ភាគទី៧: ចូលរួមកម្មវិធី

41 3 0
                                    

ភាគទី៧

<​​​គឺ...គឺខ្ងុំចង់ទៅដើរមកមើលសួនច្បារខាងក្រោយភូមិគ្រឹះនេះ បងជួយយកទៅឲ្យជំនួសខ្ងុំផងណា>ជីស៊ូនិយាយដោយរៀងរអ៊ាករអួលបន្តិចនៅដើមប្រយោគ មិនមែននាងមិនចង់យកឲ្យឬខ្ជិលនោះទេ តែនាងមិនចង់ឃើញមុខអ្នកខ្លះប៉ុណ្ណោះ

<ចឹងមិនអីទេចាំយកទៅជូន>

<ចាស៎!អរគុណ>បន្ទាប់ពីនិយាយអរគុណរួច​ជីស៊ូក៏បានដើរទៅសួនច្បារបាត់

1ខែក្រោយមក(សុំកាត់ខ្លះហើយ ឆាប់ចប់)

រយ:មួយខែបានគន្លងផុតយ៉ាងឆាប់រហ័ស តែវាមិនមែនឆាប់សម្រាប់រាងស្តើងជីស៊ូនោះទេ ព្រោះត្រូវបានជីនធ្វើបាបយ៉ាងច្រើន ពេលខ្លះក៏ឲ្យបោសសម្អាតផ្ទះម្នាក់ឯងដោយគ្នានអ្នកជួយ ពេលខ្លះក៏ត្រូវគេឲ្យមកអង្គុយកាត់ស្មៅដោយប្រើកន្រ្តៃ ពេលខ្លះក៏ត្រូវទៅសម្អាតអាងទឹក ពេលខ្លះគេមិនឲ្យនាងញាំបាយ ហើយក៏ឲ្យនាងគេងលើឥដ្ឋទៀតផង មួយរយ:នេះគេឧស្សាហ៍ធ្វើបាបនាងព្រោះលោកយាយរបស់ជីនមិននៅ ទើបគេបានចិត្តធ្វើបាបនាងយ៉ាងនេះ

<មើលអី!ម៉េចមិនធ្វើការរបស់នាង>នាងត្រូវបានគេនិយាយដាក់នាងខ្លាំងពេលដែលនាងងាកមើលមុចគេពេលជូតតុ គេនិយាយហើយក៏ងាកមកអានសៀវភៅដែលនៅក្នុងដៃនោះវិញដែលធ្វើឲ្យនាងត្រូវឆ្ងក់មុខធ្វើការរបស់នាង ប្រាកដណាស់រយ:មួយខែមកនេះគេឲ្យនាងធ្វើការដូចអ្នកបម្រើរបស់គេចឹង គេប្រហែលជាមិនបានចាត់ទុកនាងជាប្រពន្ធរបស់គេទេ តែត្រូវហើយ!គេមិនបានស្រឡាញ់នាង គេរៀបការជាមួយនាងក៏ព្រោះតែលោកយាយរបស់គេបង្ខំនិងដើម្បីឲ្យនាងសងបំណុលនិងសងសឹកដែល

<មើលមុខក៏មិនបាន>នាងនិយាយក្នុងចិត្តហើយក៏ជូតតុនោះបង្ហើយ រួចក៏ដើរទៅជូតនៅក្បែរជណ្តើរម្តង នាងនៅជូតសុខៗក៏ស្រាប់តែមានមនុស្សស្រី3-4នាក់ដើរចូលមកដោយមានកាន់ប្រអប់អ្វីយ៉ាងជាប់ដៃគ្រប់គ្នា ដោយពួកនាងបានទៅរកជីនដែលអង្គុយនៅសាឡុងនោះ

<លោកគីម!>ស្រីម្នាក់ដែលមានវ័យរៀងចាស់ជាងគេក៏បានហៅជីនដែលកំពុងអានសៀវភៅនោះ

គំនុំស្នេហ៍កម្មWhere stories live. Discover now