់ដុំនៅលើខ្លួនប្រាណទាំងមូលចាប់ផ្តើមឡើងរឹង អារម្មណ៍ភ័យខ្លាចដែលត្រូវចាប់បានក៏ចាប់ផ្តើមមានឡើងម្តងទៀត ដល់ថ្នាក់បាតដៃទាំងសងខាងរបស់នាងឡើងបែកញើសជោកទៅហើយ។ លូកាស អូសដៃតាមដើបដៃរបស់មីឡា រហូតមកឈប់នៅបាតដៃដែលក្តាប់ចូលគ្នាជាប់។ នាយសម្លឹងមើលមុខមនុស្សស្រីចំពោះមុខមុននិងព្យាយាមពន្លាដៃដែលក្តាប់ជាប់នោះ តែកាន់តែគេប្រឹងចាប់លា មីឡា ក៏ប្រឹងក្តោបចូលគ្នា ហើយសកម្មភាពរបស់ពួកគេក៏ធ្វើអោយគ្រប់គ្នាដែលមើលសង្ស័យយ៉ាងខ្លាំង
« សូមេត្តា លាដៃផងអ្នកនាងមីឡា » លូកាស និយាយប្រាប់ទាំងទឹកមុខងាប់គ្មានអារម្មណ៍
« អ្នកនាងមីឡា » ពេលដែលឃើញអ្នកម្ខាងទៀតស្ងាត់មិនហើបមាត់និយាយអ្វី ឬធ្វើតាមការសុំ លូកាស ក៏បញ្ចេញសម្លេងសង្កត់បញ្ជាចេញមក។ មីឡា សម្លឹងមើលជុំវិញខ្លួន បន្ទាប់មកក៏បិទភ្នែកជិត ធ្មេញក៏ខាំស្បែកបបូរមាត់ខាងក្នុងសឹងតែចេញឈាម....ពេលនេះនាងអស់ផ្លូវពិតមែនហើយ
« សូមេត្តាលាដៃ » គ្រាន់តែចប់ប្រយោគនោះ លូកាស ប្រើកម្លាំងរបស់ខ្លួនខ្វេះដៃនាងអោយលាទាំងបង្ខំ មុននិងដណ្តើមយក UFB Flash Drive មកកាន់។
« ចៅហ្វាយ » ជុងហ្គុក ទទួលយករបស់តូចប៉ុនមេដៃដែលមនុស្សជំនិតខ្លួនយកមកអោយ មកមើល មុននិងស្នាមញញឹមចុងមាត់ក៏បន្លិចឡើងលើបបូរមាត់បានរូប
« ការពិតក៏ដឹងហើយ មានអីប្រកែកទេ អ្នកនាង មីឡា អ៊ូស៊ូរ៉ូ?! » សម្លេងកំណាចនោះបានត្រឹមធ្វើអោយមីឡា ងាកមុខទៅម្ខាងមិននិយាយអ្វីទៀត
« យកស្រីម្នាក់នេះទៅដាក់ក្នុងបន្ទប់ក្រោមដីទៅ » បញ្ជាដ៏មានអំណាចធ្វើអោយកូនចៅប្រញាប់គោរពធ្វើតាមភ្លាម។ មីឡា ដែលឮបែបនោះក៏មានអារម្មណ៍កាន់តែមិនស្រួល ខ្លួនចាប់ផ្តើមរើខ្លាំងៗម្តងទៀតពេលដែលត្រូវអូសចេញទៅ
« លែង!! លោកបានរបស់លោកវិញហើយ ហេតុអីក៏មិនដោះលែងខ្ញុំ?!! »
« ដោះលែងឬមិនដោះលែង ចាំអោយបងប្រុសអ្នកសម្រេចទៅចុះ....តែពេលនេះយប់ណាស់ហើយ រាត្រីសួស្តី » បញ្ចប់ប្រយោគជាមួយទឹកមុខជាអ្នកឈ្នះ ជុងហ្គុក បែរខ្នងដើរឡើងជណ្តើរបាត់ទៅ ឯអ្នកបម្រើក៏នៅឈរមើលមកនាងហើយបន្តខ្សឹបខ្សៀវគ្នាមិនឈប់
