"ស.ស្ងប់អារម្មណ៍សិនទៅចាន់!និយាយមួយៗ"yibo
"អា..."Xiao zhan
"មានរឿងអី?"ciel
"ទូលបង្គំមិនដឹងនោះទេ!ទ្រង់អាចព្រះរាជប្រទានទោសដល់ទូលបង្គំដែលចាកចេញមុនកម្មវិធីបញ្ចប់ដែរទេ?មើលទៅគេមិនស្រួលខ្លួនឡើយ!"yibo
"ទៅចុះ!នេះលេខទូរសព្ទរបស់យើង បើមានអ្វីអាចទាក់ទងមកយើងបាន!"ciel
"ក្រាបទូល!មិត្តរបស់ទូលបង្គំ3នាក់គឺពឹងលើទ្រង់ហើយ!ថ្វាយបង្គំលា"yiboស្រដីរួចក៏ឱនគំនាបបន្តិចទើបនាំរាងស្ដើងចាកចេញទៅបាត់ដោយយកអាវក្រស៊ែគ្របក្បាលរាងស្ដើងដើម្បីបិតបាំងពីក្រសែភ្នែកគ្រប់គ្នា
ក្នុងឡាន*
"អ្ហឹកអ្ហឹក..."កាយស្ដើងអង្គុយឱបជើងនៅក្នុងឡានដង្ហក់ខ្យល់យំឡើងជោគថ្ពាល់ អ្នកណាមិនស្លុតចិត្តដែលមានរឿងនេះកើតឡើងលើខ្លួនឯង
"ស្ងប់អារម្មណ៍សិនទៅចាន់!"ដៃមាំក្រាស់ឈោងទៅចាប់ដៃរបស់រាងស្ដើងដើម្បីផ្ដល់ភាពលួងលោមទៅកាន់គេ
រាងតូចមិនអាចធ្វើអ្វីបានមានតែយំប៉ុណ្ណោះ គេចង់ស្រែកឲ្យyiboជួយដល់ខ្លួនណាស់ តែគេមិនអាចស្រែកបាននោះទេ គេមិនដែលធ្វើអំពើអាក្រក់លើអ្នកផ្សេងឡើយមិចក៏ខ្លួនឯងប្រៀបបាននឹងកំពុងទទួលរងនូវអំពើកម្មបែបនេះ?
ងឺត*
ផាំង*
ប្រាវ*
អំឡុងពេលនោះបែរជាមានឡានមួយគ្រឿងបើកមករេចង្កូតបុកនឹងឡានដែលពួកគេកំពុងតែនៅក្នុងនោះធ្វើឲ្យខ្ទាតទៅបុកនឹងដើមឈើមួយរំពេច
ទោះជាយ៉ាងណាyiboជាសំណាងយកដៃទ្រក្បាលរាងតូចដើម្បីទប់ជាប់ធ្វើឲ្យដៃទាំងគូរបស់នាយបាក់មួយរំពេច
"ច...ចាន់....បងមិនអីទេមែនទេ???"yiboសួរទៅកាន់រាងស្ដើងស្របពេលឈាមកំពុងហូរជ្រាបពីផ្នែកខាងក្បាលដូចតំណក់ទឹក
"អា..អា...អា..."Xiao zhanអង្រួនរាងក្រាស់តិចៗក៏ព្រោះតែខ្លួនឃើញyiboកំពុងតែត្រូវរបួសធ្ងន់មានកញ្ចក់នៅលើផ្នែកម្ខាងនៃកញ្ចឹងកនិងដៃរបស់នាយ ឯគេគឺត្រូវបានyiboឱបជាប់ការពារគេមិនឲ្យគេកើតអីឡើយ
"អស់អីគឺល្អហើយ!ពួកយើងចាកចេញទៅ!"នាយប្រឹងក្រោកឈរនិងជួយគ្រារាងស្ដើងចេញពីឡាន
ផាំង*
គ្រាប់កាំភ្លើងមិនដឹងហោះមកពីណាបាញ់ទម្លុះជើងរបស់នាយធ្វើឲ្យនាយមិនអាចនឹងឈរបន្តបានឡើយ
"អា..."រាងតូចលុតជង្គង់ចុះដើម្បីគ្រារាងក្រាស់វិញម្ដង
ផឹប*
"អ្ហឹម..អ្ហឹម..."អំឡុងពេលនោះបែរជាមានដៃមួយមកខ្ទប់មាត់គេពីក្រោយរួចចាក់បញ្ចូលថ្នាំសន្លប់ចូលក្នុងខ្លួនរាងស្ដើងបណ្ដាលឲ្យគេសន្លប់មួយរំពេច
