ភាគ 45

866 36 0
                                    

Morning

ថ្ងៃរះបំភ្លឺពិភពលោកសាថ្មី បានចែងចាំងចូលបន្ទប់គ្រួសារតូចមួយគេងស្កប់ស្កល់ត្រូវបានភ្ញាក់ នោះគឺជីមីន។ រាងតូចមើលទៅកូនគេងបញ្ច្រាសបណ្ដោយពេញពូកមិនទាន់ភ្ញាក់នៅខ្លួនក៏មិនអានរើចេញពីរង្វង់ដៃមាំរបស់ស្វាមីបានឡើយ មានតែគេងសម្លឹងមុខស្វាមីភ្លឺសៗ កាន់តែមើលកាន់តែលួចស្ងោចសរសើរប្រុសមិនចេះចាស់ម្នាក់នេះ មានមន្ដស្នេហ៍សព្វផ្ទៃមុខតែម្ដងហើយ ។  ជីចុចដៃលើខ្ទង់ច្រមុះខ្ពស់សង្ហារបស់ស្វាមីសើចតិចៗ...

« អ្ហឹម.......»នាយក្រាស់ក្រហឹមដើម ក បន្តិចត្រូវភ្ញាក់ដោយសារប្រពន្ធនេះឯងរពឹសអត់ស្ងៀមលេងគេទាល់ភ្ញាក់។ នាយទាយក្រសោបរាងតូចមកអោបបិទភ្នែកគេងបន្តមិនទាន់អស់ងងុយ

« យ៉ុនហ្គី..! »  កាយតូចហៅស្វាមីតិចៗស្ថិតក្នុងទ្រូងនាយ
កក់ក្ដៅបានត្រឹមបើកភ្នែកព្រិចៗសម្លឹងមុខជីហៅឈ្មោះគេមានរឿងអ្វី។

« រឿងពីម្សិលមិញ...អូនសូមទោសដែលធ្វើអីស្រេចតែចិត្តខ្លួនឯងតែបងកុំបញ្ឈប់អីណា » រាងតូចពេបមាត់ចង់យំ ព្រោះតែម្សិលមិញស្វាមីប្រចណ្ឌដាច់ក្បាលកន្ទុយត្រូវតែដកឈ្មោះគេចេញពីសិល្បៈ។

« ហេតុអី ? បងមិនលើកលែងទោសអោយអូនទេបើមិនបញ្ចប់កុងតា! រាល់ថ្ងៃបងគ្មានសមត្ថភាពចិញ្ចឹមអូននិងអូនទេរឺ ? » នាយសួរទៅរាងតូចវិញបានត្រឹមមិនតប ត និងស្វាមីវាជាការពិត យ៉ុនហ្គីក៏ជាបុគ្គលមានមុខមាត់ក្នុងសង្គមម្នាក់ ដែរលុយហូរចូលដូចទឹក រឿងអីដែលថាចិញ្ចឹមប្រពន្ធកូនមិនរស់ ? ចំណែកឯការងារអាជិពរបស់រាងតូចនេះ គ្រាន់តែជាចិត្ត ក្ដីសុបិន្តស្រឡាញ់...

« បើអូននៅតែរឹងទទឹង! បងមិនទិញហាង មិនទិញឈ្មោះអោយអូនឌីសាញទេ បើអូនធ្វើតាមបង ប្រាកដណាស់បងអោយអូនក្លាយជាអ្នកឌីសាញសម្រាប់សិល្បៈករវិញ » នាយក៏និយាយបន្ត ពន្យល់រាងតូចអោយយល់

«  ចុះ conference  របស់អូននៅអេស្ប៉ាញនោះយ៉ាងម៉េច » រាងតូចសួរទៅស្វាមីទាំងប្រមល់ក្នុងចិត្ត ជិត ដល់ថ្ងៃឡើងឆាកសម្ភាស ឆាកអន្តរជាតិម្ដងទៀតហើយនោះ ។

« អូខេ! បងផ្ដល់ឱកាសអូនចុងក្រោយ បន្ទាប់ពីនេះអូន បញ្ឈរឈ្មោះ » ជីបានត្រឹមងក់ក្បាលញញឹមស្ងួតដាក់នាយ ។ នេះវាជាលើកចុងក្រោយហើយមែនទេ ?  ក្ដីសុបិន្ត ការងារខ្លួនស្រឡាញ់ត្រឹមបញ្ចប់ត្រឹមនេះវាសមស្របហើយ មែនទេ ? មានកូន មានប្ដី មានគ្រួសារ មានប្ដីចិញ្ចឹម ផ្គត់ផ្គង់ ការងារខ្លួនស្រឡាញ់ធ្វើហើយ ហេតុអ្វីមិនបញ្ចប់វាអោយមនុស្សយើងស្រឡាញ់ពេញចិត្តម្ដង ?

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now