«លោកម្ចាស់ហឹក»មីន​ គ្រាន់តែឃេីញគេភ្លាម​នាងចូលមកអោបគេភ្លាម​ ធ្វេីអោយនាយបេីកភ្នែកធំៗ​ ក្នុងចិត្តសែនខឹងនឹងស្រីម្នាក់នេះជាខ្លាំងដែលថ្លេីមធំហ៊ានតម្លេីងខ្លួនបែបនេះ​ នេះហ៊ាន​ដល់ថ្នាក់ចូលមកអោបគេផងឬ​។

«លែងណាមីន​ នាងកេីតស្អី»ថេយ៉ុង​ ទាញ​នាងចេញតែនាងអោបគេស្អិតមិនព្រមព្រលែងសោះ​ ធ្វេីអោយគេពិតជាខឹងនឹងនាងខ្លាំងណាស់​ ។

«អត់ទេ​លោកម្ចាស់ជួយខ្ញុំផង​ ហឹកៗ​អ្នកប្រុស​ ហូស៊ុក​ ធ្វេីបាបខ្ញុំហ៉ឺ»មីន​ នាងយំសោកប្រាប់ទៅ​ ថេយ៉ុង​ ធ្វេីអោយនាយភាំងបន្តិច​ ពេលបានឃេីញស្នាមលេីមុខរបស់នាង​ តែក៏ធ្វេីអោយនាយឈប់គិត​ ពេលឃេីញរាងរបស់​ ហូស៊ុក​ ឈរមេីលមកពីខាងលេីទាំងទឹកភ្នែក​ ទេីបធ្វេីអោយនាយរហ័សរុញនាងចេញ។

«ហូប៊ី​ ស្ដាប់បងសិនលែងយេីង»ថេយ៉ុង​ រៀបនឹងដេីរទៅរាងតូច​ តែនាងបែជាអោបដៃរបស់គេជាប់មិនអោយទៅរករាងតូចរបស់គេ​ ។

«ខ្ញុំមិនអោយទៅទេ​ លោកម្ចាស់អាក្មេងម្នាក់នឹងវាធ្វេីបាបខ្ញុំ»មីន​ ស្រែកឡេីងទាំងទឹកភ្នែករហាម​ នេះ​ នេះនាងខំយំដល់ថ្នាក់នេះហេីយ​ នាយនៅតែមិនខ្វល់ពីនាងទៀតឬ​ យ៉ាងណាក៏នាងជា
ប្រពន្ធរបស់គេដែល​ ម៉េចក៏គេធ្វេីបែបនេះដាក់​នាង​ ម៉េចក៏មិនរវល់នឹងនាង។

«បិតមាត់របស់នាងទៅស្រីចង្រៃយ៍​ នាងគ្មានសិទ្ធិហៅរបសេីយេីងបែបនេះទេ​ តេីនាងលែងចង់រស់ហេីយតេីមែនទេ»ថេយ៉ុង​ ក្រសោប​ ក​ របស់នាងនឹងច្របាច់យ៉ាងខ្លាំងតាមចិត្តកំពុងតែខឹងនឹងនាង​ គេមិននឹកស្មានថានាងហ៊ានខ្លាំងដល់ថ្នាក់នេះទេ​ នេះនាងហ៊ានដល់ថ្នាក់ហៅមនុស្សដែលគេស្រឡាញ់បែបនឹងផងហេស៎​ មេីលទៅនាងស្អប់នឹងពិភពលោកនេះហេីយមេីលទៅ។

«អឹក....អឹក...លោក...ម្ចា...ម្ចាស់...លែងខ្ញុំ»មីន​ ឡេីងស្លេកមុខ​ នាងវៃដៃរបស់គេដេីម្បីអោយគេលែង​ ក​ របស់នាង​ ព្រោះនាងដកដង្ហេីមមិនចេញនោះទេ​ ។

«ថេយ៉ុង​ លែងនាងទៅៗ»ហូស៊ុក​ រត់ចុះពីខាងលេីផ្ទះ​មកយ៉ាងលឿនពេលដែលឃេីញបែបនេះ​ កាយតូចរត់ទៅទាញដៃរបស់រាងក្រាស់ចេញពី​ ក​ របស់នាងចេញ​ ធ្វេីអោយ​ មីន​ នាងក្អកយ៉ាងខ្លាំង​ មុខរបស់នាងស្លេកដូចជាគ្មានឈាមយ៉ាងអញ្ចឹង។

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Where stories live. Discover now