ភាគទី34:ទោសនៃអ្នកស្រឡាញ់ភេទដូចគ្នា

423 36 2
                                        

"កុំដួលលើយើង!"cielថយក្រោយប៉ុន្មានជំហ៊ានដើម្បីរក្សារឥរិយាបថជៀសវាងមើលទៅមិនសមភ្នែកអ្នកដែលដើរកាត់ទីនោះ

"ប...បន្ទប់នេះ?"yiboងាកទៅសួរទាំងញ័របបូរមាត់

"ចូលចិត្តបន្ទប់បែបនេះទេ?"ព្រះបន្ទូលរួចក៏អូសដៃរបស់រាងក្រាស់ចូលទៅក្នុងរហ័សបិតទ្វារខ្ទាស់សោរជិតយ៉ាងលឿន

"ទ..ទ្រង់????"នេះប្រុងចាក់សោរឲ្យគេនៅជាមួយសត្វអស់ទាំងនោះមែនទេ?

ជុំវិញផ្ទៃបន្ទប់សុទ្ធតែមានទ្រុងសត្វតម្រៀបគ្នា មុខរបស់ពួកវាកាចៗណាស់ មិនតែប៉ុណ្ណោះនៅមានក្អែបធំៗរួមជាមួយនឹងសត្វអសិរពិសច្រើនទៀត

មើលពីខាងក្រៅគឺស្មានតែដូចបន្ទប់ទូទៅតែពេលចូលទៅដល់វាគ្របដណ្ដប់ដោយក្លិនឆ្អាបរួមជាមួយនឹងសាកសពសត្វខ្លះនៅលើឥដ្ឋហាក់គ្មាននរណាសម្អាតឡើយ

"គ្មាននរណារស់នៅបន្ទប់នេះទេឬក្រាបទូល?"

"អ្នកណាថា?"ជំហ៊ានជើងព្យាយាមបោះយាងសម្ដៅទៅកាន់គ្រែដ៏ធំដែលតុបតែងដោយគ្រឿងតម្លៃថ្លៃទើបឈោងទៅប៉ះនឹងបូតុងដែលគៀកនឹងក្បាលគ្រែធ្វើឲ្យគន្លឹះយន្តត្រូវបានបើកបង្ហាញនូវជណ្ដើរចុះទៅខាងក្រោមទីងងឹតមួយដែលគ្មានសូម្បីតែពន្លឺ

ក្រោយពីឃើញថាទ្រង់កំពុងតែយាងចុះទៅក្រោមមកទើបyiboរហ័សរត់ទៅតាមមិនហ៊ាននៅម្នាក់ឯងខ្លាចសត្វចេញពីទ្រុងហក់មកខាំនាយស្លាប់បាត់ពីផែនដីនេះ

តឹបៗ*

សម្រឹបជើងរបស់មនុស្ស2នាក់បន្លឺឡើងបណ្ដាលឲ្យអ្នកគង់នៅលើគ្រែត្រូវងើបឡើងមកដើម្បីទតទៅកាន់ពន្លឺដែលកំពុងរះបំភ្លឺបន្ទប់ដ៏ងងឹតប្រៀបបាននឹងគុកមួយនោះ

"ថ្វាយបង្គំព្រះមាតា!"បន្ទាប់ពីឃើញcielលុតជង្គង់ចុះទើបyiboយល់ន័យរហ័សលុតជង្គង់ថ្វាយបង្គំតាមសុជីវធម៌

"ក..ក្រោកមក..."សម្លេងស្អកៗតែស្ដាប់ទៅបែរជាយល់ថាស្រទន់ដូចសារិកាព្យាយាមមានព្រះបន្ទូលដោយក្ដីគ្មានកម្លាំង

"នាំអ្នកណាមក?ជាសង្សាររបស់បុត្រឬ?"

"មាតាយល់ច្រឡំហើយ!ជាម្នាក់ដែលបុត្របានប្រាប់មាតាកាលពីលើកមុន!"ឮសម្ដីរបស់រាងក្រាស់ធ្វើឲ្យអ្នកនៅលើគ្រែរហ័សក្រោកឡើងខំប្រឹងរត់ពីគ្រែទាំងដៃជើងជាប់ច្រវាក់មិនប្រយ័ត្នក៏ដួលទៅលើដីជាសំណាងដែលបានcielជួយទប់ព្រះកាយរបស់ទ្រង់ទាន់

writerជាទីស្រឡាញ់💖💚Tahanan ng mga kuwento. Tumuklas ngayon