ភាគ 48

769 34 0
                                    

មកដល់បន្ទប់ភ្លាមគឺសម្លេងស៊ូមីនយំរករាងតូចពិតមែន ដូច្នេះហើយទើបជីមីនលួងលោមអោយបាត់មុននិងរក
ចំណីបន្តិចអោយគេញុំារួចសឹមសម្អាតខ្លួន។

« មួយម៉ាត់ទៀតអស់ហើយ ហា៎មាត់មកស៊ូមីន » ជីដួសបញ្ចុកកូនរហូតដល់អស់ទើបលាយទឹកងូតសម្អាតអោយគេស្រឡាស់ខ្លួនចេញ រួចក៏ពរចេញមកខាងក្រៅ

« ប៉ាកូនឯងនោះ! មិនព្រមឈប់ផឹកទៀត...» រាងតូចចង្អុលប្រាប់កូនទាំងក្ដាប់មាត់គ្រឺតនិងស្វាមីមែនទែន លើកដាច់ៗតាមណាមជុនគិតថាទាន់គាត់មែនទេ គេស្គាល់ណាមជុនច្បាស់ណាស់។

« ប៉ាប៉ា...» ស៊ូមីនធ្វើដៃរវុិចៗចុះឡើងដូចហៅប៉ារបស់គេ
ទាំងនៅលើដៃរាងតូច បៀមដៃធ្វើភ្នែកឡង់ៗ

« ភ្ញាក់ហើយហេស៎ អាល្អិត » លោកស្រីគីមដើរកាត់ទីនេះ គាត់បម្រុងទៅសម្រាកក៏ឃើញរាងតូចពរកូនចេញពីបន្ទប់មកល្មមទើបសួរតែម្ដងទៅ

« ទើបតែភ្ញាក់មុននេះទេអ៊ំស្រី...» រាងតូចឆ្លើយទាំងអោនថើបកូនបណ្ដូលចិត្ត។

« សម្បុរ មុខមាត់ដូចលោកមីនដល់ហើយ អ៊ំក៏ចង់បានចៅម្នាក់ដែរបន្ទាប់ពីរថេយ៉ុងរៀបការរួច ប៉ុន្តែប្រហែលមិនអាចទេ » គាត់ពោលពាក្យទាំងសើចនិងការគិតរបស់គាត់ ជីមីនក៏និយាយបន្ត

« សម័យនេះជឿនលឿនណាស់អ៊ំកុំបារម្ភអី បើជុងគុកចង់បានគេប្រាកដជាធ្វើហើយ ចំណែកខ្ញុំនិង Yoongi គឺជាគូគាប់របស់ខ្ញុំមកទេ ដែលមានឈាមមនុស្សគ្នាកម្រស្ទើមិនមាន ស្ទើមិនជឿ » ជីមីន។

« តែយ៉ាងណាក៏ក្មួយមានសំណាងដែរជីមីន ចឹងអ៊ំទៅសិនហើយ » គាត់និយាយរួចដើរចេញទៅរកកន្លែងសម្រាក
បន្តិចព្រោះហត់មួយថ្ងៃហើយ ។

« បងណាមជុន ច្បាស់ជាបញ្ច្រកស្រាស្លាប់ហើយ » រាងតូចចេះតែសម្លឹងមើលស្វាមីកំពុងសប្បាយឯនោះ រហូតដល់ស៊ូមីនទន់ ក លក់លើដៃគេ ទើបបីរអាល្អិតមកគេងវិញ តួនាទីក្មេងវ័យប៉ុណ្ណឹងគ្មានអ្វីក្រៅពី ឃ្លាន ញុំាឆ្អែតក៏គេង។
................
« ក្រឹប! »

សម្លេងបិតទ្វាដោយដៃជុងគុក ដើរចូលមកបន្ទប់របស់ខ្លួនថ្មីថ្មោងជាមួយប្រពន្ធកំពុងអង្គុយមុខកញ្ចក់ជូតសក់ ។

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now