ភាគទី៤១: ពេលវេលាត្រូវសងសឹក

34 2 2
                                    

ភាគទី៤១

តែអ្វីដែលយើងកាន់តែចម្លែកចិត្តនោះគឺប្អូនស្រីរបស់បុរសម្នាក់នោះ មុខមាត់របស់នាងមើលទៅវាគឺប្រហែលៗ តែដោយសារតែវាងងឹតដែលធ្វើឲ្យពិបាកក្នុងការមើលមុខនាងឲ្យកាន់តែច្បាស់ តែដោយសារតែមានពន្លឺព្រះចន្ទជះមកលើកមុខរបស់តិចៗផងនោះយើងក៏អាចមើលឃើញមុខរបស់នាងបានយ៉ាងច្បាស់ កាលបើយើងឃើញមុខរបស់នាងហើយក៏ប្រហែលគ្មាននរណាអាចនឹកស្មានបានដែលថាជានាងមនុស្សដែលធ្លាប់បានសម្លាប់លោកស្រីនៅទីនេះពីមុនមកនោះ ហើយមនុស្សស្រីម្នាក់នោះគឺ....

<យូរី!!!!??>

<ឯងហៅបងមកធ្វើអី?>ក្រោមឃើញអ្នកដែលជាប្អូនមកដល់ហើយអ្នកដែលជាបងប្រុសក៏សួរ ព្រោះគេមិនសូវជាចង់មកជួបគ្នាញឹកញាប់ពេកទេព្រោះគេខ្លាចថានឹងមានអ្នកមកឃើញហើយក៏សង្ស័យពួកគេទាំងពីេ ហើយគេក៏ធ្លាប់ប្រាប់អ្នកជាប្អូនរួចហើយបើគ្មានការសំខាន់មហាមកជួបគ្នា ព្រោះវាអាចនឹងឆាប់បែកការ

<មានការទើបហៅបងមក...ពេលនេះវាមានកូនហើយបងដឹងទេ?>យូរីនិយាយដោយសម្លេងកាចឆ្នាស់ខុសពីរាល់ដង ដែលនាងនៅជាមួយម៉ែដោះនិងជីស៊ូ ហើយអ្នកដែលយូរីនិយាយមុននេះក៏មានគ្មានអ្នកណាឆ្ងាយក្រៅពីជីស៊ូដែរ ដោយសម្តីរបស់នាងធ្វើឲ្យអ្នកដែលមាននាមជាបងប្រុសមើលភ្នែកធំៗ ភ្ងាក់ផ្អើលជាខ្លាំង

<មានកូន?ឯងចង់និយាយពី លី ជីស៊ូនោះមែនទេ?>អ្នកជាបងប្រុសនិយាយដោយគិតបន្តិច ព្រោះគេនឹកឆ្ងល់ថាបើនាងមានកូនមែនដំណឹងនេះប្រហែលត្រូវផ្សព្វផ្សាយពេញភូមិគ្រឹញហើយ តែនេះវាគឺស្ងារ់ឆឹងតែម្តង គ្មាននរណានិយាយរឿងដែលលោកស្រីនៅទីនេះមានកូនសោះ

<ត្រូវហើយ! វាគឺមានកូនហើយ វាកំពុងមានអ្នកស្នងត្រកូលរបស់គ្រួសារត្រកូលគីមហើយ>យូរីនិយាយដោតយកមកដែមកអោបជាប់នឹងទ្រូង ក្រោយលឺហើយអ្នកជាបងប្រុសក៏កាន់តែប្រាកដចិត្តថាប្អូនរបស់ខ្លួនបានដឹងរឿងនេះមុនអ្នកនៅភូមិគ្រឹះទាំងអស់

<ម៉េចក៏ឯងដឹង?>អ្នកដែលជាបងប្រុសសួរ

ក្រលែកមកមើលកាលពីព្រឹកមិញ ដែលជាពេលដែលជីស៊ូនាងមិននៅផ្ទះ ដោយពេលនោះយូរីនាងបានមកសម្អាតបន្ទប់របស់ជីស៊ូ ដោយសារតែពេលនោះយូរីនាងមានអារម្មណ៍ថាជីស៊ូចាប់ផ្តើមមានអាការ:ចម្លែកៗ ដែលវាមើលទៅប្រហាក់ប្រហែលទៅនឹងអ្នកមានផ្ទៃពោះផងនោះ ពេលកំពុងសម្អាតបន្ទប់របស់ជីស៊ូនាងក៏បានចាប់ផ្តើមឆែកមើលក្នុងបន្ទប់របស់ជីស៊ូ ហើយជាលិទ្ធផលនាងក៏បានរកឃើញនូវប្រដាប់ពិនិត្យផ្ទៃពោះ ដែលវាត្រូវបានជីស៊ូទុកនៅក្នុងថតតុ

គំនុំស្នេហ៍កម្មTahanan ng mga kuwento. Tumuklas ngayon