ភាគទី30:បុត្រមិនបានកុហកឡើយ

514 42 2
                                        

"ហាហា...ហាហា..."សតិរបស់sakuraលែងប្រក្រតីនឹងនរដូចមុន ដៃស្រឡូនលើកមកប៉ះលើភ្នែកម្ខាងខ្លួនដែលត្រូវរបួសនោះនិងសើចខ្លាំងៗទៅកាន់yiboដែលធ្លាក់ចូលទៅក្នុងសមុទ្រដ៏ងងឹតជ្រៅមួយនោះ

ផឹប*

"អ..អឹ្ហក..."ភ្លាមៗបែរជាមានដៃ2គូមកចាប់ដៃរបស់នាងជាប់មិនអាចឲ្យនាងរើរួចពេលដែលងាកទៅក្រោយក៏ឃើញវត្តមានរបស់មនុស្សស្រី2នាក់ចាប់នាងជាប់

"ទុកឲ្យខ្ញុំ!"cielនិងmaiក្រោយពីចាត់ការគ្នារបស់sakuraរួចមកក៏នាំគ្នាហក់ចូលសមុទ្រតាមស្វែងរកyibo

ជាសំណាងដែលពួកគេត្រៀមវែនតាទឹកនិងមានពិលសម្រាប់បំភ្លឺទើបអាចរកឃើញyiboបាន

តែ...

គេកំពុងតែនៅក្បែរមាត់របស់ត្រីឆ្លាម

(អ..អូរព្រះអើយយយ!!!!!!!!)maiរហ័សទាញកាំភ្លើងចេញមកតែបែរជាត្រូវcielចាប់ដៃជាប់រួចក្រវីក្បាលតិចៗ

នាយហែលទៅបញ្ឆោតត្រីឆ្លាមនោះឲ្យមករកនាយរួចឲ្យនាងនាំyiboឡើងទៅមុននិងចាំជួយដល់នាយតាមក្រោយ

Maiងក់ក្បាលតិចៗយល់ព្រមនឹងគំរោងរបស់នាយទើបcielយកកាំភ្លើងបាញ់ទៅរកត្រីឆ្លាមដើម្បីបង្កជាសម្លេងរំខានរួចហែលប្ដូរទិសដៅឯmaiឆ្លៀតពេលដែលត្រីឆ្លាមនោះទៅរកcielក៏រហ័សហែលទៅយកyibo

ផឹបៗ*

"ល...លែង!!!!!!"sakuraព្យាយាមកន្រ្តាក់តែមិនអាចឈ្នះកម្លាំងដៃរបស់ស្រីស្អាតទាំង2បានឡើយ

"ស្រីពុតត្បុត!!!!យើងចង់តែចាប់ក្បាលនាងចូលខ្លាញ់ក្ដៅទេស៎!!!!"selenaបម្រុងនឹងលើកដៃទះមុខរបស់sakuraតែcamilaឃាត់ទាន់

"ហៅមនុស្សជំនួយឲ្យទៅជួយពួកគេទៅ!យើងនាំនាងទៅចាត់ការតាមផ្លូវច្បាប់កុំឲ្យនាងស្លាប់!"selenaងក់ក្បាលស្ដាប់តាមសម្ដីcamilaតែពេលដែលងាកមើលទៅម្ខាងទៀតក៏ឃើញថាខ្យល់ព្យុះកាន់តែគៀកទៅៗហើយទើបរហ័សវៃsakuraឲ្យសន្លប់ចាប់ចងដៃចងជើងយកចូលទៅដាក់ក្នុងកន្ទុំរុយ

ទឹករលកបក់បោករឹតតែខ្លាំងធ្វើឲ្យកាណូតទាំងអស់លែងនឹងនរតទៅទៀត មនុស្សប្រុសប៉ុន្មាននាក់ដែលទើបនឹងបើកកន្ទុំរុយទៅដល់ក៏ព្យាយាមប្រើកាំភ្លើងវែងដ៏ទំនើបសេរីចុងក្រោយអាចមើលឃើញទីងងឹតបានក៏ឆ្លុះរកមើលត្រីឆ្លាមដែលដេញតាមciel

writerជាទីស្រឡាញ់💖💚Where stories live. Discover now