« ពួកឯងនៅដល់ណាទៀតទៅដេកទៅ!! » ចប់សំដីរបស់ ស៊ូប៊ីន គ្រប់គ្នាក៏ចាប់ផ្តើមបំបែកគ្នាចេញទៅមិនលើកលែងសូម្បីតែ លូកាស ដែលមិនត្រឹមតែទៅម្នាក់ឯងទេ ដៃក៏រវល់ចាប់អូស ឆេរី ដែលកំពុងក្រាញ់ននៀលអោយទៅតាមខ្លួនដែរ
« កុំភ្លេចយាមកាបអោយបានតឹងរឹងផង » មុនពេលដើរចេញស៊ូប៊ីន ក៏មិនភ្លេចងាកមកបញ្ជាដោយសម្លេងមាំ។ គេមិនសូម្បីតែក្រលេកមកមើល មីឡាដែលពេលនេះបានត្រឹមបណ្តោយអោយគេអូសចូលបន្ទប់ក្រោមដីទាំងគ្មានជម្រើស។

      ព្រឹកថ្ងៃថ្មីចូលមកដល់ រាងក្រាស់ដែលគេងលង់លក់អស់មួយយប់ចាប់ផ្តើមបើកភ្នែកឡើង។ ដោយសារតែកាលពីយប់ផឹកជ្រុលទើបពេលនេះគេងើបមកវិលមុខខ្ញាល់តែម្តង
« អឺម » ហូសុក លើកដៃឈ្លីក្បាលទៅមកមុននិងងើបអង្គុយទាំងគ្មានកម្លាំង ហើយវិនាទីដែលគេបើកភ្នែកបានស្រឡះ គេក៏ត្រូវភ្ញាក់សឹងតែធ្លាក់ពីលើគ្រែពេលក្រឡេកមកឃើញភ្ញៀវមិនបានអញ្ចើញដូចជាជុងហ្គុក កំពុងអង្គុយផឹកកាហ្វេសម្លឹងមើលមក
« ចង្រៃអ៉ើយ ហើយមកតាំងពីពេលណា យើងសឹងតែគាំងបេះដូងងាប់ទៅហើយ » ហូសុុក មិនថាអោយតែមាត់ដៃក៏លើកខ្នើយមួយទៅគប់ប្អូនដោយអត់ខ្នាញ់វាមិនបាន មានមកពីណាមកអង្គុយមើលគេដេកបែបនេះ
« គ្រាន់តែប៉ុនហ្នឹងសោះភ័យអីក៏ភ័យម្លេះ »
« បើមកមិនអោយសម្លេងបែបនេះមនុស្សណាក៏គេភ្ញាក់ដែរ » ហូសុក តបទៅវិញ មុននិងងើបចុះពីគ្រែដើរទៅចាក់ទឹកមួយកែវផឹក
« ហើយយ៉ាងម៉េចមករកស្អីទាំងព្រឹក ចូលមកម៉េចមិនគោះទ្វារ?! »
« គ្មានស្អីទេគ្រាន់តែចង់មកសូប្រាយ៍ » ជុងហ្គុក ញាក់ស្មាបន្តិច មុននិងទម្លាក់កាហ្វេក្នុងដៃចុះ
« ហើយបើរឿងគោះទ្វារនោះខ្ញុំគោះរួចហើយ តែបងដេកស្ពឹកមិនឮដោយខ្លួនឯងទេ » សម្តីប្អូនធ្វើអោយអ្នកដែលត្រូវដៀលងាក់ទៅសម្លក់មុខខ្វាច់តែម្តង
« ស្តាយណាស់ដែលគ្មានកាំភ្លើងនៅជិតខ្លួន ព្រោះបើដឹងថាឯងមកសូប្រាយ៍បែបនេះយើងនិងបានធ្វើជាភ្លាត់ដៃបាញ់ពីរបីគ្រាប់លេង »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now