« ចង្រៃយ៍! » ហូសុក គំហកដោយម៉ួម៉ៅ គេព្យាយាមទាក់ទងទៅកូនចៅដែលបញ្ជាអោយទៅយាមទីនោះ ក៏ទាក់ទងមិនចូល សូម្បីតែអ៊ីឌែន ក៏មិនដឹងបាត់ក្បាលទៅណាទូរស័ព្ទខលទៅក៏មិនលើក ពេលនេះគេបើកឡានលឿនដូចហោះ កាត់ភ្លើងក្រហមដោយមិនខ្វល់ បិះទាំងបើកទៅបុកគេទៀត ក្នុងចិត្តក៏ស្តាយក្រោយពេញទំហឹងដែលសម្រេចចិត្តមកដេកនៅភូមិគ្រឹះវិញមិនព្រមនៅនៅដេកជាមួយនាង។

  ងក់*
  សម្លេងឡានចាប់ហ្វ្រាំងបង្ខំលាន់ឮខ្ទរអាកាស់ កង់ឡានទាំងបួនក៏អូសលើថ្នល់រលោងមុននិងឈប់ងក់ ម្ចាស់រាងកាយខ្ពស់ស្រឡះប្រញាប់រត់ចេញពីឡានលឿនដូចរន្ទះចូលជណ្តើរយន្តមុននិងចុចទៅរកជាន់ទី ៣៤ ដែលជាជាន់ផេនហោស៍របស់ខ្លួន។
   ទឹង!
   សម្លេងជណ្តើរយន្តបន្លឺឡើង នេះជាលើកទីមួយដែលគេមានអារម្មណ៍ថាសម្លេងទ្វារជណ្តើរយន្តបើកជាសម្លេងដែលធ្វើអោយគេរីករាយយ៉ាងនេះ។
    « សូមកុំអោយមានរឿងអីអោយសោះ » អ្នកកម្លោះបួងសួងក្នុងចិត្តមុននិងដើរទៅរកទ្វារចូល តែគ្រាន់តែទៅដល់ភ្លាមគេក៏ត្រូវក្តាប់ដៃណែនជាមួយរូបភាពអង្គរក្សបីនាក់ដែលដេកលើឥដ្ឋមិនកម្រើក
     « ចង្រៃមែន »
      ទ្វារធំត្រូវដៃរឹងមាំរុញចូលទៅក្នុង សភាពនៅក្នុងផ្ទះទាំងងងឹតហើយក៏ស្ងាត់ គ្មានឮសូម្បីតែសម្លេងដកដង្ហើម។ ហូសុក បើកពិលទូរស័ព្ទ បញ្ចាំងមើលដៃទំនេរក៏លូកយកកាំភ្លើងពីចង្កេះខោមកកាន់ជាប់ មុននិងប្រញាប់រត់ទៅបន្ទប់របស់មីឡា។
      « សេរ៉ា!! » ទ្វារបន្ទប់ដែលបើកចោលធំល្មមនិងអាចអោយឃើញរាងកាយស្តូកស្តឹងរបស់ សេរ៉ា ដែលដេកស្ងៀមនៅក្នុងថ្លុកឈាម។ ពេលនេះកំហឹងនៅក្នុងខ្លួនគេពុះសឹងតែឆេះទៅហើយ
     « សេរ៉ា ដឹងខ្លួនឡើង » គេអង្រួនខ្លួននាងខ្លាំងៗតែមើលទៅនាងគ្មានស្រមោលថានិងដឹងខ្លួនសោះ
     « មីឡា! មែនហើយមីឡា » គ្រាន់តែនិយាយចប់គេក៏ប្រញាប់រត់រកមីឡា ពេញបន្ទប់មិនថាជាក្នុងបន្ទប់ផ្លាស់ខោអាវឬបន្ទប់ទឹកនោះទេ តែនៅតែគ្មានឃើញស្រមោលរបស់នាងអីបន្តិច។ ពេលនេះបេះដូងគេលោតញាប់រាប់ចង្វាក់លែងត្រូវ ភាពភ័យខ្លាចក៏ជ្រាបចូលពេញសរសៃរឈាម គេខ្លាច....ខ្លាចថាមីឡា និងមានរឿងអី។
