មិនយូរប៉ុន្មានកង់ឡានក៏បានរំកិលមកដល់ភូមិគ្រឹះត្រកូលxiaoតាមអ្វីដែលxiao zhanប្រាប់
រាងកាយទាំង2ឱនគំនាបពោលពាក្យអរគុណក្រោយពីចុះពីលើឡានរួចកាន់ឥវ៉ាន់បម្រុងនឹងចូលទៅក្នុងផ្ទះស្រាប់តែប្រទះនឹងឡានខ្មៅប៉ុន្មានគ្រឿងចតនៅក្នុងនោះបង្កនូវក្ដីនឿយឆ្ងល់ដល់ប្ដីប្រពន្ធមួយគូរនោះមិនស្ទើរឡើយព្រោះថាបើមើលតាមផ្លាកលេខឡានដូចមិនធម្មតានោះទេ
ពេលចូលទៅដល់ស្រាប់តែត្រូវភ្ញាក់ផ្អើលនូវវត្តមានរបស់ព្រះអង្គកំពុងតែគង់នៅក្នុងនោះតែម្ដង
"ថ..ថ្វាយបង្គំព្រះអង្គ!!"yizhanរហ័សលុតជង្គង់ចុះថ្វាយបង្គំដល់ទ្រង់ទាំងបែកញើសជោគ នេះមានរឿងអីទើបទ្រង់យាងមកទីនេះ?ឬពួកគេប្រព្រឹត្តអីខុស?
"អ្នកទាំង2មកដល់ល្មម!លោកគឺwang yiboមែនទេ?ថ្ងៃនេះយើងចង់មកអញ្ជើញលោកដោយផ្ទាល់ដើម្បីធ្វើជាអ្នកដេញព្យាណូទុកជាកាដូដល់បុត្ររបស់យើងក្នុងថ្ងៃចម្រើនព្រះជន្មរបស់ទ្រង់!"
"ក..ក្រាបទូល!"yiboស្ដាប់មិនយល់ន័យព្រោះនាយមិនចេះជប៉ុន នាយចេះតែឆ្លើយៗបាទសិនទៅ
"នេះសំបុត្រចូលរួម!អ្នកទាំងអស់គ្នាអាចទៅចូលរួមបានមិនអីនោះទេ!"
"អរព្រះគុណព្រះអង្គ!ពួកយើងពិតជាមានកិត្តិយសខ្លាំងណាស់!"all
"យើងទៅសិនហើយ!3ថ្ងៃទៀតជួបគ្នាណាអ្នកកម្លោះ"ទ្រង់យាងទៅទះស្មារបស់រាងសង្ហារថ្នមៗមុននឹងយាងចាកចេញពីទីនោះដោយមានអង្គរក្សតាមហែមហមចូលទៅក្នុងឡានបើកចេញរហូតដល់ផុតកន្ទុយភ្នែក
"ព្រះអើយ!ខ្ញុំភ័យណាស់!"អ្នកស្រីxiaoយកដៃរឹតទ្រូងរបៀបធូរចិត្តក្រោយពីអង្គុយរង់ចាំការប្រឈមនឹងព្រះភក្ត្រដ៏កំណាចរបស់ទ្រង់អស់ជាយូរ
"នេះពួកកូនទើបមកពីណា?ម៉ាក់ភ័យណាស់ដឹងទេ?"អ្នកស្រីwangរត់ទៅរកyizhanស្ទាបមុខស្ទាបមាត់របៀបបារម្ភពីកូន
"ខ្ញុំតេប្រាប់លោកប៉ារួចហើយ!ចាំខ្ញុំប្រាប់ម្ដងទៀតចុះ!"ស្រដីរួចនាយចាប់ផ្ដើមរៀបរាប់រឿងដែលបានកើតឡើងនៅលើខ្លួនជាមួយនឹងxiao zhanហើយក៏ឲ្យពួកគាត់បកប្រែប្រាប់ដល់នាយអំពីរឿងដែលព្រះអង្គប្រាប់នាយមុននេះ
YOU ARE READING
writerជាទីស្រឡាញ់💖💚
Randomខ្ញុំមិនខ្វល់ថាគេអាចនឹងរើសអើងខ្ញុំដែលជាភេទទី3ឬក៏អត់នោះទេ ខ្ញុំគ្រាន់តែធ្វើតាមបេះដូងដើម្បីអាចទទួលក្ដីស្រឡាញ់ពីគេបានតែប៉ុណ្ណោះទោះជាចំណែកតូចមួយក៏ដោយʕ·ᴥ·ʔ� ស្នេហាបែបកំប្លែង+sweetនិងsadតិចៗ Wang yibo × xiao zhan
