ភាគទី9:សម្ដែង

772 69 7
                                        

មន្ទីរពេទ្យ*

2ម៉ោងក្រោយមកគ្រូពេទ្យបានចេញមកវិញរៀបរាប់អាការៈរបស់yiboទៅកាន់xiao zhanថាវារាងធ្ងន់គួរសមត្រូវឲ្យនាយសម្រាកនៅមន្ទីរពេទ្យឲ្យបានយូររួចបញ្ជូននាយទៅកាន់បន្ទប់ធម្មតាវិញ

ប៉ុន្មានថ្ងៃក្រោយមក*

xiao zhanតែងតែទៅមើលនាយជារៀងរាល់ថ្ងៃ ជាពិសេសគឺរង់ចាំឱ្យនាយដឹងខ្លួនឡើងវិញ រាល់ការស្លៀកពាក់និងសម្អាតខ្លួនគឺគេជាអ្នកចាត់ចែងទាំងអស់

ត្របកភ្នែកទាំងគូត្រូវបានបើកឡើងក្រោយពីសម្រាកអស់រយៈពេលជាច្រើនថ្ងៃ នាយសម្លឹងមើលឆ្វេងស្ដាំពិនិត្យពិដាននៃបន្ទប់រហូតទាល់តែដឹងថាខ្លួនកំពុងតែនៅមន្ទីរពេទ្យ នាយងាកទៅមើលផ្នែកខាងឆ្វេងនៃគ្រែអ្នកជំងឺក៏បានឃើញរាងតូចកំពុងគេងឱបដៃក្រាបក្បាលនៅទីនោះទើបឱនទៅក្បែរគេថ្នមៗនិងយកដៃប៉ះលើសក់របស់គេថើរៗ

"ច្រើនថ្ងៃនេះCrជាអ្នកមើលថែខ្ញុំមែនទេ?"yiboថើបលើសក់របស់xiao zhanស្រាលៗរាងកាយមួយនេះពិតជាធ្វើឲ្យនាយឈ្លក់វង្វេងខ្លាំងណាស់រហូតដល់ថ្នាក់ចង់ចាប់គេឃុំទុកមិនឲ្យអ្នកណាឃើញនោះទេ

"ហ្ហឹម!!!!!"ដោយសារតែមានអ្នករំខានដំណេកទើបគេត្រូវបានភ្ញាក់ដឹងខ្លួនឡើង ឯyiboក៏ប្រះខ្លួនគេងវិញហើយបិតភ្នែកយ៉ាងលឿនធ្វើដូចជាមិនទាន់ដឹងខ្លួនឡើងវិញ

រាងស្ដើងសម្លឹងមើលឆ្វេងស្ដាំឃើញថាគ្មានអ្នកណាក្រៅពីគេនឹងyiboនោះទេ yiboក៏មិនទាន់ដឹងខ្លួន ហេតុអីក៏អំបិញមិញមានអារម្មណ៍ថាមានអ្នកប៉ះខ្លួនបែបនេះ?ឬគេគិតច្រើនពេកហើយ?

"ខឹកៗ...ទ..ទឹក...."រាងសង្ហារធ្វើជាស្រែកដង្ហើយខ្សាវៗរកទឹកថ្មមៗ ឯរាងស្ដើងពេលឮបែបនេះក៏រហ័សក្រោកទៅចាក់ទឹករួចគ្រានាយឲ្យអង្គុយផ្អែកនឹងក្បាលគ្រែទើបបញ្ចុកទឹកឲ្យនាយ

"យ៉ាងមិចហើយ??"សម្លេងស្រទន់ខុសពីមុនបានសួរទៅកាន់នាយថ្នមៗទាំងក្ដីបារម្ភ

"ខឹកៗ...ខ..ខ្ញុំឈឺពេញតែខ្លួនហើយ...ជាតិនេះប្រហែលជាមិនរស់ទេ!សុំទោសផងcr!ខឹកៗ..crខ្ពស់ណាស់!ខ..ខ្ញុំឈោងមិនដល់ទេ!ខឹកៗ...សង្ឃឹមថាជាតិក្រោយពួកយើងនឹងក្លាយជាគូនឹងគ្នា!"ជ្រុលជាសម្ដែងហើយត្រូវតែសម្ដែងឲ្យដល់ទីបញ្ចប់ ឈ្លៀតឱកាសដែលxiao zhanអង្គុយជិតខ្លួនរាងសង្ហារផ្អែកក្បាលលើស្មារបស់គេថ្នមៗហើយប្រឹងក្អកឡើងចង់ធ្លាក់សួតដើម្បីឲ្យរាងតូចដឹងថាខ្លួនធ្ងន់ធ្ងរ

writerជាទីស្រឡាញ់💖💚Where stories live. Discover now