ភាគទី47:yiboមិនអាចលើកដៃសម្លាប់មនុស្សឡើយ!

368 38 11
                                        

"មានមនុស្សមក!"

"អ្ហា៎....គួរឲ្យចាប់អារម្មណ៍!"បុរសសង្ហារម្នាក់ក្នុងចំណោមពួកគេកំពុងតែដៀងភ្នែកសម្លឹងទៅកាន់រាងសង្ហារទោះជាឋិតនៅរាងឆ្ងាយគួរសមនិងងងឹតយ៉ាងណាក៏ដោយក៏មិនអាចបិតបាំងពីសម្រស់របស់គេបានឡើយ

រូបរាងញ័រដូចកូនសត្វបែបនេះកាន់តែធ្វើឲ្យនាយចង់បានគេមកក្រសោបក្នុងរង្វង់ដៃរបស់ខ្លួនខ្លាំងណាស់

"ពួកឯងជាអ្នកណា?ហេតុអីថ្លើមធំហ៊ានចូលទឹកដីយើង?"មេជើងកាងម្នាក់ស្រែកឡើងដោយយកដំបងដាក់លើស្មា ស្នាមញញឹមដ៏កំណាចកំពុងតែលេចឡើង

"លោកជាអ្នកទិញផ្លូវនេះហ៎??"Xiao zhanក៏មិនណយច្រត់ចង្កេះសួរដោយគ្មានភាពខ្លាចរអារ គេអាចនឹងទន់ខ្សោយនៅចំពោះមុខរបស់yibo តែបើមានអ្នកណាចង់រករឿង...គេនឹងចេញចរឹកពិតចេញមកហើយ

"ឯង!!!!!យ៉ា!!!!!មុខមាត់ស្អាតទាំង2គ្រាន់បើ!ឥឡូវពួកយើងយកចែកគ្នាម្នាក់មួយល្អទេ?"ម្នាក់ធាត់ដែលជាមេជើងកាងនោះនិយាយទៅកាន់សត្រូវរបស់ខ្លួនដែលជាបងធំដូចគ្នា

"តាមចិត្ត!"សម្ដីមាំក្រាស់បន្លឺឡើងដោយស្នាមញញឹមយ៉ាងសង្ហារបង្ហាញទៅអ្នកនៅពីក្រោយxiao zhan

yiboគ្រាន់តែឃើញភ្លាមចំហរមាត់ភ្លាម ចរឹកហាច់របស់ខ្លួនក៏ច្រៀបចូលរាងកាយសារជាថ្មី សង្ហារណាស់ម្ចាស់ថ្លៃអើយ!មកធ្វើប្ដីចុងអូនមក

"មីក'ប៉!!!!!!!!មើលតែបងម្នាក់បានហើយ"កាយស្ដើងក្រោយពីដឹងពីប្រតិកម្មអ្នកខាងក្រោយក៏រហ័សបែរទៅចាប់ទាញថ្ពាល់របស់នាយឲ្យសម្លឹងឲ្យចំផ្ទៃមុខរបស់ខ្លួនតែម្នាក់គត់ជាសំណាងដែលអាចឃាត់នាយមិនឲ្យហេគប់រត់ទៅរកមនុស្សម្នាក់នោះបាន

"ចង្រៃយ៎!!!!តាមពិតជាខ្ទើយសោះ!!!បែបនេះក៏ល្អ!ប្ដូររសជាតិ!"

"សាកទៅ!!!!"Xiao zhanស្រែកប្រាប់ដល់ពួកគេរួចដោះស្បែកជើងចង្អុលទៅកាន់ម្នាក់ធាត់ដូចដំរីសាក់ពេញខ្លួនមិនខុសពីបីសាចឡើយ

"លោកបង!វាប្រមាថលោកបងហើយ!"

"ពួកអាដែង!ទៅចាប់ពួកវាមក!!!!"កូនចៅរបស់ម្នាក់ធាត់នោះងក់ក្បាលរួចទាញអាវុធរបស់ខ្លួនចេញមករត់សម្ដៅទៅyizhan

writerជាទីស្រឡាញ់💖💚Where stories live. Discover now