ភាគទី១៦+១៧: មិនមែនកូនបង្តើត?

37 2 0
                                    

ភាគទី១៦+១៧


<មនុស្សអាក្រក់!>ក្រោយគេដើរចូលទៅក្នុងភូមិគ្រឹះបាត់នាងក៏លួចជេរគេ ចំណែកឯអ្នកដែលដាក់ទោសឲ្យគេឈរឯណ្ណេះវិញ គេមិនទៅណាឆ្ងាយនោះទេគឺគេនៅឈរចាំមើលគ្រប់សកម្មភាពទាំងអស់របស់រាងស្តើងជីស៊ូ

ក្រោយឈរបានបន្តិចមេឃក៏ចាប់ផ្តើមបង្អុលភ្លៀងមកយ៉ាងខ្លាំងដែលវាព្រៀបដូចជាការដាក់ទោសរបស់នាងមួយទៀតចឹង នាងឈរដោយអោបដៃចូលគ្នា

~គ្រាំង~គ្រាំង~គ្រាំង~

<អាយ...ហ៊ឹក...ហ៊ឹក>

ដោយសារភ្លៀងខ្លាំងទើបវាធ្វើឲ្យមានផ្គររន្ទះលឺសូរខ្លាំងៗដែលវាធ្វឲ្យជីស៊ូនាងខ្លាចជាខ្លាំង តាំងពីដើមមកនាងខ្លាចសម្លេងផ្គររន្ទះស្រាប់ទៅហើយ ព្រោះកាលនៅតូចនាងធ្លាប់បានជួបរឿងហេតុមួយដែលធ្វើឲ្យនាងខ្លាចដល់សព្វថ្ងៃនេះ ដោយលឺសម្លេងផ្គររន្ទះខ្លាំងៗបែបនេះវាក៏ធ្វើឲ្យនាងខ្លាច ហើយនាងក៏យកដៃខ្ទប់ត្រចៀកហើយក៏ចាប់ផ្តើមយំ រាងស្តើងជីស៊ូរងារញ័រញ៉ាក់ជាខ្លាំង នាងឈរដោយញ៉ាក់ពេញខ្លួនទាំងអស់ ឈរកណ្តាលភ្លៀងបានមួយស្ទុះធំជីស៊ូក៏ចាប់ផ្តើមងងឹតមុខម្តងបន្តិចៗហើយក៏ស្រាប់តែដួលសន្លប់ភ្លាមៗ ចំណែកឯអ្នកដែលឈរមើលនោះវិញក្រោយឃើញជីស៊ូដួលសន្លប់គេក៏ប្រញាប់រត់មករកនាងភ្លាម គេក៏លើកបីរាងស្តើងជីស៊ូចូលមកក្នុងភូមិគ្រឹះវិញ ពេលដែលគេបីជីស៊ូចូលមកក្នុងនោះ វាក៏ធ្វើឲ្យអ្នកបម្រើដែលនៅក្នុងភូមិគ្រឹះនោះមានការភ្ងាក់ផ្អើលជាខ្លាំង ព្រោះពួកគេគ្រប់សុទ្ធតែដឹងថាជីស៊ូបានស្លាប់ដោយសារគេលួចបាញ់ តែនេះមកឃើញមនុស្សស្រស់ៗបែបនេះអ្នកណាមិនខ្លាចនោះ

<ឆាប់ទៅគ្រូពេទ្យ!>ជីនបីជីស៊ូមកក្នុងភូមិគ្រឹះហើយក៏ស្រែកប្រាប់អ្នកបម្រើដែលឈរមើលនោះ

<ចា...ចាស៎>ថាហើយគេក៏លើកបីជីស៊ូទៅបន្ទប់បាត់ ហើយស្រីបម្រើនោះក៏ទៅហៅពេទ្យ

<មានរឿងអ្វី?>ម៉ែដោះដែលដើរមកបានជួបអ្នកបម្រើនោះក៏សួរ

គំនុំស្នេហ៍កម្មWhere stories live. Discover now