មិនយូរប៉ុន្មានថ្ងៃចម្រើនព្រះជន្មរបស់ព្រះបុត្រាពៅក៏បានឈានចូលមកដល់ អស់រយៈពេល3ថ្ងៃមកនេះ នាយសង្ហារព្យាយាមយ៉ាងខ្លាំងក្នុងការហាត់ដេញព្យាណូឲ្យបានស្ទាត់ជំនាញគួរសមល្មមអាចសម្ដែងនៅលើឆាកបាន
ស្ថិតនៅក្នុងព្រះបរមរាជវាំងដ៏ធំមហាសាលក្នុងទីក្រុងtokyo ពេលនេះមានភ្ញៀវអ្នកមានឋានៈខ្ពង់ខ្ពស់មានមុខមានមាត់នៅក្នុងសង្គមជាច្រើនបានមកចូលរួមនៅទីនេះដោយទឹកមុខប្រកបទៅដោយភាពសប្បាយរីករាយ
ក្រលែកមើលកាយតូចមានព្រះនាមជាព្រះបុត្រាពៅជាម្ចាស់កម្មវិធីវិញពេលនេះកំពុងតែវេព្រះភក្ត្រទតចុះទតឡើងដើម្បីរកអ្នកជាបងរបស់ខ្លួន មិចក៏មិនឃើញវត្តមានរបស់ទ្រង់បែបនេះ?
ភ្លាមៗមិត្តរបស់Nioបានមកដល់បង្ហាញការគោរពឱនលំទោនមុននឹងនាំគ្នានិយាយគ្នាអំពីការតុបតែងកម្មវិធីនិងអ្វីៗនៅទីនោះតាមបែបជនជាតិបែបអឺរ៉ុបកោតសរសើរនូវគំនិតថ្នៃប្រឌិតរបស់អ្នកចាត់ចែងពេលឃើញការតុបតែងកម្មវិធីតាមបែបអាសុីលាយឡំនឹងតាមបែបអឺរ៉ុបមើលទៅល្អឥតខ្ចោះតែម្ដង!
ភ្លាមៗមនុស្សគ្រប់គ្នានៅទីនោះបែរចំណាប់អារម្មណ៍ផ្ដោតលើកាយស្ដើងរបស់មនុស្សស្រីស្រស់ស្អាតម្នាក់បោះជំហ៊ានលើកម្រាលព្រំក្រហមចូលមកក្នុងទីនោះដោយឱបដៃអ្នកមាននាមជាឪពុកជាប់
សម្រស់របស់នាងស្រស់ស្អាតដល់ថ្នាក់ប្រុសៗទាំងនោះមើលសឹងមិនដាក់ភ្នែកទៅហើយ
"C..Camila?" Selenaដែលបានមកចូលរួមមានការសប្បាយចិត្តជាខ្លាំងនៅពេលដែលមិត្តសម្លាញ់របស់ខ្លួនបង្ហាញវត្តមាននៅខាងក្រៅសារជាថ្មីទោះជានាងស្រកសាច់បន្តិចក៏មិនអាចបិតបាំងភាពស្រស់ស្អាតរបស់នាយបានដែរ
Camilaងាកទៅញញឹមស្រទន់ដាក់selenaថើរៗបញ្ជាក់ថាខ្លួនមិនអីនោះទេ
មិនយូរប៉ុន្មានអ្នកដែលមាននាមជាប្ដីប្រពន្ធមួយគូក៏បានមកដល់ដូចគ្នាដោយអ្នកជាប្ដីគ្រងឈុតគ្រស៊ែពណ៌ខ្មៅឯអ្នកមាននាមជាប្រពន្ធគ្រងឈុតគ្រស៊ែពណ៌ស
"ទេវបុត្ររបស់ខ្ញុំ!"Nioភ្ញាក់ផ្អើលនឹងរូបរាងរបស់រាងសង្ហារនៅពេលនេះមិនខុសពីមនុស្សធម្មតារំជួលហរទ័យនៅពេលបានជួបនឹងទេវបុត្រពិតៗឡើយ
ESTÁS LEYENDO
writerជាទីស្រឡាញ់💖💚
De Todoខ្ញុំមិនខ្វល់ថាគេអាចនឹងរើសអើងខ្ញុំដែលជាភេទទី3ឬក៏អត់នោះទេ ខ្ញុំគ្រាន់តែធ្វើតាមបេះដូងដើម្បីអាចទទួលក្ដីស្រឡាញ់ពីគេបានតែប៉ុណ្ណោះទោះជាចំណែកតូចមួយក៏ដោយʕ·ᴥ·ʔ� ស្នេហាបែបកំប្លែង+sweetនិងsadតិចៗ Wang yibo × xiao zhan