     ចេញពីបន្ទប់គេងទៅបន្ទប់ទទួលភ្ញៀវហើយក៏ហួសទៅផ្ទះបាយ តែជំនួសអោយបានជួបមីឡា គេបែរជាទៅជួបកូនចៅរបស់ខ្លួនដេកមិនកម្រើកទៅវិញ
     « អ៊ីឌែន អាចង្រៃនោះបាត់ទៅណាហើយ » ហូសុក សង្រឺតធ្មេញនិយាយដោយកំហឹង វាសមនិងនៅទីនេះការពារ មីឡា តែពេលមានបញ្ហាក៏បាត់ក្បាលរកមិនឃើញ បែបនេះមិនអោយគេខឹងបានយ៉ាងម៉េច។ សាតានកម្លោះដើរចេញពីផ្ទះបាយដោយទឹកមុខគួរអោយខ្លាច គេសម្លឹងមើលផ្ទៃផ្ទះទាំងមូលដោយក្រសែភ្នែកអង្កេត ហើយស្នាមអូសរបស់ឈាមដែលប្រឡាក់នៅលើការ៉ូធ្វើអោយ ហូសុក រឹងខ្លួន ក្នុងចិត្តក៏បន់សុំអោយឈាមនោះមិនមែនជាឈាមរបស់ មីឡា តែការបន់របស់គេប្រហែលជាមិនបានសម្រេចនោះទេ ព្រោះបន្ទាប់ពីរដើរតាមស្នាមឈាមនោះគេក៏មកដល់បន្ទប់គេងមួយទៀតដែលជាបន្ទប់ផ្ទាល់ខ្លួនរបស់គេ។
    ផាំង*
    ហូសុក រុញទ្វារចូលមកមួយទំហឹង ដៃក៏លើកកាំភ្លើងឡើងត្រៀមបាញ់អាចង្រៃដែលនៅក្នុងនេះ តែគេបែរជាត្រូវមកគាំងជាមួយរូបភាព របស់ មីឡា ដែលត្រូវបានចាប់ចងជាប់លើកៅអីទាំងមានឈាមស្រោចពេញមុខនិងខ្លួន សក់ក៏រញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ ហើយរូបភាពរបស់នាងនៅពេលនេះធ្វើអោយបេះដូងទឹកកករបស់គេឈឺដូចមានអ្នកមកច្របាច់មិនខុស
    « មីឡា! មីឡា ដឹងខ្លួនឡើង » អ្នកកម្លោះព្យាយាមអង្រួនរាងកាយគ្មានស្មារតីរបស់មនុស្សស្រីចំពោះមុខខ្លាំងៗ តែមិនថាគេធ្វើបែបណានាងក៏នៅតែមិនដឹងខ្លួន។
    « ឆ្គួតមែន » ហូសុក និយាយដោយកំហឹងមុននិងប្រញាប់ស្រាយខ្សែរចំណងអោយនាងរួចក៏លើកបីនាងរត់ចេញពីបន្ទប់ទៅរកជណ្តើរយន្ត គេត្រូវតែនាំនាងទៅមន្ទីពេទ្យអោយបានលឿនបំផុត
    « ហាមនាងកើតអីអោយសោះ មីឡា មិនចឹងទេយើងមិនលើកលែងអោយនាងឡើយ » គេក៏មិនយល់ដែរហេតុអីបានជាគេបារម្ភពីនាងថ្នាក់នេះ គ្រាន់តែឃើញសភាពរបស់នាងបេះដូងគេក៏កន្ត្រាក់ចម្លែក អារម្មណ៍ដឹងខុស និងកំហឹងក៏បុកមកណែនពេញទ្រូង មិនថាអាម្នាក់នោះជាអ្នកណានោះទេគេនិងចាត់ការវាអោយសមនិងតម្លៃដែលវាហ៊ានធ្វើបែបនេះដាក់មនុស្សស្រីរបស់គេ។

   មន្ទីរពេទ្យ*
