អស់រយៈពេលជាច្រើនថ្ងៃកន្លងផុតទៅ yiboបានដឹងខ្លួនឡើងវិញក្រោមសភាពរាងកាយនៅមិនទាន់អាចនិយាយថាធូរស្រាលបានឡើយ
យ៉ាងណាក៏ដោយឲ្យតែដឹងខ្លួនគឺជាការល្អជាជាងមិនទាន់ដឹងខ្លួនដែរ
Xiao zhanគឺធូរស្រាលបានច្រើន ជើងទាំងគូអាចកម្រើកបានតិចតួចនៅមិនទាន់ដើរបានឡើយ តែគេកំពុងតែព្យាយាមរៀនហាត់ដើរកម្រើកជើងនៅបន្ទប់មួយក្នុងមន្ទីរពេទ្យ
ក្រាក*
"អៅ...បងអង្គុយបែបនេះមិនចុកខ្នងទេឬ?បងអង្គុយយូរប៉ុណ្ណាហើយ?"ក្រោយពីដឹងរឿងរ៉ាវរបស់Maiមក yiboលែងសូវនិយាយច្រើនដូចមុនតទៅទៀត នាយនៅតែបន្ទោសខ្លួនឯងដែលជាមូលហេតុធ្វើឲ្យមិត្តរបស់ខ្លួនធ្លាក់មកក្នុងសភាពមួយដែលមិនអាចស្រោយស្រង់ឡើងមកវិញបាន
"អ្ហឹម..."ដៃមាំក្រាស់ចាប់លើកបីកាយស្ដើងចេញពីរទេះរុញមកដាក់លើភ្លៅរបស់ខ្លួនថ្នមៗស្របពេលផ្ទៃមុខឱនជ្រុបមុខនឹងទ្រូងរបស់xiao zhanដោយមិនហារស្ដីមួយម៉ាត់
"នាងទៅបានសុខហើយ!បើបងចង់យំក៏យំឲ្យអស់នៅក្នុងអាវអូនមក!អូននឹងជួយខ្ទប់ការពារសម្លេងរបស់បងមិនឲ្យឮចេញទៅក្រៅឡើយ!"រាងល្អិតស្រដីបណ្ដើរអង្អែលក្បាលរបស់នាយថ្នមៗ
"យូរប៉ុណ្ណាហើយដែលពួកយើងប្រើភាសាអូនបង?"yiboងើយក្បាលសួរទៅកាន់xiao zhan
"មិនដឹងទេ!"
"ពួកយើងមិចមិនហៅឲ្យដូចមុនទៅ?លោកប្ដីហ្ហឺសៗ!"ស្នាមញញឹមដ៏ស្រទន់កំពុងតែរស់ឡើងវិញលើផ្ទៃមុខរបស់នាយថ្នមៗបង្ហាញដល់កែវភ្នែកទាំងគូដែលចាប់ភ្លឹមសម្លឹងទៅកាន់នាយហាក់កំពុងតែគយគន់ផ្កាកំពុងតែរីកយ៉ាងអញ្ចឹង
"អូនអន់ខ្លាំងណាស់មែនទេ??អូនគួរតែផ្លាស់ប្ដូរទេ?"yibo
"ទេ!បង...អ្ហឹម..អូនល្អគ្រប់គ្រន់ហើយ!បងចង់ឲ្យអូនជាខ្លួនឯងពិតប្រាកដមិនបាច់កែប្រែដើម្បីអ្នកណាឡើយ!"បើជ្រុលជាបែបនេះហើយ xiao zhanព្រមតាំងខ្លួនជាប្ដីតែឈ្មោះបន្តក៏បានឲ្យតែអាចឃើញyiboញញឹមបានច្រើនបែបនេះ
"អ្ហឹម....អូនឃើញមនុស្សមុខអាក្រក់បបួលអូនលេងទឹក...តែMaiឃាត់អូនមិនឲ្យទៅឡើយ...នាងថាទីនោះមិនសប្បាយទេ..."សម្លេងខ្សោយៗបន្លឺឡើងក្រោមទ្រូងរបស់រាងស្ដើងពោរពេញដោយភាពងងុយ និយាយបានត្រឹមនេះនាយក៏គេងលង់លក់លើរទេះរុញបាត់តែម្ដងទៅ
ESTÁS LEYENDO
writerជាទីស្រឡាញ់💖💚
De Todoខ្ញុំមិនខ្វល់ថាគេអាចនឹងរើសអើងខ្ញុំដែលជាភេទទី3ឬក៏អត់នោះទេ ខ្ញុំគ្រាន់តែធ្វើតាមបេះដូងដើម្បីអាចទទួលក្ដីស្រឡាញ់ពីគេបានតែប៉ុណ្ណោះទោះជាចំណែកតូចមួយក៏ដោយʕ·ᴥ·ʔ� ស្នេហាបែបកំប្លែង+sweetនិងsadតិចៗ Wang yibo × xiao zhan