"ច..ចាន់!!!!"yiboស្រែកដង្ហើយរកឈ្មោះរបស់រាងស្ដើង នាយប្រឹងក្រោកឈរសម្ដៅទៅកាន់បុរសឈុតខ្មៅ2នាក់ដែលកំពុងតែនាំxiao zhanចាកចេញពីនាយ
"នៅមានកម្លាំងក្រោកផងឬ???"មនុស្សម្នាក់ទៀតទាញដំបងចេញមកសម្ដៅទៅរករាងក្រាស់
"ច..ចាប់ខ្ញុំមក...ក..កុំប៉ះពាល់គេ..."yibo
ផឹប*
"សុំអង្វរម៉ែឯងទៅ!"ដំបងមួយលើកវាយប្រហារលើក្បាលរបស់រាងក្រាស់មួយទំហឹងធ្វើឲ្យនាយដួលទៅលើដីស្របពេលឈាមកំពុងតែហូរកាន់តែខ្លាំង នាយមិនអាចតដៃបានឡើយព្រោះដៃទាំងគូរបស់ខ្លួនត្រូវបានបាក់ខ្ទេចទៅហើយ
"ស..សូមអង្វរ....បើមានរឿងអីសូមធ្វើបាបខ្ញុំមកកុំប៉ះពាល់គេ!"តំណក់ទឹកថ្លាជាច្រើនតំណក់បានហូរជ្រាបចេញពីរង្វង់ភ្នែករបស់នាយលាយឡំជាមួយនឹងឈាមដែលមាននៅលើមុខរបស់នាយ
"កូនមីខ្ទើយ!!ខ្សោយៗចឹងរៀបការរកងាប់ស្អី?ខ្ពើមច/ម!"និយាយបណ្ដើរទាត់រាងក្រាស់បណ្ដើរតាមអារម្មណ៍ដែលចង់ទាត់នាយរហូតដល់នាយរបួសកាន់តែខ្លាំងដល់ថ្នាក់ក្អួតឈាមចេញពីមាត់រួចឱនទៅរកyibo(ម្ដុំនឹងស្ងាត់អត់មានមនុស្សទេ)
"អ..អ្ហឺស..."ទោះជាយ៉ាងណាក៏ជើងម្ខាងទៀតរបស់នាយមិនទាន់ខ្ទេចដែរ នាយប្រឹងយកក្បាលទៅបោកនឹងក្បាលរបស់មនុស្សម្នាក់នោះធ្វើឲ្យកាំបិតហោះរបូតពីដៃរបស់មនុស្សម្នាក់នោះ ពេលធ្លាក់ចុះមកវិញនាយក៏ខាំដណ្ដើមកាំបិតនោះជាប់មាត់រួចប្រើមាត់ចាក់រាងកាយមនុស្សម្នាក់នោះ
"ល្បិចអន់ៗណាស់!(ច្រូច)"នាយគេចបានក៏ហក់ជាន់ក្បាលរបស់yiboធ្វើឲ្យកាំបិតធ្លាក់ពីមាត់របស់yiboទើបមនុស្សម្នាក់នោះយកទៅចាក់លើពោះរបស់yiboបំណងបញ្ចប់ជីវិតរបស់នាយរួចរហ័សរត់ចូលទៅក្នុងឡាននាំxiao zhanចាកចេញទៅ
"ច..ចាន់..."ពេលនេះសល់ត្រឹមដង្ហើមចង្រិតប៉ុណ្ណោះ អ្វីគ្រប់យ៉ាងត្រូវបានរលុបម្ដងបន្តិចៗសល់ត្រឹមតែតំណក់ឈាមដែលនាយមើលឃើញនៅលើផ្ទៃមេឃដែលជាការស្រមើលស្រមៃរបស់ខ្លួនប៉ុណ្ណោះ
មនុស្សម្នាក់ការពារមិនបាន?គេដៀលមិនខុសមែន!
សូមរង់ចាំភាគបន្ត.......
YOU ARE READING
writerជាទីស្រឡាញ់💖💚
Randomខ្ញុំមិនខ្វល់ថាគេអាចនឹងរើសអើងខ្ញុំដែលជាភេទទី3ឬក៏អត់នោះទេ ខ្ញុំគ្រាន់តែធ្វើតាមបេះដូងដើម្បីអាចទទួលក្ដីស្រឡាញ់ពីគេបានតែប៉ុណ្ណោះទោះជាចំណែកតូចមួយក៏ដោយʕ·ᴥ·ʔ� ស្នេហាបែបកំប្លែង+sweetនិងsadតិចៗ Wang yibo × xiao zhan
ភាគទី26:ពិធីចម្រើនព្រះជន្ម
Start from the beginning
