ភាគទី៦: កុំមកដេកដូចលោកស្រី

50 4 0
                                    


ភាគទី៦

❄ប្រទេសកូរ៉េ❄

ក្រឡែកមកមើលគ្រួសារត្រកូលវិញម្តង ដែលបង្ហាាអឲ្យឃើញនូវកញ្ញារូបស្រស់ម្នាក់ដែលកំពុងឈរកាន់ទូរស័ព្ទនៅមុខតុ ភ្លាមនោះស្រាប់តែ...

ប្រាវ...ប្រាវ...

លី ហាណា ដែលជាកូនស្រីរបស់ត្រកូលលីស្រាប់តែគប់ទូរស័ព្ទដែលនៅក្នុងដៃមុននេះទៅនឹងជញ្ជាាំងមួយទំហឹងហើយក៏ក្រវាស់គ្រឿងសម្អាងនិងរបស់របស់នៅលើតុចោលអស់

ក្រាក...

សម្លេងទ្វាត្រូវបានបើកឡើងក្រោមស្នាដៃរបស់លោកស្រីលីដែលជាម្តាយ ពេលបើកទ្វាទ្វាភ្លាមលោកស្រីក៏បើកភ្នែកធំៗមើលទៅកូនស្រីដែលកំពុងក្រវាស់របស់របរចោលហើយយំនោះ

<អាយ...មិនពិត...មិនពិតទេ...>ហាណាស្រែកខ្លាំងក្រោយពេលបានឃើញនូវព័ត៌មានដែលបានចុះផ្សាយពីការរៀបការរបស់គ្រួសារត្រកូលគីមកាលពីម្សិលមិញនេះ

<ហាណា...>

<ម៉ាក់...ហ៊ឹក...ហ៊ឹក...ម៉ាក់...>

<ហាណា...មានរឿងអ្វីនិងកូន?>លោកស្រីលីប្រញាប់រត់មករកកូនស្រីយ៉ាងលឿនខ្លាចថាមានរឿងអ្វីកើតឡើង

<ម៉ាក់មើលទៅ ក្រែងនាងស៊ូវាទៅដោះបំណុលមែនទេ?ហេតុអីពេលនេះវាបានទៅរៀបការជាមួយកូនប្រុសត្រកូលគីម...?ហេតុអីអ្នកដែលរៀបការនោះមិនមែនជាកូន?>ហាណាចាប់ផ្តើមគប់របរចោលពេញបន្ទប់ ពេលនេះនាងកាន់តែស្អប់ជីស៊ូលើសដើម តាំងពីតូចមកនាងតែងតែបានអ្វីៗលើសជីស៊ូជានិច្ច តែមើលពេលនេះចុះហេតុអីនាងមិនអាចបានអ្វីលើសជីស៊ូ ហេតុអីបានជាជីស៊ូអាចរៀបការជាមួយមនុស្សដែលនាងលួចស្រឡាញ់អស់ជាច្រើនឆ្នាំ និង គិតថាអាចនៅជាមួយគេបាននោះ ហេតុអី?!

<កុំបារម្ភអី ចាំម៉ាក់ចាត់ការវាឲ្យ>លោកស្រីលីអោបលួងលោមកូន ដោយក្នុងចិត្តកំពុងគិតធ្វើរឿងអាក្រក់អ្វីមួយ

<ម៉ាក់សន្យាណាថាម៉ាក់នឹងកម្ចាត់ជីស៊ូឲ្យបាន...សន្យាជាមួយកូនណាម៉ាក់ណា>ហាណានិយាយដោយអោបអ្នកជាម្តាយជាប់ ពេលនេះនាងត្រូវតែរកវិធីដើម្បីកម្ចាត់ជីស៊ូឲ្យបាន ព្រោះនាងមិនអាចឲ្យជីស៊ូលើសនាងបានឡើយ

គំនុំស្នេហ៍កម្មWhere stories live. Discover now