ភាគទី26:ពិធីចម្រើនព្រះជន្ម

461 43 4
                                        

ធ្មិចបើកៗថ្ងៃពិធីចម្រើនព្រះជន្មរបស់បុត្រាច្បងក៏បានឈាងចូលមកដល់

ពេលរាត្រីដ៏ស្រស់ត្រកាល អ្នកអភិជន សេដ្ឋី ម្ចាស់ក្រុមហ៊ុន នាយករដ្ឋមន្រ្តី ប្រធានាធិបតីនិងអ្នកមានអំណាចជាច្រើនសុទ្ធតែមានវត្តមាននៅព្រះបរមរាជវាំងដើម្បីប្រារព្វពិធីចម្រើនព្រះជន្មឲ្យព្រះបុត្រាច្បងដែលមានព្រះជន្ម25ព្រះវស្សា

អ្នកដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតគឺស្វាមីភរិយាមួយគូដែលដើរលើកម្រាលព្រំក្រហមចុះពីលើឡានទទួលការចាប់អារម្មណ៍ពីក្រសែភ្នែកគ្រប់គ្នាជាខ្លាំង

Xiao zhanប្រឹងញញឹមទាំងមុខក្រហមមានអារម្មណ៍ថាដូចជាខ្មាស់គេខ្លាំងណាស់

គេត្រូវបានyiboតុបតែងខ្លួនឡើងហំហួនដូចជាមនុស្សប្រុសនិងអាវក្រស៊ែធំតែវាមិនអាចបិតបាំងចង្កេះមួយក្ដាប់របស់ខ្លួនបានឡើយ

អីដែលសំខាន់....

Wang yiboគឺស្លៀករ៉ូប!!!!!!!!!!

ថ្ងៃនេះនាយគ្រងរ៉ូបពណ៌ក្រហមឆេះអូសវែងដល់ដីប្រវែង2ម៉ែត្រនិងផាត់មុខស្រាលៗល្មមអាចធ្វើឲ្យអ្នកនៅទីនោះចំហរមាត់បាន(សាច់ដុំyiboគឺមានម៉ាល្មមអាចសុីចុកបាន មិនមែនមាឌឌាំងពេកទេ)

លោកម្ចាស់xiaoត្រូវទៅពិនិត្យសុខភាពទើបគាត់និងម៉ាក់xiao zhanមិនបានមកដោយឲ្យចាន់មកជំនួសវិញ ឯប៉ាម៉ាក់yiboគឺចាំមកតាមក្រោយ

"ខ្ញុំស្អាតខ្ញុំដឹងមិនបាច់សរសើរទេ!"ស្រីស្អាតទាំង3ដើរដោយមានភាពជឿជាក់ក្នុងខ្លួនខណៈពេលស្រដីទៅកាន់មនុស្សប្រុសក្បែរនោះ

________________

"សូមឲ្យព្រះបុត្រាមានព្រះជន្មយឺនយូរ!"កែវស្រាជាច្រើនលើកឡើងទៅលើព្រមគ្នាបូកឡំនឹងពាក្យជូនពរទៅកាន់បុត្រាច្បងរូបសង្ហារពោរពេញដោយស្នាមញញឹម

"សូមអរគុណដល់វត្តមានរបស់អ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងថ្ងៃនេះ!យើងពិតជារីករាយខ្លាំងណាស់!ថ្ងៃនេះអ្នកទាំងអស់គ្នាអាចលេងបានតាមសប្បាយចុះ!"ទ្រង់មានព្រះបន្ទូលរួចក៏រេព្រះភក្ដ្រទៅប៉ះនឹងមនុស្សម្នាក់ទើបទ្រង់បោះជំហ៊ានសម្ដៅទៅរកមនុស្សម្នាក់នោះ

writerជាទីស្រឡាញ់💖💚Where stories live. Discover now