ភាគទី១៤: អភូតហេតុ

27 2 0
                                    

ភាគទី១៤

<ជីន...កាត់ចិត្តខ្លះទៅនាងទៅបានសុខហើយ>លោកផាកក៏ដើរមកវាយស្មារបស់គេតិចៗទុកជាការលើកទឹកចិត្ត

<.....>ជីនគេមិនបានតបអ្វីនោះទេ ពេលនេះគេគ្មានអារម្មណ៍ស្តាប់សម្តីនរណានោះទេ ពេលនេះគេដូចមានអារម្មណ៍ហេងហោងពេលដែលមិនឃើញនាង ហេតុអ្វីក៏នាងដាច់ចិត្តទៅចោលគេបែបនេះ បានបន្តិចមកក្រុមគ្រូពេទ្យក៏អុសសាកសពរបស់ជីស៊ូចេញមក ពួកគេបានអុសសាកសពរបស់ទៅបន្ទប់សាកសព ដែលក្នុងបន្ទប់ដាក់សាកសពនោះមានសាកសពជាច្រើនដែលគ្រួសារមិនទាន់យកទៅធ្វើបុណ្យឲ្យ ដោយក្នុងនោះក៏មានជីស៊ូដែល ពេលយកសាកសពរបស់ជីស៊ូមកដាក់ក្នុងបន្ទប់នោះរួចហើយ ក្រុមគ្រូពេទ្យក៏ចេញមកវិញ
ក្រោយក្រុមគ្រូពេទ្យចេញទៅបាត់យើងក៏ឃើញជីស៊ូនាងងើបមកអង្គុយនៅចុងគ្រែ

<អូយ៎...ម៉េចក៏ឈឺក្បាលម្លេះ?អៅ!ហើយម៉េចក៏នាងមានមុខមាត់ដូចខ្ងុំម្លេះ?>ជីស៊ូងើបមកអង្គុយហើយនាងក៏ចុះពីគ្រែពុតដៃពុតជើង តែក៏ត្រូវភ្ងាក់ផ្អើលក្រោយឃើញមាននារីម្នាក់ដែលមានមុខមាត់ដូចនាងបេះបិទ ដោយនាងនៅគេងលើគ្រែ ប្រាកដណាស់ជីស៊ូនាងបានស្លាប់ហើយ តែនាងមិនបានដឹងខ្លួននោះទេថាខ្លួនបានស្លាប់ ហើយនារីម្នាក់ដែលមានមុខមាត់ដូចនាងនោះ គឺជានាងខ្លួនឯង ដោយពេលនេះប្រលឹងរបស់ជីស៊ូបានចេញមកក្រៅរាងកាយរបស់នាង ដោយមិនឃើញមានការឆ្លើយតបតវិញ ជីស៊ូក៏ដើរចេញពីបន្ទប់ដាក់សាកសពនោះ ដោយនាងបានដើរមើលជុំវិញមន្ទីពេទ្យបានបន្តិចនាងក៏បានដើរមកសួរបុរសម្នាក់

<លោកពូៗ តើលោកពូស្គាល់ផ្លូវទៅភូមិគ្រឹះគីមទេ?>ជីស៊ូឃើញបុរសម្នាក់ក៏សួរទៅគាត់ ព្រោះនាងមិនស្គាល់ផ្លូវទៅភូមិគ្រឹះគីមវិញនោះទេ តែមើលទៅគាត់ហាក់ដូចជាមិនបានលឺអ្វីដែលនាងបានសួរគាត់នោះទេ នាងបន្តសួរគេសួរឯងសឹងតែគ្រប់គ្នា តែគ្មានអ្នកតបនិងការសួររបស់នាងសោះ នាងបន្តដើរមកបានបន្តិចក៏លឺគិលានុបដ្ឋាយិកាក់២កំពុងនិយាយពីរឿងអ្វីមួយ

<ណែ៎...ឯងមានដឹងទេ យើងលឺថាប្រពន្ធរបស់លោកគីមដែលទើបតែរៀបការកាលពីប៉ុន្មានខែមុននោះបានស្លាប់ហើយ>គិលានុបដ្ឋាយិកាក់ម្នាក់និយាយទៅកាន់គិលានុបដ្ឋាយិកាក់ម្នាក់ទៀតដែលជាមិត្ត ដែលវាធ្វើឲ្យអ្នកដែលដើរពីក្រោយតាមស្តាប់នេះត្រូវឈប់ឆ្ងក់មួយកន្លែង

គំនុំស្នេហ៍កម្មWhere stories live. Discover now