ភាគ 49

861 41 0
                                    

Morning ៚

វាមិនចម្លែកទេសម្រាប់ថ្ងៃថ្មី បន្ទាប់ពីយប់មិញ។ កាយ ក្រាស់សម្បូរកម្លាំងមាំមួន ក្រោកឆុងទឹកដោះអោយស៊ូមីន កំពុងយំធាក់ដៃជើងឡើងច្រង៉ាង ទាល់តែបានមឹមទើបគេស្ងាត់។

« ខូចណាស់កូននេះ....» នាយច្បិចថ្ពាល់កូនប្រុសជញ្ជក់កំពុងដាក់ដល់មាត់លាន់ ចឹប ចឹប គ្រាប់ភ្នែកខ្មៅឡង់ៗមើល មុខលោកប៉ាធំរបស់គេដក់ក្នុងកែវភ្នែក។

« អូនហ្អា៎!..ក្រោកឡើង » នាយដើរមកដាស់ប្រពន្ធកំពុងគេងយ៉ាងស្កប់ស្កល់ អង្អែលសក់ទន់រលោងនៅក្នុងភួយទន់ល្មើយគ្មានសម្លៀកបំពាក់ ស្បែកស្ងួត មុខស្មឺសៗ គេងលូងលក់គួរអោយស្រឡាញ់ពេលនៅបែបនេះ..

« អ្ហុឹម..! » ជីពើតរមួលខ្លួនសែនខ្ជិល មិនទាន់បើកភ្នែកនៅឡើយ ថ្ពាល់ក្រមុំក្រហមរងៀលគូអោយចង់ប៉ះ ត្រូវលោកប្ដីអង្អែលថើរៗ។

« ឆាប់ឡើង! ប្រញាប់សម្អាតខ្លួននិងអាលបានចុះទៅញុំាអាហារពេលព្រឹកជាមួយពួកគេ រួចក្រែងអូនថាចង់ទៅមើល Stone henge English  នោះអី »  នាយទាញរាងតូចអោយអង្គុយនិយាយរៀបរាប់ពីដំណើរខ្លួនចង់លំហែរទីនេះ 2-3ទៀតប្រាប់ជី ដែលនិយាយថាចង់ទៅមើលដុំថ្មរបង របស់ប្រទេសនេះខ្លាំងណាស់។

« គឺប្រាកដហើយ តែអូនងងុយគេងមែនទែន » ជីស្រដីទាំងផ្ដេកក្បាលលើខ្លួនប្ដីដែលឈរទប់ខ្លួនគេមិនអោយគេងបន្ត ដៃស្រឡូនអោយនាយជាប់ ។

« អ្ហា៎! យប់មិញបងមិនគួរធ្វើអោយអូនពិបាកទេ » និយាយដល់ចំណុចនេះជីមីន អោនមុខចុះថ្ពាល់កាន់តែក្រហមពិបាកពណ៌នា អៀនខ្មាសនិងស្វាមីផង ខឹងនាយផង

« អត់គេងក៏បាន ឈប់និយាយទៅយកអាវឃ្លុំអោយអូន » រាងក្រាស់ទៅយកអាវឃ្លុំអោយរាងតូចទាំងសើចតិចៗនិងចរិតបេប៊ីប្រពន្ធមួយនេះ បុិនបង្វែរសាច់រឿងណាស់ ភ្លេចទៅថាយប់មិញប្រពន្ធគេគេងស្រាតទេ😞។

« ខ្នាញ់អូនឯងណាស់ អ្ហឹម! » រាងក្រាស់ចាប់មុខតូចឡើង ថើបគ្រប់កន្លែងឡើងស្រគាលសាច់ចង់តែចាប់ក្រញិចអោយរាងចាលទេ មនុស្សស្អីល្អល្អះថ្ពាល់ក្រពុំចង់បឺតរហូត។

« អ្ហួយ៎! ក្រហមមុខអូនអស់ហើយ ថើបអីក៏ថើបម្ល៉េះមើលចុះ បងនេះ បីអូនទៅ ស្ពឹកខ្លួនណាស់ » រាងតូចស្រវាអោប ក ស្វាមីជាប់ បញ្ជាអោយទៅគេទៅសម្អាតខ្លួន  នរណាប្រើអោយធ្វើអីៗមិនគិត ឃើញទេស្ពឹកខ្លួនដើរមិនចង់រួច។

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now