ភាគទី៩+១០+១១: សងសឹក?

63 3 0
                                    

ភាគទី៩+១០+១១

    <ខ្ងុំសុំទៅបន្ទប់ទឹកមួយភ្លែត> បានបន្តិចមកជីស៊ូក៏បានសុំជីនមកបន្ទប់ទឹកដោយទឹកមុខស្រងោស្រងាត់

    <អឹម...>ជីនក្រហឹមជាការអនុញ្ញាត

    ជីស៊ូគ្រាន់តែចូលមកដល់ក្នុងបន្ទប់ទឹកភ្លាម នាងក៏ស្រាប់តែយំយកៗតែម្តង នាងយំព្រោះនាងអារម្មណ៍ថាឈឺពេលដែលលឺគេនិយាយប្រាប់អ្នកដទៃថានាងជាស្រីរបស់គេ តែមិនមែនជាប្រពន្ធ ពាក្យស្រីមួយម៉ាត់នេះហើយដែលវាធ្វើឲ្យនាងមានអារម្មណ៍ថាឈឺនៅទ្រូងខាងឆ្វេងដែលវាព្រៀបដូចជាមានអ្វីមួយមកចាក់បេះដូងយ៉ាងអញ្ចឹង បើសិនជាប្រាប់អ្នដទៃថានាងជាប្រពន្ធវាខ្មាស់គេណាស់មែនទេ?ទើបបានជាគេនិយាយប្រាប់អ្នកដទៃបែបនេះ តែនាងក៏មិនយល់ខ្លួនឯងដែលថាហេតុអ្វីនាងមានអារម្មណ៍ថាឈឺនៅទ្រូងខាងឆ្វេងនិងម្លេះឬមួយនាងបានស្រឡាញ់គេហើយ?ទេមិនអាចទេនាងមិនអាចស្រឡាញ់គេជាដាច់ខាត ព្រោះគេមិនបានស្រឡាញ់នាង គេរៀបការជាមួយនាងក៏ព្រោះតែលោកយាយរបស់គេ គេមិនដែលទុកនាងជាប្រពន្ធ គេទុកនាងត្រឹមជាកូនបំណុលដែលត្រូវមកសងបំណុលនិងជាស្រីកំដអារម្មណ៍គេម្តងមួយពេកប៉ុណ្ណោះ ប្រាកដណាស់រវាងនាងនិងគេត្រឹមតែកូនបំណុលនិងម្ចាស់បំណុលតែប៉ុណ្ណោះ ចឹងហើយនាងមិនត្រូវគិតអ្វីហួសពីពាក្យថាកូនបំណុលនិងម្ចាស់បំណុលនោះទេ

    បន្ទាប់ពីចំណាយក្នុងបន្ទប់ទឹកអស់មួយស្របក់ទើបជីស៊ូចេញមកវិញ ដោយភ្នែករបស់ពេលនេះគឺឡើងក្រហមតែម្តង បន្ទាប់មកជីស៊ូបានដើរមកចូលទៅក្នុងកម្មវិធីវិញ តែនាងត្រូវគាំងនៅមួយកន្លែងក្រោយពេលនាងបានឃើញមាននារីម្នាក់ដែលមាន មុខសម៉ត់រលោង បបូលពណ៌ក្រហម ពាក់ស្បែកជើងកែងចោត និង ស្លៀកពាក់សិចស៊ី ម្នាក់កំពុងតែអោបកជីនពីក្រោយនិងធ្វើកាយវិការម្ញេចម្ញក់ដាក់គេ ដែលកាយវិការទាំងអស់នេះ វាធ្វើឲ្យទឹកភ្នែកដែលទើបតែស្រក់មកមុននេះ ក៏ត្រូវស្រក់មកម្តងទៀតដោយមិនដឹងខ្លួន ដោយពិបាកក្នុងការមើលហេតុការទាំងអស់នេះ ជីស៊ូក៏បានដើរចេញពីកម្មវិធីដោយនាងបានមកអង្គុយនៅខាងក្រៅតែម្នាក់ឯង ហើយនាងក៏ជូតទឹកភ្នែកដែលស្រក់មុននេះចេញដោយមិនឲ្យនរណាឃើញនោះទេ ដោយនាងនៅអង្គុយស្រងោស្រងាត់តែម្នាក់ឯង ដោយនាងមិនបានចូលទៅក្នុងកម្មវីធីវិញនោះទេ នាងខ្លាចថាពេលចូលទៅក្នុងកម្មវិធីនោះវិញទៅ នាងអាចនឹងឃើញនូវទេតភាពដែលនាងមិនចង់ឃើញ ហើយវាអាចធ្វើឲ្យនាងកាន់តែឈឺចាប់ជាងនេះ បែបនេះហើយការដកខ្លួនចេញគឺជាជម្រើសដែលល្អបំផុតហើយ

គំនុំស្នេហ៍កម្មWhere stories live. Discover now