ភាគទី54:ជម្រើសមួយណា

571 59 5
                                        

"ស..សួស្ដី!"កាយមាំក្រាស់សម្រួលអារម្មណ៍របស់ខ្លួនបន្តិចសម្លឹងមើលឆ្វេងស្ដាំឃើញថាមិនមានមនុស្សឆ្លងកាត់ក៏ឈោងដៃបើកទ្វារនោះថ្នមៗជៀសវៀងបង្កភាពរំខានដល់អ្នកនៅក្បែរនោះ

ភ្លាមៗអ្វីៗគ្រប់យ៉ាងហាក់ដូចកំពុងតែជាប់គាំងនៅនឹងមួយកន្លែង នាយសឹងមិនជឿនឹងភ្នែករបស់ខ្លួននោះតេថានៅខាងក្នុងគឺមានវត្តមានរបស់ម្ចាស់ក្សត្រីកំពុងតែគង់នៅនឹងមុខកញ្ចក់ស្របទៅដោយការតុបតែងព្រះកាយដ៏ល្អផូរផង់ខុសពីថ្ងៃមុនដូចមនុស្ស2ផ្សេងគ្នា

"មកហើយឬ!?"សម្លេងដ៏ពិរោះរណ្ដំបន្លឺឡើងសារជាថ្មីបណ្ដាលឲ្យអ្នកដែលបានស្ដាប់ឮត្រូវចាប់ភ្លឹកបន្តិចមុននឹងលុតជង្គង់ចុះថ្វាយបង្គំទ្រង់

"កុំគួរសមអីណា!បុត្រមាតា!"ទ្រង់យាងទៅក្បែរនាយអង្អែលក្បាលរបស់នាយថ្នមៗដោយព្រះភក្រ្តស្រោបទៅដោយស្នាមញញឹមដ៏ស្រស់ស្អាត

Yiboក្រោកឈរសម្លឹងទៅកាន់ទ្រង់ទាំងបង្ហាញទឹកមុខហាក់មិនយល់ន័យ

"មកនេះមក!មាតាមានអ្វីចង់បង្ហាញបុត្រ!"ព្រះហស្តទាំងគូចាប់កាន់ដៃរបស់នាយថ្នមៗយាងនាំនាយចាកចេញទៅទ្វារក្រោយបាត់តែម្ដង

Yiboនៅតែមិនទាន់អស់ចិត្តនឹងរឿងដែលកើតឡើងនៅមុននេះ!ហេតុអីក៏គ្រប់យ៉ាងវាដូចជាការពិតខ្លាំងបែបនេះ!ទាំងសម្លេងខ្សឹបទាំងអ្វីគ្រប់យ៉ាងវាគ្រាន់តែជាការស្រមើលស្រមៃឬយ៉ាងមិច?

មិនយូរប៉ុន្មានទីបំផុតអ្នកទាំង2ក៏បានទៅដល់ខាងក្រោយនៃវាំងក៏ដូចជាផ្នែកខាងក្រោយនៃពិធីជប់លាង

"ទ្រង់នាំទូលបង្គំមកទីនេះធ្វើអីក្រាបទូល?"

"គ្រាន់តែចង់ឃើញមុខឯងបន្តិច!មិនបានទេឬ?"

"មិនថាទ្រង់ព្យាយាមរំលឹកប៉ុណ្ណាក៏ទូលបង្គំមិនចាំទ្រង់នោះទេក្រាបទូល!"

"មើលមកយើង!បុត្រមិនចាំអ្វីសោះឬ?"ទ្រង់ប្ដូរពីព្រះភក្ត្រដ៏ស្លូតត្រង់ប្រែជាស្រពាប់ស្រពោនចិត្តកាន់តែខ្លាំងនៅពេលដែលដឹងថាបុត្ររបស់ខ្លួនមិនព្រមព្យាយាមទទួលស្គាល់ខ្លួន

writerជាទីស្រឡាញ់💖💚Where stories live. Discover now