ភាគទី៤៨: កូនស្រី?

29 4 2
                                    

ភាគទី៤៨

<ចឹងឯងប្រាប់យើងមកមើល ថាហេតុអីឯងធ្វើបែបនោះ?>ជីនស្រែកសួរឡើងតឹងសរសៃរក ចំណែកដៃគេឡើង ឡើងសរសៃរ គេខឹងសឹងតែសម្លាប់អាម្នាក់នេះចោលទៅហើយ រួមទាំងប្អូនជាមួយផងដែរ

<ឯងចង់ដឹងហេស៎...គឺឪរបស់ឯងធ្វើអ្នកសម្លាប់ប៉ារបស់យើង ដោយចោទថាគាត់ក្បត់នឹងក្រុមហ៊ុន លក់ទិន្នន័យក្រុមហ៊ុន ឲ្យដៃគូរប្រជែង ហើយម៉ាក់របស់យើងក៏ត្រូវអ្នកនៅក្នុងគ្រួសារឯងធ្វើបាប មើលងាយ រហូតគាត់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់...យើងចង់សងសឹកឯង យើងចង់សម្លាប់អ្នកដែលមានកូននៅក្នុងត្រកូលគីមនេះ...ឯងមានដឹងទេ ថាហេតុអ្វីអ្នកស្រីផ្សេងៗនៅក្នុងភូមិគ្រឹះរបស់ឯងតែងតែសម្លាប់បន្ទាប់ពីមានដំណឹងថាមានកូន...ព្រោះយើងជាអ្នកធ្វើ យើងនឹងសម្លាប់នរណាក៏ដោយឲ្យតែមានកូនរបស់ត្រកូលគីម...មិនថាអ៊ំ ពូ មីង ឲ្យតែមានកូនដែលជាប់សាច់ឈាមនឹងត្រកូលគីម យើងនឹងសម្លាប់ទាំងម្តាយនឹងកូន...តែប្រពន្ធឯងសំណាងជាងគេ ហើយដែលងាប់តែកូន ម៉ែអាចនៅរស់...ហ៊ឹស...ហាសហា>ជេគនិយាយដោយមានសើចផង ញញឹមញញែមផង ប្រៀបដូចជាមនុស្សរោគចិត្តយ៉ាងអញ្ចឹង ចំណែកជីនក្រោយស្តាប់ហើយ គេមិនបានខ្វល់រឿងទាំងអស់ដែលជេគនិយាយនោះទេ គេកំពុងខឹងពេលលឺថាវាចង់សម្លាប់ទាំងប្រពន្ធនឹងកូនរបស់គេ ហើយក៏ព្យាយាមមិនឲ្យគ្រួសារគេមានអ្នកបន្តវេន អាម្នាក់នេះវាថោកទាបណាស់ គេខឹងសឹងតែយកកាំភ្លើងសម្លាប់វាភ្លាមៗទៅហើយ

<មិនដឹងថាឯងមានគំនុំអីជាប៉ាយើងកាលពីមុនទេ...យើងដឹងត្រឹមថាបើឯងហ៊ានប៉ះមនុស្សរបស់យើង ឯងក៏ត្រូវហ៊ានងាប់ផងដែរ...!ផាំង...>ជីនងើបពីកៅអ៊ីនិយាយឡើងដោយទឹកមុខមាំនឹងស្មើធេង ទឹកមុខគេពេលនេះប្រៀបដូចជាបិសាចចូលខ្លួនយ៉ាងអញ្ចឹង គ្រាន់តែនិយាយបានពាក់កណ្តាលប្រយោគ គេក៏ដកកាំភ្លើងមកភ្ជង់ក្បាលរបស់ជេគភ្លាម ហើយបន្ទាប់ពីគេនិយាយចប់ គេក៏កេះកៃកាំភ្លើង បាញ់ទម្លុះក្បាលរបស់ជេញដែលបណ្តាលឲ្យស្លាប់ភ្លាប់(សុំទោសបើប្រើពាក្យណាដែលជុលលើលោះ)

<បងប្រុស...!>យូរីស្រែឡើងយ៉ាងខ្លាំង ក្រោយឃើញជីនបាញ់សម្លាប់បងប្រុសរបស់នាង នាងមានបងប្រុសតែម្នាក់ ឥឡូវគាត់ក៏ទៅចោលនាងទៀត

You've reached the end of published parts.

⏰ Last updated: Apr 17 ⏰

Add this story to your Library to get notified about new parts!

គំនុំស្នេហ៍កម្មWhere stories live. Discover now