ភាគទី៣៥: លោកធ្លាប់ស្រឡាញ់ខ្ងុំទេ?

36 2 2
                                    

ភាគទី៣៥

<កុំមាត់ច្រើន...មើលទៅគេមិនមែនជាមនុស្សធម្មតាទេ>អ៊ំសារ៉េនដានិយាយប្រាប់ក្មួយ ព្រោះតាមដែលគាត់មើលគេអាចជាមនុស្សមានសិទ្ធិមានអំណាចមិនអាចផ្តេសផ្តាស់បានឡើយ ហើយគេក៏មានកូនចៅមកតាមរកច្រើនបែបនេះទៀតបើហ៊ានតែផ្តេសផ្តាសអាចនិងគ្មានជីវិតនៅផងក៏មិនដឹង

<ខ្ងុំដឹងហើយអ៊ំ!>ឆេយ៉ុងនិយាយហើយក៏ដើរចេញពីទីនោះ

ក្រឡែកមកម៉ារីឯណ្ណេះវិញនាងបានដើរតាមការប្រាប់របស់អ្នកភូមិរហូតដល់ផ្ទះដែលជីស៊ូនោះ ដោយពេលនាងមកដល់វាស្របពេលដែលជីស៊ូចេញពីក្នុងផ្ទះល្មម

<អ្នកនាង!>ម៉ារីដើរមកជិនផ្ទះហើយក៏ហៅជីស៊ូដោយការឱនគំនាប

<ម៉ារី?>ជីស៊ូហៅឈ្មោះម៉ារីដោយការភ្ងាក់ផ្អើលកាលដែលឃើញម៉ារីមកដល់ទីនេះហើយនាងក៏រីករាយដែលឃើញម៉ារីដែលព្រោះវាក៏ជិតដល់ពេលវេលាដែលនាងត្រូវចាកចេញពីទីនេះដូចគ្នា

<ចាហ្វាយ...ឲ្យខ្ងុំយកសម្លៀកបំពាក់មកឲ្យអ្នកនាង ព្រោះពួកយើងត្រូវទៅវិញនៅថ្ងៃនេះ>គ្រាន់តែម៉ារីនិយាយចប់ជីស៊ូក៏បើកធំៗតែម្តងនាងមិនគិតថាត្រូវត្រឡប់ទៅវិញលឿនយ៉ាងនេះទេ យ៉ាងហោចណាស់ក៏ត្រូវឲ្យពួកគេសម្រាកទីនេះមួយថ្ងៃសឹមទៅវិញដែរ

<ទៅថ្ងៃនេះ!ហេតុអីត្រូវត្រឡប់ទៅវិញលឿនយ៉ាងនេះ>ជីស៊ូនិយាយហើយក៏ដើរមកក្រោមដើម្បីយកសម្លៀកវំពាក់មកផ្លាស់

<ខ្ងុំមិនដឹងទេ!ខ្ងុំគ្រាន់តែធ្វើតាមបញ្ជា>ម៉ារីនិយាយ ដោយជីស៊ូនាងដឹងចម្លើយបាត់ទៅហើយថាវាជាបញ្ជារបស់ជីនទើបនាងមិនសូវជាខ្វល់ប៉ុន្មាន

<ទោះមិនប្រាប់ក៏ខ្ងុំដឹងថាវាជាបញ្ជារបស់គេដែរ>និយាយហើយជីស៊ូក៏ដើរទៅផ្លាស់ប្តូរសម្លៀកបំពាក់បាត់ ដោយទុកឲ្យម៉ារីនៅឆ្ងល់បើនាងដឹងចម្លើយហើយម៉េចក៏នៅតែសួរនាងទៀត

ក្រឡែកមកមើលខាងនេះវិញម្តងដោយពេលនេះឆេយ៉ុងនាងកំពុងតែឈរហាសស្លឹកដែលត្រូវយកធ្វើថ្នាំ ភ្លាមនៅស្រាប់តែជីមីនមិនដឹងលេចចេញមកពីមិនដឹងក៏ដើរមករកនាងតូចឆេយ៉ុង

គំនុំស្នេហ៍កម្មWhere stories live. Discover now