ភាគទី២៧: បារម្ភ

46 2 6
                                    

ភាគទី២៧

<សូម...សូមជួយគេផងទៅ...ជួយគេផងទៅ...គេត្រូវគ្រាប់កាំភ្លើង...ហើយឥឡូវគេសន្លប់បាត់ហើយ...សូមជួយគេផងទៅ...>ជីស៊ូនិយាយដោយរដាក់រដុក ហើយនាងក៏លើកដៃសំពះសុំជំនួយពីអ្នកដែលឈរនៅខាងមុខខ្លួន

<មិនអីទេណា...ចាំអ៊ំជួយ...>ក្រោយនិយាយហើយបុរស2នាក់នោះក៏លើកអៀវជីនទៅភូមិរបស់ពួកគេ

​​​​បន្ទាប់មកពួកគេក៏ធ្វើដំណើរមកកាន់ភូមិមួយដែលនៅក្នុងព្រៃនោះ(អាចហៅកុលសម្ព័នក៏បាន ព្រោះការរបស់នៅរបស់ពួកគេក៏ដូចកុលសម្ព័នដែរ)
បន្ទាប់ពីបាននមកដល់ភូមិហើយ អ៊ំស្រីម្នាក់នោះ(សារ៉េនដា)ដែលបានជួយនិងនាំពួកគេមកនោះក៏ឲ្យបុរសទាំងពីនាក់នោះយកជីនមកផ្ទះគាត់ ព្រោះជាគ្រូពេទ្យនៅទីនេះ ដោយគាត់បានយកគ្រាប់កាំភ្លើងនិងព្យាបាលគេតាមវិធីបែបបុរាណ បន្ទាប់ពីយកគ្រាប់ចេញរួចនិងរុំរបួសរួចគាត់ក៏ចេញមកក្រៅ ដោយគាត់បានឃើញជីស៊ូដែលអង្គុយនៅមាត់ទ្វានិងនៅយំខ្សឹបខ្សួរ

<នាងតូច...>អ៊ំស្រីក៏ហៅជីស៊ូ ចំណែកអ្នកដែលអង្គុយនេះគ្រាន់តែគាត់ហៅឈ្មោះភ្លាមនាងក៏ប្រញាប់ក្រោកឈរជិតគាត់

<តើគេយ៉ាងម៉េចហើយ?...>ជីស៊ូសួរដោយព្យយាមងាកមើលទៅខាងក្នុងផ្ទះតូចនោះ

<គេមិនអីទេ...អ៊ំបានដកយកគ្រាប់កាំភ្លើងចេញហើយ...មិនយូរទេគេនឹងដឹងខ្លួន>អ៊ំស្រីសារ៉េនដានិយាយដោយញញឹមតិច

<ចាស៎...អរគុណ...អ៊ំស្រីហើយ...តើខ្ងុំអាចចូលទៅមើលគេបានទេ>ជីស៊ូនិយាយអរគុណហើយក៏ព្យាយាមងាកមើលទៅអ្នកដែលនៅដេក្នុងផ្ទះតូច មុននឹងសុំការអនុញ្ញាតចូមទៅមើលគេ

<អ៊ំថានាងតូចទៅសម្រាកឲ្យមានកម្លាំងសិនទៅ...ចាំមកមើលគេតាមក្រោយក៏បាន>សារ៉េនដានិយាយដោយចង់ឲ្យនាងទៅសម្រាកសិន ព្រោះមើលទៅនាងដូចជាអស់ក្លាំងណាស់ តែប្រហែលមិនហ៊ានទៅសម្រាកព្រោះបារម្ភពីអ្នកដែលនៅដេកស្ដូកស្ដឹងនៅឡើយនោះ

<តែ...>ជីស៊ូរៀបនឹងតវ៉ាទៅហើយតែគាត់ក៏និយាយកាត់

<ទៅសម្រាកយកកម្លាំងទៅ...ចាំអ៊ំគេឲ្យទៅចុះ...ហើយពេលល្ងាចចាំក្មួយមកមើលគេចុះ>សារ៉េនដានិយាយបញ្ចុះបញ្ចូលជីស៊ូរហូតនាងងក់ក្បាលជាការយល់ព្រម ហើយគាត់ក៏បានហៅក្មេងស្រីម្នាក់មក ដោយក្មេងស្រីម្នាក់នោះគឺជាក្មួយស្រីរបស់គាត់ ឈ្មោះឆេយ៉ុង

គំនុំស្នេហ៍កម្មWhere stories live. Discover now