" បន្ទប់មួយណាចេស៎? " ពេលឡើងមកដល់ជាន់ខាងលើភ្លាម ស៊ាវចាន់ ក៏ដើររកបន្ទប់ធ្វើការរបស់លោកលី តែមិនដឹងមួយណា គេក៏មិនដឹងថាទៅសួរអ្នកណាដែលព្រោះពេលនេះគឺថ្ងៃត្រង់មិនសូវមានអ្នកនៅធ្វើការងារនោះទេពួកគេប្រហែលទៅញុាំបាយថ្ងៃហើយក៏មិនដឹង ហើយមិនសូវមានមនុស្សដើរឆ្លងកាត់នៅម្តុំនេះទៀតទើបមិនដឹងទៅសួរអ្នកណាឡើយ ។
គេក៏ចេះតែដើរៗទៅរហូតទៅដល់បន្ទប់មួយមើលទៅដូចជាបន្ទប់នេះហើយបើតាមតែ លោកលី បានប្រាប់ទើប ស៊ាវចាន់ សម្រេចចិត្តរុញទ្វារចូលទៅ ពេលដែលដើរចូលទៅដល់ខាងក្នុង ស៊ាវចាន់ ក៏ដើរទៅរុញទ្វារមួយជាន់ទៀតដែលជាបន្ទប់ធ្វើការរបស់ លោកលី រួច ស៊ាវចាន់ គេក៏ដើរទៅយកឯកសារមួយចំនួននៅលើតុហើយបើកទ្វារបម្រុងនិងចាកចេញទៅខាងក្រៅទៅហើយតែប្រទះភ្នែកនិងទ្វារចូលទៅបន្ទប់មួយទៀត ស៊ាវចាន់ ក៏នឹកឃើញពាក្យសម្តីរបស់ លោកលី ប្រាប់ដល់គេ ។
(ឯងគ្រាន់តែយកឯកសារនៅលើតុនោះទៅបានហើយហាមដាច់ខាតចូលទៅបន្ទប់មួយទៀតឲសោះ លឺដែលទេ...)
(បាទលោកពូ )
ស៊ាវចាន់ គេងុកក្បាលយល់ព្រមនិងអ្វីដែល លោកលី បានប្រាប់តែមានឯណា ស៊ាវចាន់ ឯណេះវិញដើរទៅបើកទ្វារបន្ទប់មួយនោះរួចហើយក៏ដើរចូលទៅខាងក្នុងបាត់ ។
ដោយសារតែអាចរឹកតាំងពីកំណើតគឺចរឹកចង់ដឹងចង់ឮរឿងរបស់អ្នកដទៃនិងហើយទើបធ្វើឲគេមានបញ្ហាដូច្នេះ ។
ស៊ាវចាន់ ក៏រុញទ្វារចូលទៅក៏ឃើញមានមនុស្សបួនដប់នាក់កំពុងតែអង្គុយនិយាយគ្នាមានទាំងស្រីផងដែល ហើយនៅពេលដែលមើលទៅលើតុវិញនោះក៏ឃើញមានកញ្ចប់ថង់ពណ៌សជាច្រើននៅទីនោះមើលទៅដូចជាពួកគេកំពុងតែជួញដូរគ្រឿងញៀនខុសច្បាប់អញ្ចឹង ។
អ្វីៗគ្រប់យ៉ាងនៅទីនេះហាក់ដូចជាស្គុបម្នាក់ៗងាកមកមើលមុខ ស៊ាវចាន់ គ្រប់ៗគ្នាទាំងគ្មានកម្រើកខ្លួនសូម្បីបន្តិច ស៊ាវចាន់ ក៏បានសម្លឹងទៅមើលមុខនារីម្នាក់ដែលមើលទៅដូចជាគេធ្លាប់ស្គាល់ប៉ុន្តែគេរកនឹកមិនឃើញសោះ ។
នារីម្នាក់នោះគ្មានអ្នកណាទេក្រៅពី យ៉ាអុីន ដោយសារតែនាងតែងខ្លួនស្អាតប្លែកបបូតមាត់ពណ៌ក្រហមស្លៀករ៉េបពណ៌ក្រហមស្បែកជើងកែងខ្ពស់ហើយទៅការតុបតែងខ្លួនរបស់នាងទៀតវាមិនមែន យ៉ាអុីន ដែល ស៊ាវចាន់ ធ្លាប់ស្គាល់នោះទេ យ៉ាអុីន ដែលគេធ្លាប់ស្គាល់គឺសុភាពរាបសាររំទុំទន់ភ្លន់មិនសូវចេះនិយាយស្តីច្រើនគួរឲស្រឡាញ់ ។
YOU ARE READING
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horror« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
រឿង:🔥ម៉ាហ្វៀចិត្តរឹង🔥Ep17
Start from the beginning
