ភាគទី២៩: កុំមកមាយាទដាក់យើង

23 2 2
                                    

ភាគទី២៩

<ប្រហែលជាក្រឹចហើយមើលទៅ>នាងនិយាយអង្អែលកជើងតិចៗ

<មិនបាច់មកមាយាទដាក់យើងទេ...បើដើរមិនរួចក៏នៅទីនេះទៅ>ជីននិយាយហើយក៏ដើរចេញទៅបាត់ ដោយទុកឲ្យរាងស្តើងជីស៊ូអង្គុយនៅទីនោះដោយការអ៊ាក់អន់ចិត្ត តែភ្លាមនោះស្រាប់តែមានដៃឈោងនៅចំពោះមុខនាង ក្រោយឃើញដៃនោះក៏ញញឹមឡើងមក តែក្រោយឃើញថាជាដៃរបស់អ្នកណាហើយនាងប្រែទឹកមុខមួយរំពេចព្រោះមិនមែនជាមនុស្សដែលនាងចង់ឃើញនោះទេ តែជាថេយ៉ុង

<បងស្រីមិនអីទេឬ?>ថេយ៉ុងចាប់កាន់ដៃជីស៊ូឲ្យនាងក្រោកឡើងហើយក៏សួរ ចំណែកជីស៊ូងួកក្បាលបន្តិចមុននឹងញញឹមដាក់គេ

<អឹម...មិនអីទេ...>ជីស៊ូឆ្លើយដោយទឹកមុខស្រពោន តើគេភ្លេចនូវរាល់ពាក្យពេចគេនិយាយហើយឬ?តើគេធ្វើមិនដឹងឬគេភ្លេច?សំណួររាប់រយនៅតែផុសឡើងក្នុងខួរក្បាលមិនឈប់ ហើយនាងក៏ដើរត្រឡប់មកផ្ទះតូចវិញដោយទឹកមុខស្រពោន

ក្រឡែកមកមើលជីនវិញ គេបានបន្តិចក៏ជួបអ្នកភូមិមួយក្រុមដែលមើលទៅទំនងជាពួកគេកំពុងរបនឹងបរបាញ់ហើយមើលទៅ

<អ៊ំទៅណាដែរ?>ជីនដើរមកជិតក្រុមអ្នកភូមិហើយក៏សួរ

<អរ៎...គឺពួកអ៊ំទៅបរបាញ់សត្វ ក្មួយចង់ទៅជាមួយអ៊ំទេ>អ៊ំម្នាក់ដែលមើលទៅទំនងជាមេក្រុមក៏ឆ្លើយ ហើយគាត់ក៏ឈ្លាតបបួលជីនផងដែរ

<បាទ...ចឹងខ្ងុំសុំទៅដែរ>កាលបើបានលឺគេបបួលហើយជីនក៏ញញឹមឡើងមក ព្រោះនៅទីនេះគេដូចគ្មានអីធ្វើសោះ ទើបគេសុំទៅបបាញ់ដែរ ក្រែងល៎វាអាចបន្ធូរការអផ្សុកបានខ្លះ

<បើចឹងតោះ!>និយាយហើយជីនក៏ដើរទៅជាមួយពួកគេទៅ

<ផាំង...ផាំង...ផាំង...ផាំង...>ស្នូលកាំភ្លើងបន្លឺឡើងជាបន្តបន្ទាប់ក្រោមស្នាដៃរបស់អ្នកកម្លោះដែលតម្រោងទៅបាញ់សត្វគ្មានខុសសូម្បីតែមួយគ្រាប់ ធ្វើឲ្យអ៊ំៗនិងអ្នកផ្សេងដែលទៅជាមួយគេភ្ងាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថាគេពូកែប្រើកាំភ្លើងដល់ថ្នាក់នេះសោះ
ដោយឃើញថាជិតល្ងាចទៅហើយពួកគេក៏ត្រឡប់មកផ្ទះវិញ ដោយថ្ងៃនេះពួកគេបបាញ់បានសត្វច្រើនជារាល់ដងព្រោះមានរាងក្រាស់ជីនទៅមួយនោះអី បើគេទៅជាមួយទៅហើយប្រាកដជាបានសត្វច្រើនបែបនេះហើយ

គំនុំស្នេហ៍កម្មWhere stories live. Discover now