ភាគ 44

826 42 0
                                    


ព្រឹកថ្ងៃថ្មី គឺជាថ្ងៃចុងសប្ដាហ៍ ដូចច្នេះហើយរាងក្រាស់មិនបានទៅក្រុមហ៊ុនឆ្លៀតពេលទំនេរនៅជួយមើលថែកូនផង ព្រោះលឺមកថារាងតូចមានការសហការប្រម៉ូតរបស់ Brand នៅថ្ងៃនេះមានទៅថតផងដែរ ។

« ទុកអោយបងជូនទៅ ចង់គ្រាន់តែចង់ដឹងកន្លែងធ្វើការអូន របៀបម៉េចខ្លះ » នាយស្រដី ស្របពេលប្រពន្ធចុះមករៀបចំខ្លួនឡើងម្លឹង។

« មិនបាច់ទៅទេយ៉ុន អូនទៅខ្លួនឯងបាន នៅផ្ទះមើល កូនទៅបានហើយ » កាយតូចចូលមកអង្គុយលើភ្លៅស្វាមីលើសាឡុងមុននិងអោប ក នាយជាប់ ។

« អត់ទេ! បងគ្រាន់តែចង់ជូនអូនទៅតើ! រឺខ្លាចគេដឹងបងជាប្ដីអូនមែនទេ ? » យ៉ុនហ្គីចោទសំណួរកែវភ្នែកមុតដាក់ ប្រពន្ធរកតបថាមិនត្រូវ..។

«...................» រាងតូចគាំងនិងនាយរកពាក្យ ត មិនបាន មិនមែនមិនចង់អោយជូនទេ តែថាបើនាយដឹងថាគេសហការជាមួយតារាសម្ដែងប្រយសម្នាក់នោះ ច្បាស់ជាខឹងគេដាច់ក្បាលដាច់កន្ទុយហើយ

« អូនស្ងៀមធ្វើអ្វី? បងគ្រាន់តែជូនប្រពន្ធទៅតើ » រាងក្រាស់ញញឹមពេញផ្ទៃមុខយកឈ្នះរាងតូចបាន ។ ជីមីនលើកកូនមកពរ មុននិងនិងដើរចេញទៅមានស្វាមីជាអ្នកបើកឡានសម្ដៅទៅកន្លែងធ្វើការតែម្ដង។ ទាស់ខំប្រកែកនាយដល់ស្លាប់ទៀតក៏មិនឈ្នះដែរ បើចង់ហើយនោះ មានតែទៅជាមួយគ្នា ។

« នោះគឺលោកមីនតើ អូ!ព្រះអើយលើកទី១ហើយដែលគាត់មកទីនេះ » stylist ផ្ទាល់ខ្លួនរបស់រាងតូចនិយាយ ឡើងបើកភ្នែកធំៗភ្ញាក់ផ្អើលនិងលោក CEO អោយគ្រប់គ្នាតាមមើល  ស្ទើតែមើលមិនស្គាល់ទៅហើយព្រោះតែគាត់ពាក់ពួក ពាក់ម៉ាស់ពីនាក់កូនអាវយឺតធម្មតាដូចជាដាក់
ខ្លួនខ្លាំងណាស់។

« សួស្ដី!លោកMin អគុណខ្លាំងណាស់សម្រាប់ការមក Studio របស់ពួកយើង » អ្នករៀបចំការថតធំជាងគេនៅកន្លែងនេះចេញមករាក់ទាក់រាងក្រាស់ដឹកដៃប្រពន្ធមក។

« ខ្ញុំមិនចង់មកប៉ុន្មានទេ តែថាគ្រាន់ចង់ដឹងសកម្មភាពប្រពន្ធខ្ញុំធ្វើការប៉ុណ្ណោះ » នាយនិយាយសម្លេងស្មើរធេង ទាញរាងតូចមកជិតខ្លួនបញ្ជាក់ស្រូបពេលខេវិនចូលមក

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now