Xiao zhanវិញមិនដឹងសន្លប់តាំងពីពេលណាឡើយ
ចុងក្រោយពួកគេក៏រួចជីវិតជិះកន្ទុំរុយចាកចេញពីទីនោះដោយសុវត្ថិភាព
តែចំពោះxiao zhan yibo ciel sakuraគឺមិនអាចមានពាក្យថាសុវត្ថិភាពបានឡើយ
__________________
ប៉ុន្មានម៉ោងក្រោយមក*
គ្រប់គ្នានៅខាងមុខបន្ទប់សង្រ្គោះបន្ទាន់ដែលមាន4បន្ទប់ជាប់គ្នា ទឹកមុខម្នាក់ៗតានតឹងជាខ្លាំង
"នេះហេស៎ដែលសន្យាថានឹងនាំគេត្រឡប់មកវិញដោយសភាពដើម???តែមើលចុះ!!!គេមិនខុសពីសត្វធាតុឡើយ!!!"ទឹកភ្នែករបស់អ្នកម្ដាយស្រក់ចុះមកដូចបាក់ទំនុកក្រោយពីឃើញសភាពកូនប្រុសដែលខ្លួនថ្នាក់ថ្នមដូចស្លាប់ទាំងរស់ព្រមទាំងស្រែកគំហគទៅកាន់អ្នកស្រីwang
"ចុះកូនប្រុសរបស់ខ្ញុំ???ខ្ញុំមិនចេះបារម្ភពីកូនប្រុសរបស់ខ្ញុំទេឬ??ពួកយើងសុទ្ធតែមានកូនដូចគ្នាអ្នកស្រីគួរតែយល់ពីអារម្មណ៍ខ្ញុំហើយ!គិតថាខ្ញុំចង់ឲ្យកើតណាស់ឬ???"អ្នកស្រីwang
"ក្មួយsakura..."ម្ដាយរបស់xiao zhanដង្ហើយឈ្មោះនាងថើរៗក្រោយពីឃើញនាងរបួសធ្ងន់ដូចគ្នាដោយមិនបានដឹងរឿងអ្វីសោះ
ស្រីស្រស់ទាំង3ខ្ពើមមាត់រកខ្ចិលប្រាប់ទុកឲ្យការពិតលាតត្រដាងខ្លួនឯងចាំមើលនៅមើលឃើញស្រីស្រស់ម្នាក់នឹងល្អទៀតឬអត់?
ពេលព្រឹកក៏ឈានចូលមកដល់*
បន្ទាប់ពីប្រើពេលអស់ច្រើនម៉ោងគ្រូពេទ្យផ្នែកវះកាត់នៃបន្ទប់សង្រ្គោះបន្ទាន់ទាំង4ក៏ចេញមកព្រមគ្នា
"ពួកគេយ៉ាងមិចហើយ?"all
"មាន2នាក់គឺមានសុវត្ថិភាពហើយ តែ2នាក់ទៀត...."បង្ហើបបានតែប៉ុណ្ណេះគាត់ក៏បាត់មាត់ឈឹង
"មនុស្សម្នាក់បានទទួលរងនូវជាតិពុលពេញខ្លួន ការធ្វើបាបពេញរាងកាយរួមទាំងគ្រឿងក្នុងខ្លះបានខ្ទេចទៀត...ខ្ញុំមិនអាចនិយាយបានឡើយ!វាត្រូវប្រើរយៈពេលយូរណាស់ដើម្បីព្យាបាល លាងជម្រះជាតិពុលក្នុងខ្លួនរបស់គេ"
"ឯម្នាក់ទៀយដោយរងរបួសខ្លាំង របួសចាស់ក៏មិនទាន់ស្បើយអស់និងទឹកជ្រាបពេញសួតផងនោះ...ហ្ហឺយ..."បង្ហើបបានប៉ុណ្ណេះគាត់ក្រវីក្បាលតិចៗដោយទម្លាក់ទឹកមុខចុះ
YOU ARE READING
writerជាទីស្រឡាញ់💖💚
Randomខ្ញុំមិនខ្វល់ថាគេអាចនឹងរើសអើងខ្ញុំដែលជាភេទទី3ឬក៏អត់នោះទេ ខ្ញុំគ្រាន់តែធ្វើតាមបេះដូងដើម្បីអាចទទួលក្ដីស្រឡាញ់ពីគេបានតែប៉ុណ្ណោះទោះជាចំណែកតូចមួយក៏ដោយʕ·ᴥ·ʔ� ស្នេហាបែបកំប្លែង+sweetនិងsadតិចៗ Wang yibo × xiao zhan
ភាគទី30:បុត្រមិនបានកុហកឡើយ
Start from the beginning
