«ចន​ ឯងទទួលយកចុះ​ ហេីយលុយជំពាក់សល់ប៉ុន្មានប្រាប់យេីងមក​ យេីងនឹងរកមកសងមិនអោយខ្វះនោះទេ»លោកផាក​ ទោះជាពេលនេះខ្លួនធ្លាក់ដល់បាតក៏ពិតមែន​ តែគាត់នឹងមិនចុះចាញ់នឹងជីវិតឡេីយ​ ។

«បានចាំយេីងគិតគូរអោយថាសល់ប៉ុណ្ណា​ ចុះឯងទាំងពីរគិតទៅណាបន្ត»លោកចន​ សួរទៅប្អូនស្រីនឹងមិត្តសម្លាញ់ដែលត្រូវជាប្អូនថ្លៃ​ ព្រោះតាមដែលពួកគេនិយាយមក​ ពួកគេនឹងមិននៅផ្ទះនេះទៀតនោះទេ​ ។

«ប៊ូសាន​វាជាផ្ទះរបស់​ កូនមីន​ តែខ្ញុំរង់ចាំកូន
ត្រឡប់មកពីបរទេសវិញសិន»លោកស្រីផាក​

«ហឺម​ បេីខ្វះខាតអ្វីប្រាប់យេីងណា»លោកចន​ និយាយទៅកាន់ពួកគាត់ទាំងពីររួចក៏បោះជំហ៊ានចេញទៅ​ ។

«បេីកូនត្រឡប់មកវិញ​ អូនមិនដឹងត្រូវនិយាយជាមួយគេយ៉ាងម៉េចនោះទៅ​ អូនពិតជាបារម្ភពីកូនណាស់»លោកស្រីផាក​ សម្រក់ទឹកភ្នែកក្នុងចិត្តសែនអាណិតកូនប្រុសដែលមិនដឹងអី​ គេធ្លាប់តែជាអ្នកប្រុស​ក្នុងភូមិគ្រឹះ​ បេីអោយគេដឹងថាពេលនេះគ្រួសារស្រាប់តែធ្លាប់ខ្លួន​ តេីគេមានអារម្មណ៍បែបណាទៅ។

«បងថាកូនគេនឹងយល់»លោកផាក​ អោបស្មារបស់ភរិយានឹងអង្អែលថ្នមញញឹមជាកម្លាំងចិត្តហេីយអោយ​ គាត់ជឿជាក់ថាកូនប្រុសរបស់គាត់​ នឹងយល់ពីពួកគាត់​ ព្រោះគេជាក្មេងដែលយក​ហេតុផលជាធំ​ អញ្ចឹងគាត់នឹងព្យាយាមពន្យល់គេអោយអស់ពីសម្ថតភាព។

«អូនក៏សង្ឃឹមថាកូននឹងយល់ពីពួកយេីងដែល​ អូនពិតអាណិតកូនណាស់​ គេសង្ឃឹមថានឹង
ត្រឡប់មកវិញគ្រប់គ្រង់ជំនួញបន្តពីបង​ តែពេលនេះរឿងរ៉ាវប្រែជាបែបនេះ​ អូនខ្លាចថាកូននឹងគិត​ច្រេីន»លោកស្រីផាក​ និយាយទាំងទុក្ខកង្វល់នៅក្នុងចិត្ត​ ព្រោះថា​ ជីមីន​ ពិតជាខំប្រឹងប្រែងរៀនខ្លាំងណាស់ដេីម្បីចង់បន្តជំនួញពីលោកប៉ា​ ដោយសារបំណងប្រាថ្នារបស់លោកតារបស់គេ​ ចុះបេីសិនជាដឹងថាគ្រប់យ៉ាងមិនបានដូចដេីម​នោះ​ តេីអោយគេគិតយ៉ាងម៉េច​ គេនឹងខូចចិត្តដែលទេ​ គាតពិតជាបារម្ភពីចំណុចនេះខ្លាំងណាស់។



✨ជំនួយការស្នេហ៍​✨जहाँ कहानियाँ रहती हैं। अभी खोजें