ភាគទី37:បងធ្វើបានល្អហើយwang yibo

451 43 10
                                        

Rizeបានសុំការអនុញ្ញាតិ្តពីកម្លាំងសមត្ថកិច្ចដើម្បីចូលទៅក្នុងផ្ទះរបស់គ្រួសារhyoshikoក្នុងការស្វែងរកថ្នាំដើម្បីព្យាបាលដល់រាងស្ដើង

"ក្លិនមួយនេះ...ប្រាកដជាថ្នាំមួយនេះហើយ!"

________________

ប៉ុន្មានថ្ងៃក្រោយមក*

មនុស្សដែលលង់លក់នៅក្នុងសុបិន្តដែលមិនអាចរសាត់បាន ត្រូវបានដល់ពេលវេលាដឹងខ្លួនឡើងវិញក្រោមអាការៈធីងធោងជាខ្លាំង

គេមិនមែនមិនទាន់ស្លាប់ទេឬ?

"អ្ហឹកៗ..."ដៃស្រឡូនដូចមនុស្សស្រីលើកមកគោះទ្រូងរបស់ខ្លួនថ្នមៗដើម្បីបញ្ជាក់ឲ្យបានច្បាស់ថាខ្លួននៅរស់ឬក៏អត់

"អរគុណព្រះជាម្ចាស់!"គេមិនបានស្លាប់ឡើយ!ចាំបានថាខ្លួនកំពុងតែត្រូវបានsakuraយកជីវិតស្មានថាស្លាប់ក្រោមដៃរបស់នាងទៅហើយ

អេឈប់សិន...

"ខឹកៗ..."ទើបនឹងចាប់អារម្មណ៍ពីខ្លួនឯងដែលអាចក្រលាស់អណ្ដាតបង្ហើបសំនៀងបាន ធ្វើឲ្យគេចម្លែកចិត្តជាខ្លាំងរហូតដល់ថ្នាក់គោះលើ ករបស់ខ្លួនដើម្បីបញ្ជាក់ទៀតផង

ន..នេះមិនមែនជាសុបិន្តឡើយ..គេអាចនិយាយបាន?

"កូនចាន់!កូនដឹងខ្លួនហើយមែនទេ?កូនមានកើតអីធ្ងន់ធ្ងរទេ!?"អ្នកជាម្ដាយនាពេលដែលបើកទ្វារចូលឃើញកូនប្រុសរបស់ខ្លួនក្រោកអង្គុយផ្អែកនឹងក្បាលគ្រែក៏ភ្ញាក់ផ្អើលជាខ្លាំង

អ្នកស្រីxiaoរហ័សរត់ចូលទៅក្បែរកូនប្រុសរបស់ខ្លួនសួរទៅកាន់គេទាំងក្ដីបារម្ភ

"ម...ម៉ាក់...ខ..ខ្ញុំអាចនិយាយបាន..."សម្លេងតូចស្ដើងពោលឡើងដោយអាការៈញ័រជាខ្លាំង

"ព្រះអើយ...កូនប្រុសម្ដាយ..."ឮដំណឹងនេះភ្លាមក្នុងអារម្មណ៍របស់អ្នកជាម្ដាយសប្បាយចិត្តជាខ្លាំងរហូតដល់ថ្នាក់ស្រក់ទឹកនេត្រានៃក្ដីរំភើបធ្លាក់ចុះមក

"ម៉ាក់សុំទោស...ដែលម៉ាក់ទុកចិត្តមនុស្សខុសធ្វើឲ្យកូនមានគ្រោះថ្នាក់ខ្លាំងបែបនេះ!"រាងតូចក្រវីក្បាលតិចៗបញ្ចាក់ថាគេមិនដែលប្រកាន់ខឹងនឹងម៉ាក់របស់ខ្លួនឡើយ

writerជាទីស្រឡាញ់💖💚Where stories live. Discover now