ភាគទី៤៥:បាត់បង់

70 3 2
                                    

ភាគទី៤៥

<ឆាប់ដឹងខ្លួនឡើងវិញណា...>ជីនអង្គុយក្បែរគ្រែអ្នកជំងឺ ហើយក៏ក្រសោបដៃរបស់ជីស៊ូជាប់ មុននឹងនិយាយដោយភ្នែករលឹងរលោង គេមិនចង់បាត់បង់នាងឡើយ ទោះនាងនៅក្នុងគ្រួសារដែលគេស្អប់ក៏គេមិនចង់បាត់បង់នាងដែរ

<ចាហ្វាយ! ស៊ុងមកដល់ហើយ>ភ្លាមនោះម៉ារីក៏ដើរចូលមកក្នុងបន្ទប់អ្នកជំងឺ មុននិងនិយាយឡើង ក្រោយលឺម៉ារីនិយាយបែបនេះហើយ ជីនក៏ងើបដើរចេញទៅខាងក្រៅ

<ការប្រជុំយ៉ាងម៉េចហើយ?>ពេលបានជួបជំនួយការស៊ុងហើយ ជីនក៏សួរព្រោះការប្រជុំជាមួយម្ចាស់ភាគហ៊ុនលើនេះក៏សំខាន់ណាស់ដែរ

<ការប្រជុំរលូនល្អណាស់ ហើយម្ចាស់ភាគហ៊ុនទាំងសុទ្ធតែដាក់ទុនរកស៊ីជាមួយយើង>ក្រោយលឺជំនួយការរបស់ខ្លួននិយាយបែបនេះជីនក៏រៀងធូរចិត្តបានបន្តិច ភ្លាមៗនោះជីនស្រាប់តែនឹកឃើញរឿងមួយដែលគេចង់ឲ្យកូនចៅរបស់ខ្លួនធ្វើ

<ស៊ុង!ឯងឆាប់ទៅសើបទៅថា តើនរណាជាអ្នកបង្ករឿងដែលកើតឡើងលើកនេះ>ជីននិយាយសម្លេងមាំកាលបើនឹកឃើញពីអ្នកដែលធ្វើបាបប្រពន្ធនឹងកូនរបស់គេ បើគេដឹងច្បាស់ជាមិនរួចខ្លួនជាមិនខាន

<បាទ!>

<មិនបាច់ទេ!ខ្ងុំចាត់ការរួចហើយ អ្នកដែលបង្កហេតុលើកនេះគឺ យូរី នឹង បងប្រុសរបស់នាងជេគ ខ្ងុំឲ្យគេចាប់ពួកគេឃុំទុកហើយ>ម៉ារីនិយាយឃាត់ក្រោយ ពេលដែលជំនួយការស៊ុងរៀបនឹងចេញទៅធ្វើតាមបញ្ជារបស់ជីន ដោយម៉ារីនាងដឹងយូរមកហើយថាយូរីមានបងប្រុស តែនាងក៏មិនដែរដឹងថាពួកគេមានបំណងសម្លាប់ចាហ្វាយរបស់ខ្លួន

<យូរី? នាងជាអ្នកបង្ក? ហឹស...យកនាងទៅឃុំទុកនៅបន្ទប់ធ្វើទារុណកម្មទៅ រួមទាំងបងប្រុសរបស់នាងផងដែរ...ពេលនាងដឹងខ្លួនហើយវិញចាំយើងចាត់ការរឿងនេះដោយផ្ទាល់>ជីននិយាយដោយខឹងមនុស្សដែលគេខំទុកចិត្តក្បត់គេ បើក្បត់វាមិនអីទេ តែនេះហ៊ានធ្វើបាបមនុស្សរបស់គេផង គេគ្មានថ្ងៃដោះលែងពួកគេជាដាច់ខាត់
 

គំនុំស្នេហ៍កម្មWhere stories live. Discover now