ភាគទី20:crប្រចណ្ឌនឹងខ្ញុំមែនទេ?!

576 45 2
                                        

ស្អែកឡើង*
ពេលថ្ងៃត្រង់*

គ្រាំង*

"ម៉ាក់!!!!!លុយក្នុងកុងខ្ញុំបាត់ទៅណាអស់ហើយ???"ភ្ញាក់ពីដេកភ្លាមចូលឆែកមើលលុយក្នុងកុងបែរជាបាត់អស់សល់តែ200$ប៉ុណ្ណោះ

"ម៉ាក់និងប៉ាឯងយកទៅទិញកូនផ្ទះមួយកន្លែងក្បែរសមុទ្រទុកពេលទៅលេងខ្ចិលជួលសណ្ឋាគារគេង!"អ្នកជាម្ដាយតបទៅវិញដោយមិនខ្វល់គិតតែក្រេបជញ្ជក់រសជាតិកាហ្វេដែលនៅក្នុងកែវម្ដងបន្តិចៗ

"ម...ម៉ាក់?????លុយខ្ញុំហា...ម៉ាក់មានបានសួរនាំខ្ញុំមុនអត់?"Xiao zhanទន់ខ្លួនដួលលើឥដ្ឋបន្ទាប់ពីស្ដាប់ឮអ្វីដែលគាត់បាននិយាយ

លុយក្នុងកុងដែលគេខំសន្សំច្រើនឆ្នាំរលាយអស់ហើយ

"ខ្វល់ធ្វើអីកូន?លុយកូនក៏ដូចជាលុយម៉ាក់ឯងដែរ!"លោកម្ចាស់xiaoស្រដីឡើងខណៈពេលកំពុងអានកាសែត

"អ្ហឹកហ្ហឹក....ល..លុយខ្ញុំ!"Xiao zhanស្រែកទ្រហ៊ោយំយ៉ាងខ្លាំងនៅពេលដែលពួកគាត់ហ៊ានបំផ្លាញញើសឈាមដែលគេខំរកកន្លងមក

គ្រាំង*

រាងតូចក្រោកឈររត់ទៅបន្ទប់យ៉ាងលឿនបិតទ្វារលាន់ឮមួយទ្រហឹងសឹងនឹងខ្ទេចទ្វារទៅតាមកម្លាំងដៃរបស់គេទៅហើយ

"អូនមិនគិតថាធ្វើបាបគេពេកទេឬ?"អ្នកជាប្ដីដោយបារម្ភពីកូនក៏ងាកទៅសួរប្រពន្ធរបស់គាត់របៀបដើម្បីឲ្យប្រពន្ធគាត់ចិត្តទន់ដាក់កូនខ្លះ

"អត់ទេ!កុំស្មានថាអូនមិនដឹងដែលគេមានគំនិតចង់ដកលុយឲ្យក្មេងម្នាក់នោះខ្ចីឲ្យសោះ!"

"ហ្ហឺយ...អូនកាន់តែនិយាយបងកាន់តែចង់ដឹងពីមុខមាត់របស់ក្មេងម្នាក់នោះហើយ!បើមិនដោយសារតែការងាររវល់ខ្លាំងទេម្លោះហើយបងប្រហែលជាបានជួបគេហើយ!"

"លោកប្ដីហ្ហា..សុខភាពបងខ្សោយណាស់កុំខំពេកអី!"

_________________

"ហ្ហឹកហ្ហឹក...អ្ហឹក..ហ្ហឺៗ..."សម្លេងយំខ្សឹបខ្សួលរបស់រាងស្ដើងបន្លឺឡើងស្របពេលកំពុងតែហែកសន្លឹកសៀវភៅរឿងកន្លងមកដែលគេធ្លាប់សរសេរទាំងអម្បាលម៉ានធ្វើឲ្យបន្ទប់ពោរពេញទៅដោយក្រដាសសៀវភៅ

writerជាទីស្រឡាញ់💖💚Where stories live. Discover now