ភាគតី២៤: វង្វេងព្រៃ

73 2 2
                                    

ភាគទី២៤

<តើយើងអាចចេញពីនេះបានដោយរបៀបណាទៅ?>ជីស៊ូសួរជីនហើយក៏សម្លឹងមើលជុំវិញខ្លួនដែលមានតែព្រៃក្រាស់ឃ្មឹកពទ្ធ័ជុំវិញ

<មិនទាន់ដឹងទេ...ពេលនេះមានតែចាំឲ្យស៊ុងនាំគ្នីគ្នាមកជួយតែប៉ុណ្ណោះ>ជីននិយាយដោយមើលជុំវិញខ្លួនក្រែងល៎មានផ្លូវដែលអាចចេញពីទីនេះ

<អូយ៎...>ជីស៊ូស្រែកឡើងពេលដែលនាងក្រោកឈរ នាងស្រែកនេះនាងមានរបួសដោយសារកកិតពេលរមៀលមកមុននេះ ឃើញបែបនេះជីនក៏ចូលទៅជួយទប់នាងឲ្យមានលំនឹង

<អាចដើរបានទេ>ជីនមើលក្បាលជង្គង់ដែលមានចេញឈាមនោះហើយក៏សួរទៅកាន់ជីស៊ូ

<មិនអីខ្ងុំអាចដើរបាន គ្រាន់តែរៀងឈឺបន្តិចប៉ុណ្ណោះ>ជីស៊ូជ្រើសយកនិយាយកហុកដើម្បីកុំឲ្យគេបារម្ភ

<ចឹងល្អហើយ...នាងនៅទីនេះសិនហើយ ខ្ងុំទៅរកមើលផ្លូវចេញពីទីនេះសិន>ជីននិយាាប្រាប់ជីស៊ូនៅសម្លឹងមើលជុំវិញខ្លួន ហើយជីស៊ូក៏ងក់ក្បាលជាការបញ្ជាក់ ក្រោយឃើញជីស៊ូងក់ក្បាលហើយ គេក៏ដើរចេញទៅបាត់
បន្ទាប់ពីជីនចេញទៅបាត់មួយសន្ទុះ ជីស៊ូក៏ចាប់ផ្តើមមានអារម្មណ៍ថាខ្លាច ព្រោះមេឃវាចាប់ផ្តើមងងឹតបាត់ទៅហើយ តែជីនគេនៅមិនទាន់មកវិញទៀត ដោយចាំជីនយូរពេកភាពភ័យខ្លាចក៏ចូលមកក្នុងខ្លួនរបស់នាង

<ជីន!លោកទៅណាបាត់ហើយ...មកយកខ្ងុំទៅជាមួយផង...ហ៊ឹកៗ...>ដោយភាពភ័យខ្លាចជីស៊ូក៏ចាប់ផ្តើមរលីងរលោងទឹកភ្នែក ហើយពេលងាកមើលជុំវិញខ្លួនវាពិតជាគួរឲ្យខ្លាចណាស់ ដែលនាងត្រូវស្តិតនៅក្នុងតែម្នាក់ឯងបែបនេះ ជាពិសេសនោះមេឃវាចាប់ផ្តើមងងឹតហើយ ដោយមិនដឹងថាអាចទៅណាបាន នាងក៏អង្គុយឈ្ងោកមុខយំម្នាក់ឯងនៅក្នុងព្រៃ បើនាងពិតជាត្រូវស្លាប់ក្នុងព្រៃមែននាងនឹងសោកស្តាយបំផុត

>ដោយភាពភ័យខ្លាចជីស៊ូក៏ចាប់ផ្តើមរលីងរលោងទឹកភ្នែក ហើយពេលងាកមើលជុំវិញខ្លួនវាពិតជាគួរឲ្យខ្លាចណាស់ ដែលនាងត្រូវស្តិតនៅក្នុងតែម្នាក់ឯងបែបនេះ ជាពិសេសនោះមេឃវាចាប់ផ្តើមងងឹតហើយ  ដោយមិនដឹងថាអាចទៅណាបាន នាងក៏អង្គុយឈ្ងោកមុខយំម្នាក់ឯងនៅក្នុងព្រៃ បើនាងពិតជាត្រូវស្...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
គំនុំស្នេហ៍កម្មWhere stories live. Discover now