ភាគទី៨: ជាស្រីរបស់យើង

41 2 0
                                    

ភាគទី៨

<លោកប្រុសគិតយ៉ាងម៉េចដែល>នារីម្នាក់ដែលមានតួនាទីធំជាងគេក៏ដើរមកសួរជីន

<អឹម...គ្រាន់បើ>គេគ្រហឹមបន្តិចហើយក៏ដើរទៅជិតជីស៊ូ ដោយគេបានឲ្យជីស៊ូកាន់ដៃរបស់គេហើយក៏ទៅរកឡានដែលបានរៀបចំនៅខាងក្រៅ

<...>ពួកគេបានចូលមកក្នុងឡានដើម្បីធ្វើដំណើរទៅចូលរួមកម្មវិធី ប៉ុន្តែក្នុងឡានបែរជាមានសភាពស្ងាត់ច្រងំ មិនមាននរណានិយាយរកអ្នកណាមុននោះទេ

<ពាក់វាទៅ>បន្ទាប់ពីស្ងាត់អស់មួយសន្ទុះធំជីនស្រាប់តែយកប្រអប់មួយពីដៃជំនួយការសុង ហើយបោះទៅឲ្យជីស៊ូដែលអង្គុយទល់មុខនាយ ហើយប្រអប់គ្មានអ្វីឆ្ងាយក្រៅពីឈុតគ្រឿងអលង្ហាពេជ្រ មួយឈុត ដែលមានខ្សែដៃ,ខ្សែក,និងជញ្ជៀនមួយវង់ ដោយជញ្ជៀននោះវាមានរូបរាងដូចទៅនិងជញ្ចៀនដែលជីនពាក់ជាប់និងដៃរបស់គេ

<ឆាប់ពាក់វាទៅ យើងមិនចង់ឲ្យគេថាគម្រិះស មានសូម្បីតែឈុតអលង្កាក៏គ្មាឲ្យប្រពន្ធពាក់នោះទេ>ដោយឃើញថានាងនៅមើលឈុតគ្រឿងអលង្ការនោះ ហើយមិនទាន់យកពាក់នាយក៏និយាយប្រាប់នាង

<ខ្ងុំមិនបានសួរ>ប្រាកដណាស់នាងមិនបានសួរគេថា ហេតុអ្វីឲ្យនាងពាក់របស់មានតម្លៃបែបនេះនោះទេ?តែគេបែរជាឆ្លើយទាំងដែលនាងមិនបានសួរ ហើយរាងស្តើងជីស៊ូក៏យកខ្សែដៃមកពាក់ រួចទើបនាងយកមកខ្សែកមកពាក់ ដោយឃើញថានាងពិបាកក្នុងការពាក់ខ្សែលនោះជីនក៏បានយកខ្សែកនោះមកពាក់ឲ្យរាងស្តើងជីស៊ូដែលធ្វើឲ្យមុខរបស់ពួកគេនៅជិតៗគ្នា ដែលវាបណ្តាលឲ្យបេះដូងរបស់ជីស៊ូចាប់ផ្តើមលោតដុកដាក់ៗ
បន្ទាប់ពីពីធ្វើដំណើរអស់រយ:ពេលជាយូរពួកគេក៏បានមកដល់អគារពាណិតកម្មមួយដែលគេបានរៀបចំធ្វើកម្មវិធីនៅទីនេះ ជីនបានដើរចេញមកក្រៅរួចទើបរាងតូចជីស៊ូចេញមកតាមក្រោយ ដោយពេលដែលជីស៊ូចេញមកក្រៅនោះ នាងត្រូវបានជំនួយការសុងឈោងដៃដើម្បីនាងចាប់ពេលចេញមកក្រៅ តែគេក៏ត្រូវក៏ដៃចេញវិញពេលឃើញខ្សែភ្នែកពិឃាតរបស់ចាហ្វាយខ្លួន ដោយដឹងថាជីនសម្លក់មកនាងនិងជំនួយការសុងទើបជីស៊ូងើបចេញមកដោយខ្លួនឯង

គំនុំស្នេហ៍កម្មWhere stories live. Discover now