"កុំបារម្ភអី!ប្អូនជីដូនមួយរបស់បងបានចាត់ចែងអស់ហើយ!កុំធ្វើមុខបែបនឹងមើស៎!ញញឹមឲ្យច្រើនៗមកលោកប្ដី!"នាយសង្ហារព្យាយាមរកវិធីដើម្បីឲ្យរាងស្ដើងមានស្នាមញញឹមឡើងវិញ
"ឆើស!!!មិនបាច់មកលួងទេ!!"
ពាក់កណ្ដាលអាទ្រាធ*
សម្លេងសត្វរាត្រីកំពុងទ្រហ៊ោយំបន្លឺសំនៀងរបស់ខ្លួនល្វើយៗនៅលើដើមឈើដែលឋិតនៅខាងក្រៅក្បែរបង្អួចស្របពេលខ្យល់ជំនោរបក់បន្តិចម្ដងៗបណ្ដាលឲ្យមនុស្សគ្រប់រូបទទួលបាននូវដំណេកដ៏សុខស្រួលតាមធម្មជាតិដែលផ្ដល់ឲ្យខ្លួន
"ហ្ហឹម!"ជើងស្រឡូនស្ដើងកម្រើកចុះពីលើគ្រែដោយអាការៈធីងធោងបែបមនុស្សងងុយខ្លាំង
ភ្លាមៗប្រែជាដើរសម្ដៅទៅកាន់បន្ទប់ទឹកយ៉ាងប្រញាប់តាមបែបមនុស្សឈឺបត់ជើងតូចខ្លាំង ព្រះអើយ!!!
កែវភ្នែកទាំងគូកំពុងតែបើកព្រឹមៗសម្លឹងមើលទៅកាន់ទិសដៅរបស់ខ្លួន ក្នុងខួរក្បាលគេពេលនេះហាក់ដូចជានៅកន្លែងផ្សេងយ៉ាងអញ្ចឹង ការមើលឃើញរបស់គេឃើញថានៅខាងមុខគឺជាសួនផ្កាដ៏អស្ចារ្យទៅវិញ
មិនយូរប៉ុន្មានកាយស្ដើងក៏បានទៅដល់គោលដៅរបស់ខ្លួន រាងតូចចាត់ចែងឈឺសូចស្រាប់តែពេលនោះបែរជាឃើញពពួកតុក្កតាតូចៗកំពុងតែរត់លេងជុំវិញខ្លួនគេទៅវិញ
អេ....នេះ...នេះមិនមែនជាបន្ទប់របស់គេនោះទេ វា...វាបានផ្លាស់ប្ដូរទៅជាកន្លែងដ៏ស្រស់ស្អាតមួយដែលមនុស្សគ្រប់រូបប្រាថ្នាយ៉ាងអញ្ចឹង
នេះគេត្រាស់ដឹងហើយមែនទេ???គេមកដល់ឋានទេវតាហើយឬ???
"អូរព្រះអើយ!!!!!"កាយស្ដើងត្រូវបានតុក្កតាតូចៗកាន់ជាយអាវរបស់គេអូសទាញទៅកន្លែងមួយទៀតដែលជាកំពូលនៃប្រាសាទ
ហេតុអីវិលវល់យ៉ាងនេះ???កន្លែងទាំងនេះតែងតែផ្លាស់ប្ដូរពីមួយទៅមួយឆ្លាស់គ្នាមិនអាចឲ្យគេដឹងថាជាកន្លែងណាឲ្យប្រាកដឡើយ!
"អ្ហឹម!!!!"ស្រាប់តែពេលនោះបែរជាឈឺសូចម្ដងទៀតទើបរេផ្លូវមើលឆ្វេងមើលស្ដាំក៏ប្រទាក់នឹងបង្គន់បន្ទោរបង់គុណភាពកំពុងឋិតនៅលើអាកាស!នេះឲ្យគេឈឺសូចយ៉ាងមិចទៅ?
YOU ARE READING
writerជាទីស្រឡាញ់💖💚
Randomខ្ញុំមិនខ្វល់ថាគេអាចនឹងរើសអើងខ្ញុំដែលជាភេទទី3ឬក៏អត់នោះទេ ខ្ញុំគ្រាន់តែធ្វើតាមបេះដូងដើម្បីអាចទទួលក្ដីស្រឡាញ់ពីគេបានតែប៉ុណ្ណោះទោះជាចំណែកតូចមួយក៏ដោយʕ·ᴥ·ʔ� ស្នេហាបែបកំប្លែង+sweetនិងsadតិចៗ Wang yibo × xiao zhan
ភាគទី44:ខួរក្បាលដំណើរការល្អ
Start from the beginning
