ភាគទី១២+១៣: ដំណឹងអាក្រក់

35 2 0
                                    

ភាគទី១២+១៣

<ជីស៊ូ!...ភ្ងាក់ឡើង...នាងមិនអាចកើតអីទេ>ជីនដែលរត់មកដល់ខាងក្រោមក៏ប្រញាប់រត់មករកជីស៊ូដែលកំពុងដេកក្នុងថ្លុកឈាម

<ជីស៊ូ...ជីស៊ូ...ជីស៊ូ...នាងឆាប់ភ្ងាក់ឡើងមក....នាងមិនអាចកើតអីបាននោះទេ....ខ្ងុំធ្វើបាបនាងមិនទាន់ឆ្អែតទេ....ឆាប់ក្រោកឡើងមក....>បានបន្តិចមកជីនក៏លើកបីជីស៊ូហើយក៏រត់ទៅរកឡានយ៉ាងលឿន​ ជំនួយការស៊ុងដែលដើរមក កាលបើឃើញចាហ្វាយរបស់ខ្លួនរត់ដោយមានបីលោកស្រីរបស់ដែលមានឈាមប្រលាក់បែបនេះ គេក៏រត់ទៅតាម​ គ្រាន់តែបានមកដល់ភ្លាមជីនក៏ដាក់ជីស៊ូក្នុងឡាន​ហើយក៏ស្រែកហៅជំនួយការស៊ុង ហើយជំនួយការស៊ុងក៏ប្រញាប់ប្រញាល់ចូលមកកន្លែងតាកុងឡាន ហើយក៏បើកចេញយ៉ាងលឿុន បានប្រហែល១០នាទីក្រោយមកពួកគេក៏បានមកដល់មន្ទីពេទ្យ ជីនបានលើកបីជីស៊ូឲ្យគេងលើគ្រែអ្នកជំងឺដើម្បីរុញចូលទៅក្នុង

<ពេទ្យបាត់ក្បាលទៅណាអស់ហើយ!មិនឃើញមានជំងឺមកទេ>ជីនកាលបើឃើញថាគ្មានពេទ្យចេញមក គេក៏ដកកាំភ្លើងចេញមកដើម្បីគម្រាមពេទ្យនៅទីនោះ ដោយវាបានបង្កឲ្យមានភាពរញ៉េរញ៉ៃពេញមន្ទីពេទ្យ បានបន្តិចមកក៏មានដុកទ័រនិងគិលានុបដ្ឋាយិកាក់ប៉ុន្មាននាក់រត់ចេញមក ពួកគេក៏ប្រញាប់រត់មករុញគ្រែអ្នកជំងឺដែលជំនួយការស៊ុងរុញមកនោះចូលទៅបន្ទប់សង់គ្រោះបន្ទាន់

<អត់ទោសលោក សាច់ញាតិត្រូវចាំនៅខាងក្រៅ>ជីនដែលប្រុងចូលក្នុងបន្ទប់សង់គ្រោះបន្ទាន់នោះក៏ត្រូវបានគ្រូពេទ្យឃាត់

<សូមជួយប្រពន្ធខ្ងុំផង>ជីននិយាយដោយរៀងអួលដើមកបន្តិច

<ខាងខ្ងុំនិឹងជួយឲ្យអស់ពីសម្មតិភាព>គ្រូពេទ្យថារួចក៏ដើរចូលបន្ទប់សង់គ្រោះបន្ទាន់ ហើយក៏ឈររងចាំដោយអន្ទះសារ

<ក្មួយជីន!មានរឿងអីមែនទេ ទើបបានជាអាវក្មួយមានសុទ្ធតែឈាមបែបនេះ>លោកផាកដែលដើរពីមកក៏ឃើញជីនដោយចៃដន្យ ហើយគាត់ក៏ដើរមកសួរនាំ

<បាទ!គឺ...ជីស៊ូក៏គេលួចបាញ់...លោកពូ>ជីនដកដង្ហើមធំបន្តិចហើយក៏និយាយប្រាប់លោកផាក

គំនុំស្នេហ៍កម្មOpowieści tętniące życiem. Odkryj je teraz