   « ជៀសផ្លូវ គ្មានភ្នែកមើលទេឬយ៉ាងម៉េច.... ដុកទ័រនៅឯណា? ងាប់អស់ហើយមែនទេបានជាគ្មានអ្នកណាអើតក្បាលចេញមកមួយបែបនេះ » គ្រាន់តែចូលមកដល់មន្ទីពេទ្យភ្លាម គេក៏ស្រែកផ្អើលអស់អ្នកជំងឺ ធ្វើអោយគ្រប់គ្នាមិនពេញចិត្តតែក៏គ្មានអ្នកណាហ៊ានថាអ្វីអោយព្រោះតែដឹងថាប្រុសម្នាក់នេះជាអ្នកណា ជាពិសេសជាមួយទឹកមុខសឹងតែសម្លាប់មនុស្សបានរបស់គេទៀតក៏កាន់តែធ្វើអោយអ្នកនៅក្នុងមន្ទីរពេទ្យនាំគ្នាខ្លាច
    « លោក... » គិលានុបដ្ឋាយិកា ស្រីក្នុងឈុតសររបស់ពេទ្យប្រញាប់រត់មករកតែពេលមកដល់ក៏ត្រូវមាត់របស់ ហូសុក ភ្លាម
    « ដុកទ័រនៅឯណា ម៉េចមិនប្រកាច់ចេញមកមើលអ្នកជម្ងឺឃើញដែរទេថាអ្នកដែលយើងបីមកមានសភាពបែបណា » ពេលនេះគេចង់តែបាញ់គ្រប់គ្នានៅក្នុងនេះអោយងាប់អោយអស់ទេ កំពុងតែម៉ួម៉ៅហើយនៅមកជួបពួកធ្វើការយឺតយាវបែបនេះទៀត
     « លោកដុកទ័រមកហើយ សូមដាក់អ្នកជម្ងឺនៅគ្រែនេះមក » គិលានុបដ្ឋាយិកា ប្រាប់បន្ទាប់ពីសម្រួលអារម្មណ៍មិនអោយយំពេលដែលត្រូវស្រែកដាក់មុននេះ។ ហូសុក ពេលដែលត្រូវប្រាប់ក៏ប្រញាប់ដាក់រាងកាយរបស់ មីឡា នៅលើគ្រែពេទ្យថ្នមៗខុសដាច់ពីសម្តីពាលមុននោះស្រឡះ
      « បើកបន្ទប់សង្គ្រោះបន្ទាន់ឥឡូវនេះ » ដុកទ័រដែលទើបតែឆ្លេឆ្លារត់មកដល់ ក៏ប្រញាប់ស្រែកពេលបានឃើញសភាពរបស់មីឡា។
      ហូសុក នៅតែរត់អមទៅជាមួយគ្រែពេទ្យដែលរុញមីឡា ចូលបន្ទប់សង្គ្រោះបន្ទាន់ ហើយពេលមកដល់មុខបន្ទប់គេក៏ត្រូវឃាត់អោយនៅចាំខាងក្រៅចំណែកមីឡា ក៏ត្រូវគេរុញចូលទៅក្នុងបាត់
     « ស្រីម្នាក់នោះត្រូវតែមិនអី មិនចឹងទេយើងនិងសម្លាប់ឯងមួយពូជតែម្តង ហើយមន្ទីរពេទ្យនេះក៏និងក្លាយជាផេះដូចគ្នា » អ្នកកម្លោះចាប់ទាញក.អាវរបស់ដុកទ័រដែលប្រុងរត់ចូលទៅក្នុងបន្ទប់សង្រោះបន្ទាន់ណែន មាត់ក៏គម្រាមដោយសម្លេងត្រជាក់គួរអោយខ្លាចធ្វើអោយលោកដុកទ័រងកក្បាលតតាត់ទាំងក្នុងខ្លួនភ័យសឹងតែលេចនោម
    « ប...បាទ »
    « បើបាទហើយម៉េចមិនចូលទៅ ចង់ឈររហូតនាងហូរឈាមអស់ពីខ្លួនងាប់មែនទេ? » គេគំហកម្តងទៀត ឯលោកដុកទ័រក៏ប្រញាប់រត់ចូលទៅក្នុងបន្ទប់បាត់ មិនហ៊ានយឺតយូរខ្លាចថានិងត្រូវបានសាតានម្នាក់នេះអារ.ក សម្រក់ឈាមបាត់

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now