ភាគទី7:ចាក់ចោល

896 73 4
                                        

"អ្នកទាំងអស់គ្នាកំពុងមើលអីនឹង?????"yiboព្យាយាមដណ្ដើមទូរសព្ទយកមកក្នុងដៃរបស់ខ្លួន តែគិតឬថាអ្នកទាំង4យល់ព្រមឲ្យនាយដណ្ដើមបានស្រួលៗបែបនេះ????

"អ្នកស្រីbo!!!!!ស្ងប់អារម្មណ៍សិនទៅ!!!"selenaប្ដូរមកបន្លំជានាំនាយឲ្យទៅអង្គុយនៅផ្នែកម្ខាងទៀតនៃសាឡុងដើម្បីបន្លប់នាយកុំឲ្យគិតពីសម្លេងអំបិញមិញនិងបញ្ឈប់គំនិតនៃការដណ្ដើមទូរសព្ទដើម្បីយកមកឆែកឆេរ

"មែនហើយៗ!!!ពួកយើងគ្មានមើលស្អីនោះទេ...គ្រាន់តែ...មើលព័ត៍មានប៉ុណ្ណោះ!!!"camilaយល់ន័យរបស់selenaដែលកំពុងតែស៊ីញ៉ូភ្នែកមកកាន់ខ្លួន នាងក៏ដើរទៅក្បែររាងក្រាស់រួចឈ្លីស្មាឲ្យនាយថ្នមៗធ្វើជាយកចិត្ត

"កុហក!!!!កុំស្មានថាយើងភ្លើឲ្យសោះ!!!សម្លេងនោះ...."និយាយមិនទាន់ចប់ពីមាត់ផងបែរជាត្រូវអ្នកស្រីwangនិយាយកាត់

"នេះកូនគិតថាម៉ាក់ទំនេរណាស់មែនទេដែលទៅមើលរឿងទាំងនោះ??ពួកយើងពិតជាមើលព័ត៌មានពិតមែន!ឬសម្ដីរបស់ម៉ាក់កូនលែងជឿហើយ?"អ្នកស្រីwang

"ខ..ខ្ញុំមានថាអីឯណា...ល្អៗ!!!ខ្ញុំចាញ់ក៏បាន!តែបើមើលព័ត៌មានបែបនេះមិចក៏ខ្ញុំសុំមើលទូរសព្ទបន្តិច ហេតុអីក៏មិនឲ្យមើល?"yibo

ផ្លាច់....

"អ្ហឺឹស!!!!!!"មួយដៃកណ្ដាលក្បាលដោយសារតែស្នាដៃរបស់maiវិសនឹងធ្វើឲ្យរាងក្រាស់ក្រឡាប់ចាក់ក្បាលបានដេកពេទ្យជាសំណាងនាយមិនមែនទន់ខ្សោយ

"អាល្ងង់អើយ!!!ទូរសព្ទជារបស់ហាមឃាត់បំផុតរបស់ម្ចាស់វា វាមានអាថ៌កំបាំងច្រើនណាស់នៅក្នុងនឹង មកសុំគេឆែកស្រស់ៗចឹងមិចកើត???"mai

"....."yiboអស់ពាក្យនិយាយមានតែឲ្យអ្នកទាំង4ឈ្នះមួយក្ដារសិនចុះ

"អឺ....កូនមិចក៏ចេញពីផ្ទះបាយបែបនេះ???"អ្នកស្រីwang

"គឺអស់ស្ករសទៅហើយ!!ខ្ញុំចង់មកប្រាប់ម៉ាក់ពីរឿងមួយនេះ!"yibo

"ល្អណាស់!!!ពួកយើងមករកឯងដើម្បីបបួលទៅផ្សារ!អញ្ចឹងក៏ទៅពេលនេះតែម្ដងទៅ!!!លាហើយអ្នកមីង!!!!"selenaស្រដីប៉ុន្មានម៉ាត់ចុងក្រោយក៏ចាប់អូសដៃរបស់yiboរត់ប្រុយចេញទៅមុនគេមុនឯងបាត់

writerជាទីស្រឡាញ់💖💚Where stories live. Discover now