រឿង:🔥ម៉ាហ្វៀចិត្តរឹង🔥Ep12

Start from the beginning
                                        

" លោកធ្វើអីខ្ញុំខ្លះយប់មិញ? ហើយហេតុអីបានជាខ្ញុំមកនៅក្នុងបន្ទប់នេះទៅវិញ? " ថេយ៍ ក្រោកឈរឡើងនៅលើពូរនិងស្រែកសួរទៅ ជុងហ្គុក វិញទាំងមិនរអាអីបន្តិច ។

" ខ្ញុំមិនបានធ្វើអីឯងនោះទេ! "

" ហឹស! មិនបានធ្វើអីចឹងហេស៎? ចុះនៅពេលដែលនៅមន្ទីរពេទ្យនោះអានឹងស្អីវិញហាស៎?! " ជុងហ្គុក នៅពេលដែលលឺបែបនេះគេក៏មិនដឹងថាត្រូវឆ្លើយតបទៅវិញបែបណានោះទេ ចំណែកថេយ៍ នៅពេលដែលឃើញ ជុងហ្គុក នៅស្ងៀមបែបនេះក៏ស្រែកថាអោយបន្តទៀត ។

" លោកឯងនេះពិតជារោគចិត្តពិតមែន ខ្ញុំមិនគួរណាមកតាមលោកឯងនោះទេ! អាមនុស្សរោគចិត្ត! " ថេយ៍ និយាយទាំងយកដៃច្រតចង្កេះនិងថាអោយ ជុងហ្គុក ញ៉ែតៗមិនខ្លាចអីបន្តិចសោះ ។

" មកពីឯងមិនស្តាប់យើងដោយខ្លួនឯង " ជួយមិនបានទេមកពី ថេយ៍ មិនមកតាមគេដោយខ្លួនឯងតើ្អ និយាយមិនចេះស្តាប់គ្នាចឹងមានតែប្រើវិធីចឹងហើយ ។

" មកពីខ្ញុំហេស៎?! លោកនៅហ៊ានមកថាអោយខ្ញុំទៀតមែនទេ?! អាលោកឯងដឹងទេថាវាជាស្នាមថើបដំបូងរបស់ខ្ញុំ? "

" ហើយយ៉ាងមិច? ឯងចង់បានទៀតមែនទេ? " ជុងហ្គុក នៅពេលដែលលឺថាស្នាមថើបដំបូងគេក៏ញញឹមឡើងមក ថែមទាំងដើរឡើងទៅលើគ្រែទៅក្បែរ ថេយ៍ ទៀតផង ដែលធ្វើអោយ ថេយ៍ដើរថយក្រោយម្តងបន្តិចម្តងបន្តិចប៊ិះហ្នឹងធ្លាក់ពីលើគ្រែទៅហើយតែសំណាងដែលមានដៃរឹងមាំអោបចង្កេះចប់ ។

" អាស៎!! ហ្ហើយ...នេះលោកលេង! " ថេយ៍ ប៊ិះនិងធ្លាក់ទៅហើយតែ ជុងហ្គុក ចាប់ចប់នឹងអោបចង្កេះថេយ៍ យ៉ាងណែន ។

" ពិតជាចង់អោយខ្ញុំលេងពិតមែនហេស៎? " ជុងហ្គុក សួរឌឺព្រោះបើលេងប្រាកដជាធ្លាក់ទៅក្រោមហើយ ។

" កុំលេងៗ! " ថេយ៍ ប្រែជាភ័យភ្លាមនៅពេលដែលងាកទៅឃើញខាងក្រោមព្រោះ ថេយ៍ គេខ្លាចខ្ពស់និងឆាប់ភ័យ គ្រែវាមិនសូវខ្ពស់ប៉ុន្មានទេតែបើធ្លាក់ទៅអាចនិងថ្លោះដៃថ្លោះជើងក៏ថាបានដែរ ។

" ក៏បាន " ជុងហ្គុក លើ ថេយ៍ មកវិញនិងដើរចុះពីលើគ្រែទៅព្រោះបើនៅយូរខ្លាចមានហានិភ័យ ។

រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Where stories live. Discover now