ភាគ 47

829 37 0
                                    


ព្រះអាទិត្យបង្អួតផែនដីត្រចះត្រចង់ម្ដងទៀត បានចាំងចូល បន្ទប់ធំទូលាយរបស់ប្ដីប្រពន្ធមួយគូរ គេងអោបគ្នាស្អិតរមួតពិសេសនោះគឺ រាងតូចដែលកំពុងត្រូវស្វាមីអោបក្រ សោបនោះហាក់ដូចជាអស់កម្លាំងពន់ពេក គេងកើយដៃនាយមិនទានភ្ញាក់នៅឡើយ..

« អ្ហឹម!.....» រាងក្រាសបើកភ្នែកស្រឹមៗឃើញមុខប្រពន្ធចំពោះមុខនាយមុនគេ។ នាយស្ទាបលស្នាមដែលខ្លួនខាំលើសាច់រាងតូចយប់មិញតិចៗ មុននិងថើបថ្ងាសយ៉ាងវែងមួយដង្ហើម ខណៈពេលជីកម្រើកខ្លួន...

« ជីមីនអ្ហា៎.....»  នាយហៅប្រពន្ធដែលកំពុងសម្លក់នាយចង់យំតិចអីតិច ប្រាកដណាស់ថាខឹងគេទៀតហើយ ឃើញដូចច្នោះនាយមានតែលួងប៉ុណ្ណោះ..

« សម្លឹងមុខបងធ្វើអី ? សូមទោសណាប៊េប៊ីយប់មិញធ្វើអោយអូនសម្លប់ » យ៉ុនហ្គីពោលពាក្យសូមទោស ខណៈ ពេលទម្លាក់បបូមាត់ថែលលើមាត់ក្រៀមស្ងួតរបស់រាងតូចផ្ដោះផ្ដងមួយសន្ទុះទើងដកមាត់ចេញ

« ឈឺចង្កេះ ចុកពោះ ចង់សម្អាតខ្លួន » រាងតូចប្រាប់ទៅនាយស្របពេលក្រោកអង្គុយធីងធោង យកអាវមកស្លៀក

« កុំយំ!បន្តិចទៀតបាត់ហើយ មកនេះបងបីអូន » នាយវាស ទឹកថ្លាៗក្នុងរង្វង់ភ្នែកតូចច្រឡឹង  ក្រសោបលើសរាងតូចបីក្នុងដៃចូលទៅសម្អាតខ្លួនជាមួយគ្នា...

« យ៉ុនហ្គី....» សម្លេងតូចបាត់រយៈពេលយ៉ាងយូរពន្លឺឡើងសារជាថ្មីគេងលើទ្រូងស្វាមីស្រ្ទីមកម្ដៅសាច់ក្នុងអាងទឹកមានស្រទាប់ផ្កាបណ្តែតហែរហម ហៅរាងក្រាស់កំពុងតែផ្ដេកក្បាលបិទភ្នែកនោះ ។

« ហ្អឹម! » នាយអង្គែលសក់រាងតូចបន្តិច លើកចិញ្ចើមសួរ

« គឺអូនខ្លាចថាមានពិតមែន យប់មិញបងធ្វើវាបញ្ចេញមកច្រើនលើសលប់ អូនឈឺស្ទើរស្លាប់ទៅហើយ »

« មិនអីទេ!មានក៏មានទៅបងកំពុងចង់បានតើ! យប់មិញបងស្វិតស្វាញដើម្បីអូនឯងនិងហើយ »

« ប្រុសចង្រៃ...» រាងក្រាស់សើចកាយវិការភ័យៗរបស់រាងតូចបន្តិច មុននិងដុះសម្អាតខ្លួនអោយប្រពន្ធលុបបំបាត់ក្លិនមិនល្អចោល។ បន្ទាប់ពីសម្អាតខ្លួនរួច នាយបីរាងតូចមកស្លៀកពាក់ខោអាវមុននិងចុះទៅខាងក្រោមញុំាអាហារចូល ពោះបន្តិច ព្រោះតែរាងតូចរអ៊ូឃ្លាន អត់មានកម្លាំងទេ

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now