Special Episode

816 31 0
                                    

កុំសួរថាហេតុអ្វីបានអូនជីស្រឡាញ់នាយជាស្វាមីឥឡូវបាត់ មុខស្ទើរមិនបាន? ចំណែកឯរាងក្រាស់ក៏ដូចគ្នា អោយចិត្តទៅរករបស់កំម្ចាយអារម្មណ៍ខាងក្រៅយ៉ាងម៉េច ? បើមាន ប្រពន្ធកំម្ចាយនៅនេះស្រាប់ហើយនោះ? ក៏ព្រោះតែនាយជាម៉ត់ចត់ជាមួយការងារគ្រប់បែបយ៉ាង លេងសើចតែជា មួយគ្រួសារមួយគត់ នាយខ្វល់ខ្វាយពីជីមើលថែជីពិសេសគឺជាលោកប៉ាម្នាក់ដែលល្អបំផុត ស្រឡាញ់កូនៗមិនចេះលំអៀងបើនិយាយរៀបរាប់ពីចំណុចឥតខ្ចោះរបស់នាយវាមិនអស់នោះទេ....

« លោកប្ដី..! » កាយតូចស្រឡូនស្រឡៅស្លៀកអាវសឺមី ស្វាមីជាមួយខោខ្មៅរលុងលើជង្គង់បន្ទាប់ពីសម្អាតខ្លួនរួច គេចុះទៅឆុងកាហ្វេរអោយនាយកំពុងសម្លឹងមើលកុំព្យូទ័រមិនដកភ្នែកនិងការងារ ។

« អ្ហឹម! អរគុណណា៎បេប៊ី...» នាយទទួលយកវាមកក្រេបបន្តិចមុននិងដាក់ទុកលើតុ ក្រសោបចង្កេះមួយក្ដាប់ចូលមកអង្គុយលើភ្លៅរបស់ខ្លួនថើបស្រង់ក្លិនលើថ្ពាល់របស់ជីម្ដងហើយម្ដងទៀតមិនចង់ដកច្រមុះចេញ។

« ការងារធ្វើល្មមៗសម្រាកខ្លះទៅ បងខំប្រឹងពេកក៏មិនល្អដល់សុខភាពដែរណា » រាងតូចប្រាប់ទៅស្វាមីទាំងបារម្ភក៏ព្រោះតែប៉ុន្មានថ្ងៃនេះនាយចូលគេងយប់ជ្រៅរហូតប្រ ហែលជាក្រុមហ៊ុនមានគម្រោងចេញគ្រឿងបរិក្ខាថ្មីទេដឹង?

« ក្រុមកំពុងមមាញឹកបងរៀបចំឯកសារអោយហើយស្អែកថ្ងៃសម្រាកនាំអូននិងកូនទៅដើរលេងម្ដង! » ជីគ្រាន់តែលឺ សម្ដីស្វាមីបែបនេះគេញញឹមឡើងបន្តិច ក្នុងចិត្តគិតថានាយពិតជាបុរសដែលល្អបំផុត ដោយរវល់យ៉ាងណាមិនភ្លេចប្រពន្ធកូនមិនធុញទ្រាន់និងការងារមកបញ្ចេញដាក់គេនោះ
ទេ ហេតុអ្វីគាត់ល្អយ៉ាងនេះ? សូម្បីតែស្រីខាងក្រៅក៏នាយ មិនយកភ្នែកមើលអោយប្រពន្ធឈឺចិត្តផង ។ នេះហើយគឺជា សេចក្ដីស្នេហាពីរបៀបលេងសើចក្លាយមកជាការពិត ពិតមិនអាចបកក្រោយបានហើយកគេក៏មិនស្ដាយកំហុសខ្លួនអ្វីទាំងអស់ព្រោះពេលនេះសុភមង្គលពិតគេរកឃើញនិងថែរក្សាវាអស់មួយជីវិតទៅហើយ ។

« បងយ៉ុន.....» កែវភ្នែងតូចគួរអោយស្រឡាញ់ភ្ងើយមើល មុខស្វាមីខ្ជីខ្ជូតយកទៅណាមិនអស់ទាញបបូមាត់ក្រាស់បងណេបនិត្យទុកជាការតបស្នងស្វាមីធំបំផុត។

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now