ភាគទី២២: លុតជង្គុង

43 3 0
                                    

ភាគទី២២

<មែនហើយ...ឲ្យពួកខ្ងុំទៅជាមួយទៅ...ចាហ្វាយទៅម្នាក់ឯងបែបនេះវាគ្រោះថ្នាក់ណាស់ ហើយយើងក៏មិនដឹងទៀតថាអាកញ្ចាស់នោះមានល្បិចអ្វីខ្លះដែរ>ជំនួយការស៊ុងក៏និយាយបន្តពីម៉ារី ព្រោះបើគេទៅតែឯងបែបនេះវាគ្រោះថ្នាក់ណាស់ តែទោះបីជាពួកគេព្យាយាមនិយាយយ៉ាងណាក៏ជីនមិនព្រមឲ្យពួកគេទៅជាមួយដែរ ហើយជីនក៏បើកឡានចេញទៅឃ្លាំងនោះ ដោយឃ្លាំងនោះវានៅជិតជាយក្រុង ទើបធ្វើឲ្យគេចំណាយពេលយូរក្នុងការធ្វើដំណើរទៅទីនោះ

បន្ទាប់ពីចំណាយពេលយូរគួសមគេក៏បានមកដល់ឃ្លាំងចាស់នោះ គ្រាន់តែមកដល់ភ្លាមជីនក៏ប្រញ៉ាប់ចាត់ការកូនចៅរបស់ហាននោះ ហើយគេក៏ចូលទៅក្នុងដើម្បីទៅរកជីស៊ូ គ្រាន់តែចូលមកដល់ក្នុងគេក៏បានឃើញជីស៊ូដែលត្រូវគេចងនិងកៅអ៊ី និងមានស្គត់បិទមាត់ ក្រោយឃើញវត្តមានរបស់ជីន ជីស៊ូក៏ត្រូវបើកភ្នែកធំៗមើលមកគេ នាងមិននឹកស្មានទេថាគេហ៊ានមកជួយនាងតែម្នាក់ឯងបែបនេះ វាពិតជាមិនគួរឲ្យជឿសោះ

<មកហើយឬលោកគីម>ដើរចូលមកជិតជីស៊ូបានបន្តិចសម្លេងរបស់ហានក៏បន្លឺឡើង ហើយលោកក៏ចេញមកក្រៅដោយដើរមកឈរជិតជីស៊ូ

<ឯងចង់បានស្អីពីយើង>ជីនមិននិយាយអ្វីច្រើនតែក៏សួរលោកហានភ្លាមតែម្តង ព្រោះពេលនេះកំហឹងគេកំពុងឆេះឡើងហើយក្រោយឃើញសភាពជីស៊ូ និងមុខម្សៀតហាននោះ

<ចង់បានស្អីឬ?គឺ...យើងចង់ឲ្យឯងបាត់ពីលើលោកនេះ ចឹងហើយក៏គ្មានអ្នកណាអាចបាំងមុខបានទៀតឡើយ>លោកហាននិយាយហើយក៏លើកាំភ្លើងមកចង្អុលជីន តែមើលមកគេហាក់ដូចជាមិនខ្លាចទាល់តែសោះ

<មិនគិតថាវាស្រួលពេកទេឬ>ជីននិយាយដោយសើើចចុងមាត់ហើយគេក៏ដើរចូលមកកាន់តែជិត

<បើឯងចង់ចឹងក៏សាកមើលទៅ>លោកហាននិយាយហើយក៏យកកាំភ្លើងនោះមកភ្ជុងជីស៊ូ ឯជីស៊ូវិញនាងភ័យឡើងហូរទឹកភ្នែក នាងហូរទឹកភ្នែកមិនមែនខ្លាចស្លាប់ តែនាងមិនឲ្យជីនយកខ្លួនមកជួបគ្រោះដោយសារនាងនោះទេ

គំនុំស្នេហ៍កម្មWhere stories live. Discover now